បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Phys.Org បានរាយការណ៍កាលពីពេលថ្មីៗនេះថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបានប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីរហូតមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈដែលរុស្ស៊ីបានអនុវត្តវិធានការសំចាំបាច់មួយចំនួនដើម្បីទប់ទល់ទៅនឹងទណ្ឌកម្មទាំងនោះលើបណ្តាប្រទេសលោកខាងលិចវិញ។

បើធៀបទៅនឹងប្រទេសលោកខាងលិច ប្រជាជនរុស្ស៊ីបានប្រឈមនឹងបញ្ហាអតិផរណាខ្ពស់នៅក្នុងតួរលេខទ្វេរដង ប៉ុន្តែដោយសារប្រាក់សោធននិវត្តន៍ ប្រាក់ឈ្នួលអប្បបរមា និងប្រាក់បៀវត្សរ៍នៅរុស្ស៊ី អាចទប់ទល់ទៅនឹងអតិផរណាបាន ដូច្នេះភាពប៉ពាល់លើកក្តាជីវភាពរស់នៅត្រូវបានសម្រាលមួយកម្រិត ។ មួយវិញទៀត វិស័យកសិកម្ម និងទិន្នផលគ្រាប់ធញ្ញជាតិដែលប្រមូលផលបានជាង ១៥០ លានតោនរបស់រុស្ស៊ី បានជួយដល់សេដ្ឋកិច្ចរុស្ស៊ី ព្រមទាំងអាចផ្គត់ផ្គង់ទៅខាងអាហ្វ្រិកដោយឥតគិតថ្លៃ រួមទាំងការដាក់ផលិតផលផ្សេងៗជំនួសផលិតផលលោកខាងលិច ក៏បានផ្តល់ផលវិជ្ជមានដល់រុស្ស៊ីផងដែរ។

ក្រុមហ៊ុនអាហារដ៏ល្បី MacDonald របស់ប្រទេសលោកខាងលិច ត្រូវបានរើចេញពីរុស្ស៊ី ប៉ុន្តែហាង MacDonald មួយចំនួនទៀតត្រូវបានទិញដោយរុស្ស៊ី ហើយបានប្តូរឈ្មោះទៅជាភាសារុស្ស៊ី។ ការដាក់ទណ្ឌកម្មមកលើរុស្ស៊ី បានធ្វើឱ្យប្រទេសមួយចំនួនមិនហ៊ានផ្គត់ផ្គង់បន្ទះឈីបទៅកាន់រុស្ស៊ី ហើយរដ្ឋាភិបាលរុស្ស៊ីកំពុងប្រឈមមុខនឹងបញ្ហាក្នុងការស្វែងរកសង្វាក់ផ្គត់ផ្គង់ឈីប ដើម្បីផលិតអាវុធរបស់ខ្លួន។ យ៉ាងណាក៏ដោយ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហានេះ រុស្ស៊ីកំពុងខិតខំបង្កើនការផលិតមីក្រូឈីបដោយខ្លួនឯង។
បញ្ហាសេដ្ឋកិច្ចមួយចំនួន និងកម្លាំងពលកម្មរបស់ប្រជាជនបានរងផលប៉ះពាល់ពីការចល័តកងទ័ពដើម្បីប្រយុទ្ធជាមួយនឹងអ៊ុយក្រែន។ កាសែតរុស្ស៊ីមួយ បានរាយការណ៍ថា ក្រុមហ៊ុនរុស្ស៊ីបានបាត់បង់កម្លាំងពលកម្មជាច្រើន ដោយសារមនុស្សជាច្រើនត្រូវបានគេរើសឱ្យទៅបម្រើកងទ័ព ឬ អ្នកខ្លះទៀតបានរត់ចេញពីប្រទេស។ ក្រុមហ៊ុនរុស្ស៊ីមួយភាគបីបានរាយការណ៍ថា កំពុងរងគ្រោះដោយសារសង្គ្រាមដែលបានប៉ះពាល់ដល់ផលិតភាពការងារ ប៉ុន្តែពាក់កណ្តាលនៃក្រុមហ៊ុនរុស្ស៊ីដែលរងផលប៉ះពាល់ អាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពថ្មីៗ ដូចជាការរងផលប៉ះពាល់ពីទណ្ឌកម្មរបស់លោកខាងលិច និងបន្ទុកនៃសង្គ្រាមកាន់តែធំជាដើម។ យុវជនរុស្ស៊ីជាច្រើនបានធ្វើការប្រឆាំងនឹងសង្រ្គាមជាមួយអ៊ុយក្រែន ហើយពួកគេបានចាកចេញពីប្រទេសដើម្បីជៀសវាងការរើសទៅបម្រើកងទ័ព ឬ ជៀសវាងធ្វើការឱ្យក្រុមហ៊ុនលោកខាងលិច ខណៈដែលប្រជាជនរុស្ស៊ីមួយចំនួនបានគាំទ្រប្រធានាធីបតីរបស់ពួកគេ ក្នុងការធ្វើសង្គ្រាមនេះ។ ម្យ៉ាងវិញទៀត ប្រជាជនរុស្ស៊ីស្ទើរតែទាំងអស់អាចទ្រាំទ្រនឹងវិបត្តិសេដ្ឋកិច្ចបាន ដោយសារពួកគេយល់ថាខ្លួនឯងក៏ជាប់ពាក់ព័ន្ធនឹងវិបតិ្តប្រទេសដែលកំពុងប្រឈមផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content