Craftman (ចម្លាក់គ្រឿងស្ពាន់)

10:38 នាទី |  Added: 25.05.2021 |  0 views

Description

បើលោកអ្នកធ្វើដំណើរចេញពីភ្នំពេញតំម្រង់ទៅស្ពានព្រែកក្តាម ប្រមាណ ៣០គីឡូ លោកអ្នកនឹងឃើញទិដ្ឋភាពនៃសិប្បករជាច្រើនតាមផ្ទះរៀងៗខ្លួន រវល់ដំប៉ូងបាំងៗ លើចម្លាក់ស្ពាន់ទៅជាវត្ថុផ្សេងគួរឲ្យកោតសរសើរ​អាចនិយាយថា ទីណាមានចម្លាក់ស្ពាន់ គឺគេគិតដល់ស្ពានព្រែកក្តាមមុនគេ។  ប៉ុន្តែសិប្បកម្មដែលធ្វើដោយដៃនេះ មិនសូវមានទីផ្សារខ្លាំងឡើយ គឺលក់ពឹងផ្អែកតាមអ្នកដំណើរចូលតំបន់នោះតែប៉ុណ្ណោះ។ ដោយសារមានទឹកចិត្តស្រលាញ់​​ មានបងប្អូនជាអ្នកឆ្លាក់ស្រាប់នៅតំបន់នោះ និងចង់ស្វែងរកទីផ្សារឲ្យកាន់តែច្រើន លោកស្រី ឈឺន ពុទ្ធារី ម្ចាស់ហាងម៉ាដាមច្នៃ បានឆក់ឪកាសនេះ យកចម្លាក់ស្ពាន់មកលក់នៅភ្នំពេញ និង លក់តាមអនឡាយ ហើយសន្ទុះនៃការទិញពីភ្ញៀវក៏រាងគួរសម កំឡុងពេលលោកស្រី ពុទ្ធារីព្យាយាមផ្សព្វផ្សាយលក់តាមហ្វេសប៊ុក។

Khmer Insider

អំពី Khmer Insider

Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែង​រីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យក​ចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេស​សហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យ​មានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍ​ឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០​ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។