ភ្នំពេញ ៖ តម្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ ត្រូវបានគេមើលឃើញថាមានភាពល្អប្រសើរឡើងជាងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ខណៈការទិញ-លក់ក៏ត្រូវបានកត់សម្គាល់ឃើញថាប្រសើរជាង២ឆ្នាំមុនដែរ បើទោះបីជាឆ្នាំនេះស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់បានប្រសើរដូចកាលមុនវិបត្តិក៏ដោយ។

អ្នកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ឱ្យដឹងថា ឆ្នាំ២០២២នេះ ចាប់តាំងពីដើមឆ្នាំមកឃើញថាតម្លៃអចលនទ្រព្យមានភាពប្រសើរជាង២ឆ្នាំមុន ពីព្រោះតែក្នុងរយៈពេល២ឆ្នាំកន្លងទៅស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលសុទ្ធតែជួបប្រទះនឹងបញ្ហា ដូច្នេះការទិញលក់បានថមថយ ដែលធ្វើឱ្យតម្លៃក៏មានការថមថយមួយកម្រិតដែរតែមិនមែនទូទៅនោះទេ។

អ្នកស្រីបន្តថា ៖
“ដើមឆ្នាំ២០២២ ក្រោយពីស្ថានភាពកូវីដ១៩បានប្រសើរ និងបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ យើងក៏បានឃើញថា ទីផ្សារអចលនទ្រព្យបានរើបៗឡើងវិញ និងមានការទិញជាហូរហែរផងដែរ ដែលបានជំរុញឱ្យតម្លៃអចលនទ្រព្យក្នុងឆ្នាំ២០២២ មានភាពប្រសើរជាង២ឆ្នាំកន្លង”
អ្នកស្រីបន្ថែមថា
“ឆ្នាំ២០២៣ខាងមុខ រំពឹងថាស្ថានភាពទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជានឹងមានកំណើនឡើងបន្ថែមទៀតទាំងការទិញលក់ និងតម្លៃ ដោយសារតែឆ្នាំនេះកម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយ និងមានវត្តមានមេដឹកនាំពិភពលោក និងអាស៊ានមកចូលរួម ។ ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជាក៏គ្រោងនឹងរៀបព្រឹត្តិការណ៍អន្តរជាតិមួយទៀត ដែលព្រឹត្តិការណ៍នេះដែរក៏នឹងនាំមកនូវភ្ញៀវទេសចរបរទេស និងវិនិយោគិនអន្តរជាតិចូលមកម្ពុជា ដែលជាការរំពឹងមួយពីវិស័យអចលនទ្រព្យ”
អ្នកស្រីបញ្ជាក់ថា ការទិញលក់អចលនទ្រព្យក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ក៏ត្រូវបានធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ បានជំរុញ និងពន្លឿនការទិញលក់អចលនទ្រព្យបានមួយកម្រិតទៀត និងជាការចូលរួមឱ្យវិស័យនេះបានងើបមួយកម្រិតទៀតផងដែរ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ឆ្នាំ២០២២នេះ តម្លៃអចលនទ្រព្យចាប់ផ្ដើមរើបៗឡើងវិញទាំងការជួល និងទិញលក់ ខណៈអាជីវកម្មនានាក្នុងប្រទេសក៏ត្រូវបានឃើញថាមានភាពប្រសើរឡើងវិញដែរ។
លោកបន្តថា តម្លៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅតែបន្តឡើងថ្លៃ ប៉ុន្តែក្នុងកាលៈទេសៈដែលជួបនូវបញ្ហាប្រឈម ម្ចាស់អចលនទ្រព្យដែលមានបញ្ហានឹងហិរញ្ញវត្ថុក៏បានលក់ទ្រព្យនោះក្នុងតម្លៃក្រោមទីផ្សារ ដែលជាឱកាសសម្រាប់អ្នកមានទុនគ្រប់គ្រាន់ទិញទុកដើម្បីរកប្រាក់ចំណេញនៅពេលចប់វិបត្តិ ឬវិបត្តិបានធូរស្រាល ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content