Description
សហគ្រិនទីក្រុងបណ្តុះ៖ “អ្វីដែលខ្ញុំស្តាយក្រោយ គឺកាលពី៨ឆ្នាំមុន បើខ្ញុំទុកចិត្តឱ្យគេជួយធ្វើផលិតកម្ម ម្លេះថ្ងៃនេះខ្ញុំមានឱកាសដើរចូលទីផ្សារអាជីវកម្មធំជាងនេះ”។ ទោះជាយ៉ាងនេះក្តី កាលៈទេសៈនេះមិនទាន់ហួសពេលនោះទេសម្រាប់គាត់។ រហូតមកដល់ពេលនេះ ទីក្រុងបណ្តុះ នៅតែដើរសន្សឹមៗរហូតមានបុគ្គលិក ៨នាក់ និងទទួលបានការគាំទ្រកាន់យ៉ាងច្រើនពីអតិថិជនរបស់ខ្លួននៅទូទាំងប្រទេស។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content