Description
ងារជាកូនប្រសារស្រី លោកស្រី ហ៊ួន ផល្លី បានស្នើសុំឪពុកក្មេករបស់ខ្លួនក្នុងការបង្រៀននិងបើកអាជីវកម្មកាត់ស្បែកជើងឡើងវិញ បន្ទាប់ពីអាជីវកម្មមួយនេះ បានក្ស័យធន់ និងម៉ូយជាច្រើនជំពាក់មិនសងកាលពីឆ្នាំ២០១២មកម្លេះ ។ ៣ឆ្នាំបន្ទាប់ដោយចេះចាំនិងមានស្នងជំនាញពីឪពុកក្មេក សហគ្រិនស្ត្រីរូបនេះ បានប្រឹងប្រែង និងកាន់កាប់អាជីវកម្ម ដែលមានឈ្មោះថា សាជីវកម្មខ្មែរ ទាំងស្រុង ដោយបែងចែកធ្វើស្បែកជើងនារី និងកុមារ ហើយស្បែកជើងមនុស្សប្រុស គឺជាការទទួលខុសត្រូវរបស់ឪពុកក្មេក។ លោកស្រី ផល្លី ធ្លាប់មានក្តីសម្រៃថា បើអ្នកចូលហាងរបស់ខ្ញុំអង្គុយតែមួយម៉ោងអ្នកនឹងទទួលបានស្បែកជើង តាមម៉ូត ទំហំ ពណ៌ ដែលអ្នកចង់បាន។

អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content