Description
វីរៈប៊ុនថាំ ជាឈ្មោះដែលយើងបានលឺ ញឹកញាប់ជាងគេ ខ្ទង់ឆ្នាំ ២០០៤ ដែលផ្តាច់មុខលើការដឹកជញ្ចូនភ្ញៀវពីតំបន់មួយទៅតំបន់មួយ។ ប៉ុន្តែស្ថិតក្នុងឆ្នាំ ២០២១ អាជីវកម្មមួយនេះបានវិវឌ្ឍខ្លួនបង្កើនសេវាកម្មផ្នែកដឹកជញ្ចូនទំនិញ បែបឆាប់រហ័ស ក៍ដូចជាផ្សារអនឡាយ ដែលមានទំនិញរាប់រយមុខផងដែរ។ លោក សូរ វីរៈ ស្ថាបនិកនៃក្រុមហ៊ុនឯកទេសផ្នែកដឹកជញ្ចូនលើកឡើងថា លោកមិនចង់ឲ្យប្រជាពលរដ្ឋនៅនឹងថ្កល់មួយកន្លែងទេ ត្រូវតែផ្លាស់ប្តូរ និងដើរឲ្យនឹងបច្ចេកវិទ្យាសម័យថ្មី។
អំពី Khmer Insider
Khmer Insider ជាកម្មវិធីដែលផ្តោតសំខាន់លើការបំផុសគំនិតបង្កើតអាជីវកម្មថ្មី និងជំរុញឱ្យផលិតផលខ្មែរគ្រប់ទីកន្លែងរីកដុះដាលកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ តាមរយៈកម្មវិធីនេះ ក្រុមការងាររបស់យើងនឹងចុះទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសដើម្បីដកស្រង់យកចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងដំណើរការអាជីវកកម្មគ្រប់ប្រភេទនៅក្នុងប្រទេសដើម្បីជម្រាបជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី។ គោលដៅសំខាន់របស់យើងគឺជំរុញឱ្យមានការគិតឱ្យបានស៊ីជម្រៅ (critical thinking) លើការបង្កើតអាជីវកម្ម ជំរុញឱ្យមានការបង្កើតសហគ្រាសធនតូច និងមធ្យម (SMEs) ឱ្យកាន់តែច្រើន និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។





វិថីហិរញ្ញវត្ថុ
Account
Security
Favourite Content