អ្នកវិនិយោគអចលនទ្រព្យ​ចាប់ផ្ដើម​សម្លឹងរកឱកាស​វិនិយោគក្នុង​ខេត្តស្វាយរៀង ​និងព្រៃវែង​ក្រោយ​ផ្លូ​វ​ល្បឿនលឿន​កាន់តែជិត​លេច​រូបរាង​

ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន​ទី២​ ភ្នំពេញ-បាវិត ត្រូវបានរាជរដ្ឋាភិបាល​ចុះហត្ថលេខា​ជាមួយក្រុមហ៊ុនសាងសង់​រួចហើយ ​និងគ្រោ​ងបើក​ការដ្ឋានសាងសង់​នៅពាក់កណ្ដាលឆ្នាំ២០២៣​ខាងមុខនេះ។ ​​ព័ត៌មាន​ពាក់ព័ន្ធនឹ​ង​ការ​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិតនេះ ​បានធ្វើឱ្យ​អ្នក​វិនិយោ​គអចលនទ្រព្យជាច្រើនកំពុង​សម្លឹង​ស្វែងរក​ឱកាស​នៃការ​វិនិយោគ​នៅក្នុងខេត្ត​ប៉ែកខាងកើតរាជធានីភ្នំពេញ ។

លោក​ឧកញ៉ា ​នួន រឹទ្ធី​ ប្រធានក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន KFA Group បានលើកឡើងថា​ គម្រោង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត ​នឹង​នាំវិនិយោគិនជាតិ និងអន្តរជាតិ​ទៅកាន់​តំបន់​ប៉ែក​ខាងកើ​តរាជធានីភ្នំពេញ​បានច្រើន ។

​លោកឧកញ៉ាបន្តថា ៖​

“តាមពិត​ទៅ ​ខេត្តព្រៃវែង និងស្វាយរៀង​នៅមិនឆ្ងាយពី​រាជធានីភ្នំពេញ​ប៉ុន្មាន​នោះទេ តែ​ដោយសារតែ​ខេត្តទាំងពីរនេះ​មិនទាន់មានការ​រីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ​ ទើប​មិ​ន​ទា​ន់​មានការ​វិនិយោគ​ពីសំណាក់​វិនិយោគិន​ ដូច្នេះ​នៅពេល​មានគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធកាន់តែ​ច្រើន​នោះ​​​​នឹងធ្វើឱ្យ​តំបន់មួយចំនួនក្នុងខេត្តទាំង២​មានការទាក់ទាញ និងផ្តល់ឱកាស​ការ​វិនិយោគ​កាន់តែច្រើន”

លោក ​ថា ថេង ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​​តាមទូរសព្ទជាមួយ​ AMS ឱ្យដឹងថា​ កាលពីមុន​នេះបន្តិច ​ស្ថានភា​ព​អចលនទ្រព្យ​នៅក្នុង​ខេត្តស្វាយរៀង​ហាក់​មានសភាពទ្រឹង​ បើទោះបីជាមានការ​ប្រកាសលក់អចលនទ្រព្យ​ច្រើនពីសំណាក់​ម្ចាស់​ទ្រព្យ​យ៉ាងណាក៏មិនសូវ​មានការ​ស្វែងរកទិញ ឬការចរចានោះដែរ។ ​ប៉ុន្តែ​​ បច្ចុប្បន្ន​នេះ ឃើញ​មានអ្នក​វិ​និ​យោ​​គ​អចលនទ្រព្យមួយចំនួនបានចាប់ផ្ដើមសម្លឹងរក​ឱកាស​ក្នុងកា​រវិនិយោគគម្រោង​នានា​​នៅក្នុង​ខេត្ត​ស្វាយរៀង។

​លោកបន្តថា​ ៖

“អ្នកដែលមានគម្រោង​ស្រាប់​នៅក្នុងខេត្ត​ស្វាយ​រៀង​ហាក់​មានសកម្មភាព​បន្តិច​ឡើង​វិញ​ តែ​ពួក​គាត់​មិនទាន់​បញ្ចេញ​សកម្មភាពនៅពេល​នេះនៅឡើយ គ្រាន់តែពួកគាត់ចុះ​មក​សិក្សា​ពីការ​វិនិយោ​គ​រ​ប​ស់ខ្លួ​ន​​​​នៅក្នុងខេត្ត​ស្វាយរៀង​​បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-​បាវិតត្រូវ​បាន​ចុះហត្ថលេខា​ ។ ក្នុ​ងឆ្នាំ២០២២​នេះ បើទោះបីជា​ស្ថានភាព​នៃវិស័យ​អចលនទ្រព្យក្នុង​ប្រ​ទេ​ស​កម្ពុជា​ទាំងមូលមិនទាន់មានភាពល្អប្រសើរ​ដូចមុនកូវីដ​១៩ក្តី តែ​ការទិញលក់​និងតម្លៃអចលនទ្រព្យ​ ជា​ពិសេ​ស​​​ដីធ្លី​នៅក្នុងខេត្តស្វាយរៀង​ត្រូវបានមើលឃើញថា​មានកំណើនក្នុងរង្វង់​១០ភាគរយ ដែលជាសញ្ញា​វិជ្ជមានសម្រាប់ឆ្នាំ២០២៣​ខាងមុខ ។​ កំណើនសកម្មភាព ​និង​តម្លៃដីធ្លី​នៅក្នុង​ខេត្តនេះ​ភាគច្រើន​បានមកពីការ​វិនិយោគ និងអភិវឌ្ឍន៍របស់អ្នកវិនិយោគ​ក្នុងស្រុក​ ហើយ​អ្នកវិនិយោគ​បរទេស​ក៏នៅមិនទាន់មានវត្តមាន​ច្រើនដែរ ហើយការវិនិយោគបន្ថែមពីសំណាក់ជន​បរទេសរំពឹងថា និងមាន​ឡើង​វិញនា​ពេល​ឆាប់ៗនេះផងដែរ”

គួររំលឹកផងដែរថា ឯកឧត្តម ​ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួ​ងសាធារណការ​ និងដឹកជញ្ជូនធ្លាប់​បានថ្លែង​កាលពីពេលថ្មីៗនេះ​ថា គម្រោង​ផ្លូវ​ល្បឿនលឿនភ្នំពេញ​-បាវិត ​គ្រោងចំណាយ​ថវិកា​ប្រមាណ១៧០០​លានដុល្លារ​អាមេរិក​ និងគ្រោង​បើក​ការដ្ឋាន​សាងសង់​នៅពាក់កណ្ដាលឆ្នាំ២០២៣​ខាងមុខ​។ ​ការ​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​រវាង​ភ្នំពេញ និងក្រុង​បាវិត ហើយនឹង​សម្រួល​ការ​ដឹកជញ្ជូនទំនិញពីកម្ពុជា​ទៅកាន់ប្រទេស​វៀតណាម និងដឹកពីវៀតណាមមកកម្ពុជាវិញ​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ