ពលរដ្ឋកម្ពុជា នៅតាមទីជនបទកាន់តែច្រើនចាប់ផ្តើមប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា នៅតាមទីជនបទកាន់តែច្រើនចាប់ផ្តើមប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធឌីជីថល ជាក់ស្តែងប្រជាជនរស់នៅក្នុងឃុំកន្ទឺ២ ដែលជាទីជនបទមួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក GR Code ដែលបានបង្កភាពស្រួលដល់អាជីវកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លោកស្រី គឹម លឿន អ្នកលក់ដូរអ៊ីវ៉ាន់ចាប់ហួយ ក្នុងឃុំកន្ទឺ២ ដែលជាទីជនបទមួយស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់តាំងពីប្រើប្រាស់ប្រព័ន្ធទូទាត់ QR Code ការគិតគូរប្រាក់កាសរបស់អ្នកស្រុកគឺកាន់តែមានភាពងាយស្រួលសម្រាប់ការអាជីវកម្មរបស់លោកស្រី ដោយសារតែការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកលឿន ដោយគ្រាន់តែស្កែនរួច អ្នកទិញគាត់គ្រាន់ទូទាត់ប្រាក់តាមចំនួនទំនិញដែលគាត់យក។

លោកស្រីបានថ្លែងដូច្នេះថា ៖

“ចាប់តាំងពីមានប្រព័ន្ធ QR Code នេះ វាអាចជួយសម្រួលដល់អាជីវកម្មរបស់ខ្ញុំបានមួយចំណែកថែមទៀត ហើយវាកាត់បន្ថយពេលវេលាក្នុងការទូទាត់ប្រាក់ជាជាងការទូតទាត់ជាសាច់ប្រាក់”

លោកស្រីបានបន្តថា ភាគច្រើនប្រជាជននៅក្នុងតំបន់បាណន់ ទូទាត់ប្រាក់តាមប្រ័ន្ធ QR Code នេះត្រូវបានធ្វើឡើងជាប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ។

ការទូទាត់ប្រាក់តាមប្រ័ន្ធ QR Code នេះគឺធ្វើឡើងស្របជាមួយគ្នាគោលរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងគោលដើម្បីលើកកម្ពស់តម្លៃប្រាក់រៀល ដោយសារការទូទាត់ប្រាក់តាមប្រ័ន្ធ QR Code នេះអាចទូទាត់បានជាប្រាក់រៀល។

លោក យុទ្ធី ភីកូរ៉ាត់ បុគ្គលិកមួយរូបបម្រើការឱ្យផ្សារទំនើប Lucky សាខាបាត់ដំបង បានសង្កេតឃើញថា បច្ចុប្បន្ន ការទូទាត់ប្រាក់តាមប្រព័ន្ធដីជីថលកំពុងតែមានភាពពេញនិយមសម្រាប់ប្រជាជននៅខេត្តបាត់ដំបងនេះ ដោយសារការទូទាត់តាមប្រព័ន្ធនេះបង្កភាពងាយស្រួលដល់ប្រជាជន ដោយពួកគាត់គ្រាន់តែមានទូរស័ព្ទ (ស្មាតហ្នូន) ជាមួយគណនីធនាគារមានសាច់ប្រាក់ ដើម្បីទូទាត់សម្រាប់ការទិញទំនិញគឺរួចជាស្រេច។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានថ្លែងថា ក្នុងឆ្នាំ២០០០ ប្រទេសកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ ដូច្នជាខ្សែកាបអុបទិក ប៉ុន្តែធនាគារនានាមិនបានប្រើប្រាស់នៅឡើយ។ ធនាគារ ភាគច្រើនប្រតិបត្តិការដោយផ្ទាល់ (offline) ពឹងផ្អែកលើម៉ាស៊ីនទូរសារ ដែលប្រឈមនឹងបញ្ហាជាច្រើន ពេលខ្លះហត្ថលេខាមិនច្បាស់ ហើយមានបញ្ហាដាច់ចរន្តអគ្គិសនី បញ្ហាសុវត្ថិភាព និងការផ្ទៀងផ្ទាត់ជាដើម ដែលយើងត្រូវចំណាយពេលវេលាជាច្រើន។

លោកបណ្ឌិតបានថ្លែងបន្តថា ៖

“ដូច្នេះ យើងសម្រេចជួលខ្សែកាបអុបទិកថ្មីពីរដ្ឋាភិបាល និងបានចាប់ផ្តើមសេវាធនាគារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (online) និងប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាស្នូល T24 របស់ក្រុមហ៊ុន TEMENOS នៃប្រទេសស្វ៊ីស ហើយអាជីវកម្មរបស់ធនាគារបានរីកចម្រើនយ៉ាងខ្លាំងក្លា”

លោកបានថ្លែងទៀតថា ៖

“ឥណទាន និងប្រាក់បញ្ញើរបស់យើងមានកំណើនយ៉ាងឆាប់រហ័សពី២០០ កម្មហិរញ្ញវត្ថុទៅ ៣០០ ភាគរយក្នុងមួយឆ្នាំ ពេលយើងពង្រីកប្រតិបត្តិការទៅដល់ខេត្តមួយចំនួន ដូចជាខេត្តប៉ៃលិនដែលពុំទាន់មានខ្សែកាបអុបទិក ដូច្នេះយើងត្រូវជួលផ្កាយរណបតូចៗពីមន្ទី បន្ទាប់មក ទូរគមនាគមន៍។ គោលបំណងរបស់យើងយើងគឺផ្តល់ការតភ្ជាប់តាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស”

លោកបណ្ឌិតបានថ្លែងដូច្នេះថា នេះគឺជាការពង្រីកដ៏សំខាន់ ដែលមិនត្រឹមតែពង្រីកសាខា និងការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកបណ្តាញ និងទូរគមនាគមន៍ដើម្បីបញ្ជូនទិន្នន័យផងដែរ។ ជាក់ស្ដែងដូចជាចក្ខុវិស័យរបស់ អេស៊ីលីដា គឺផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុតជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

“យើងបាននាំយកសេវាហិរញ្ញវត្ថុពីរាជធានីភ្នំពេញទៅដល់បណ្តាខេត្ត ដែលបេសកកម្មរបស់យើងគឺបម្រើគ្រប់ផ្នែក។ យើងផ្តល់ចំណេះដឹងអំពីសេវាធនាគារនៅទូទាំងប្រទេស។ ពីមុនប្រជាជនមិនទាន់ចេះប្រើប្រាស់សេវាធនាគារផ្លូវការទេ ប៉ុន្ដែបានផ្លាស់ប្តូរហើយ។ ឥឡូវពួកគេចេះប្រើប្រាស់សេវាធនាគារបែបប្រពៃណី ធនាគារតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល។ ប្រជាជននៅតំបន់ជនបទ អាចប្រើប្រាស់សេវាធនាគារ អាចធ្វើការសន្សំប្រាក់ ឬផ្ទេរប្រាក់ ដូចអ្នកដែលរស់នៅតំបន់ទីប្រជុំជនដែរ”

គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារអស៊ីលីដា មានសាខា និងការិយាល័យចំនួន ២៦២ បូករួមទាំងមជ្ឈមណ្ឌលសេវាកម្មធនាគារឌីជីថលចំនួនច្រើនជាង ៧០កន្លែងផ្សេងទៀត ដោយធនាគារមានលេចធ្លោនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមធនាគារពាណិជ្ជសរុបប្រមាណ ៥៧នៅទូទាំងប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​