Description
ប្រអប់ខ្លឹម គឺជា អាជីវកម្មក្មេងខ្ជីមួយ តែប្រកបដោយការច្នៃប្រឌិត ក្នុងការផលិតឧបករណ៍ ឆ្លាតវៃ ដើម្បីផ្សារភ្ជាប់ការអនុវត្ត ផ្នែកវិទ្យាសាស្ត្រជាមួយនឹងមេរៀនក្នុងសាលានៅកម្រិតមធ្យមសិក្សា។ យុវជនដែលផលិតប្រអប់ខ្លឹមនេះ មានគ្នាត្រឹមតែបីនាក់ប៉ុណ្ណោះ តែពួកគេបានចំណាយពេលអភិវឌ្ឍផលិតផលអោយថ្មីជានិច្ច និងស្វះស្វែងរកថវិកាពីមូលនិធិផ្សេងៗ ដើម្បីធានាថា អាជីវកម្មរបស់ពួកគេនឹងមានដង្ហើមជានិច្ចនៅប្រទេសកម្ពុជា
អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content