អ្នកជំនាញរំពឹងថា រយៈពេល៤ឆ្នាំទៀត វិស័យអចលនទ្រព្យកម្ពុជានឹងអាចស្មើបណ្តាប្រទេសជិតខាង

ភ្នំពេញ ៖ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺចាប់តាំងពីពិភពលោកបានរួចផុតពីវិបត្តិហិរញ្ញវត្ថុកាលពីអំឡុងឆ្នាំ២០០៨ ឬ២០០៩ ។ ជាមួយគ្នានេះ ដោយមើលឃើញពីសន្ទុះ នៃការអភិវឌ្ឍក្នុងវិស័យនេះកាន់តែខ្លាំង អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជារំពឹងថា កម្ពុជាប្រើពេលតែ ៣ ឬ៤ឆ្នាំទៀត នឹងអាចភាពប្រទាប់ប្រសងជាមួយបណ្តាប្រទេសជិតខាង។

លោកឧកញ៉ា ចេង ខេង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ CPL បានមានប្រសាសន៍ថា វិស័យដីធ្លី និងអចលនទ្រព្យនៅកម្ពុជា ជាពិសេសតំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ មានការរីកចម្រើនស្ទើរគ្រប់ទិស ដែលធ្វើឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិទទួលបានផលចំណេញពីការវិនិយោគនៅក្នុងវិស័យមួយនេះ។

លោកឧកញ៉ាបានបញ្ជាក់ថា ៖

“ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ យើងបានឃើញថា ការរីកចម្រើននៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ជិតស្មើមុខស្មើមាត់នឹងប្រទេសជិតខាងទៅហើយ ដូច្នេះយើងរំពឹងថា រយៈពេល៣ទៅ៤ឆ្នាំខាងមុខ យើងនឹងអាចមានការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដែរ ។ ទាំងនេះ ដោយតែកម្ពុជាមានស្ថិរភាពទាំងនយោបាយ និងសេដ្ឋកិច្ច និងការរីកចម្រើននៃវិស័យផ្សេងៗដែលគាំទ្រដល់សេដ្ឋកិច្ច ជាពិសេស វិស័យអចលនទ្រព្យតែម្ដង”

លោកឧកញ៉ាបន្ថែមថា ៖

“ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ គឺជាភស្តុតាងជាក់ស្ដែង។ យើងមានផ្លូវក្រវ៉ាត់ក្រុងទី១ទី២ ទី៣ និងឈានដល់ការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី៤ ជាបន្តបន្ទាប់ ដែលជំរុញឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែងាយស្រួល។ ក្រៅពីនេះ កម្ពុជាក៏បានអភិវឌ្ឍន៍នូវផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលផ្លូវនេះដែរ នឹងទាក់ទាញដល់ការវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសផងដែរ”

លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេសដែលចូលមកកម្ពុជាស្វែងរកការវិនិយោគនានា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាតែងតែជម្រាបគេអំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជា GDP បរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា ដែលអាចដាក់ទុន ហើយនឹងទទួលបានផលចំណេញត្រលប់មកវិញតបនឹងការវិនិយោគ ។

លោកស្រីបន្តថា ៖

“ពីមួយឆ្នាំទៅមួយឆ្នាំសក្ដានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាឃើញថាកាន់តែមានការរីកលូតលាស់ជាបន្តបន្ទាប់។ កាលពីមុនបើនិយាយពីតំបន់ពាណិជ្ជកម្មគឺភាគច្រើនគេសំដៅទៅលើតំបន់បឹងកេងកង តែបច្ចុប្បន្ននេះវិញតំបន់ពាណិជ្ជកម្មត្រូវបានសាយភាយកាន់តែខ្លាំងទៅកាន់តំបន់ផ្សេងទៀត ដោយក្នុងនោះតំបន់ទួលគោកបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលបន្ទាប់ពីបឹងកេងកង ហើយតម្លៃដីធ្លីនៅក្នុងតំបន់ទួលគោកក៏នៅមានកម្រិតបើធៀបនឹងខណ្ឌបឹងកេងកង”

លោកស្រីបន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយក៏នឹងនាំមកនូវការវិនិយោគបន្ថែមលើវិស័យអចលនទ្រព្យផងដែរ ហើយទីតាំងដែលនឹងទទួលបានការចាប់អារម្មណ៍នោះគឹតំបន់តាមបណ្ដោយផ្លូវជាតិលេខ៦A ពីព្រោះតែភ្ញៀវ ឬកីឡាករ ចូលរួមប្រកួតនឹងត្រូវធ្វើដំណើរតាមផ្លូវនោះទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងប្រកួត ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី