សិស្សវិទ្យាល័យមួយ ចាប់យកជំនាញផលិតនំ និងភេសជ្ជៈ បង្កើតចំណូលពីការលក់ឱ្យ​សហគមន៍

ជំនាញផលិតនំ ជាជំនាញទន់ក្រៅពីកម្មវិធីសិក្សាគោល ដែលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស​ នៃខេត្តកែប បានចាប់ផ្ដើមបង្រៀនប្រមាណជា២ឆ្នាំមកហើយ។ ថ្វីត្បិតថា ចំនួនសិស្សដែលចូលរៀនវគ្គនេះនៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ សិស្សានុសិស្សអាចរកប្រាក់ចំណូលបានបន្តិចបន្តួចពីការលក់នំរបស់ខ្លួន។

បើតាមការឱ្យដឹងរបស់គ្រូដឹកនាំ ជំនាញនេះស្ថិតនៅក្រោមគម្រោងមួយដែលបណ្ដុះបណ្ដាលដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែលកាលណោះ គ្រូបង្គោលបានទទួលការបណ្ដុះបណ្ដាល ចំនួន២សប្ដាហ៍។ ក្រោយការបណ្ដុះបណ្ដាល គ្រូបង្គោលបានត្រឡប់មកបង្រៀនតាមមុខវិជ្ជារបស់ខ្លួនវិញ បូករួម​បន្ថែមនូវការបណ្ដុះបណ្ដាលជំនាញផលិតនំនេះទៅដល់សិស្សក្រោមគោលការណ៍ស្ម័គ្រចិត្ត។

យុវតី ចរិយា ដែលបច្ចុប្បន្នជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងជាប្រធានក្រុមផលិតនំបានរៀបរាប់ឱ្យដឹងថា ខ្លួនបានចូលរួមក្នុងវគ្គនេះចាប់តាំងថ្នាក់ទី៩ មក ដោយមានក្រុមគ្រួសារគាំទ្រស្រាប់។

ដោយមានចំណូលចិត្តផ្នែកគេហវិជ្ជានេះផង ចរិយា ហាក់ចាប់យកចំណេះជំនាញនេះបានលឿនបើធៀបទៅនឹងសិស្សដទៃទៀត។

សម្រាប់ការលក់វិញ យុវតី ចរិយា បានឱ្យដឹងថា៖

«ដំបូងឡើយ យើងអត់ទាន់មានកន្លែងលក់ច្បាស់​លាស់ទេ ជួនកាលអាណាព្យាបាលជួយទិញ ជួនកាលផ្ញើអ្នកលក់នៅក្នុងសាលាយើង តែក្រោយមក មានខាងសហគមន៍គាត់ទាក់ទងមកកម្មង់ទិញប្រចាំសប្ដាហ៍តែម្ដង»។

សម្រាប់យុវតីរូបនេះ ខ្លួនមានអារម្មណ៍រំភើបបន្ទាប់ពីដឹងថា នំចំណី និងភេសជ្ជៈដែលខ្លួនបានផលិតមានចំណែកក្នុងការលើកកម្ពស់អាហារសុខភាព កាត់បន្ថយការបរិភោគគ្រឿងកំប៉ុងដល់ក្មេងៗនៅ ក្នុងសហគមន៍នោះ។ ជាអាហារសុខភាព ព្រោះយុវតីរូបនេះ និងក្រុមសិស្សានុសិស្សឯទៀតប្រើប្រាស់វត្ថុធាតុដើមច្រើន ហើយកាត់បន្ថយគ្រឿងផ្សំដែលអាចប៉ះពាល់ដល់សុខភាព ដូចជាស្ក ជាដើម។

ទាក់ទិននឹងរឿងនេះដែរ លោក ហ៊ុន ភារី ដែលជាគ្រូបង្គោលបណ្ដុះបណ្ដាលជំនាញផលិតនំ និងភេសជ្ជៈនេះបានឱ្យដឹងថា ​រយៈពេលប្រហែលជា១ឆ្នាំហើយ ដែលសហគមន៍នៅក្នុងតំបន់​ចាប់ផ្ដើមកម្មង់ទិញ ដោយក្នុងមួយសប្ដាហ៍ សហគមន៍មានតម្រូវការទឹកសណ្ដែកប្រមាណពី ៥០ ទៅ ១០០ ដប ដែលការបញ្ជាទិញក្នុងចំនួននេះ គឺដើម្បីឱ្យក្មេងៗដែលកំពុងរៀននៅសាលាអង្គការរបស់សហគមន៍​បរិភោគ ក៏ដូចជាបញ្ចៀសពួកគេពីការបរិភោគអាហារមិនល្អសម្រាប់សុខភាព និងការលូតលាស់របស់ពួកគេ។

តាមរយៈការបញ្ជាទិញរបស់សហគមន៍បែបនេះ ក្រុមសិស្សានុសិស្សបានទទួលនូវប្រាក់កម្រៃបន្តិចបន្តួច ដោយមួយផ្នែកនៃប្រាក់ចំណូលត្រូវបានបែងចែកដើម្បីទិញវត្ថុធាតុដើមសម្រាប់​ផលិត​បន្តទៀត។

លោក ហ៊ុន ភារី បានបន្តឱ្យដឹងទៀតថា៖

«ពីមុនយើងមានសម្ងួតផ្លែឈើមួយចំនួន ប៉ុន្តែដោយ​សារ​ថ្លៃដើមខ្ពស់ ហើយយើងពិបាករកទីផ្សារផង ទើបយើងឈប់ធ្វើ ហើយងាកមកផ្ដោតលើប្រភេទ​នំម៉ាហ្វីន និងទឹកសណ្ដែក»។

សម្រាប់តម្លៃលក់ចេញវិញ លោក ហ៊ុន ភារី បានបញ្ជាក់ដែរថា ទឹកសណ្ដែកលក់ក្នុងតម្លៃ ២០០០រៀល ក្នុងមួយដប រីឯនំម៉ាហ្វីនវិញ មួយមានតម្លៃ ៥០០រៀល ហើយក្នុងមួយសប្ដាហ៍អាចធ្វើបានជាង ៥០០នំ។

ក្នុងនាមជាគ្រូបង្គោលដឹកនាំម្នាក់ក្នុងចំណោមគ្រូដឹកនាំ ៤រូប លោក ហ៊ុន ភារី​ សប្បាយចិត្តដែល​ឃើញសិស្សានុសិស្សមានជំនាញទន់មួយចាប់តាំងពីថ្នាក់វិទ្យាល័យទៅ ហើយប្រសិនបើពួកគេមិនមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យទេ យ៉ាងហោចណាស់ពួកគេក៏អាចចាប់ជំនាញនេះទៅជាអាជីពបានដែរ។

ម្យ៉ាងទៀត រាល់ពេលសាលាមានកម្មវិធី ឬមានកិច្ចប្រជុំធំៗ លោក និងគ្រូបង្គោល៣នាក់ទៀត បានដឹកនាំសិស្សឱ្យធ្វើនំ និងទឹកសណ្ដែកក្នុងទ្រង់ទាយធំ ដែលវាមិនត្រឹមតែបានជួយផ្ដល់ប្រាក់កម្រៃដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឱ្យអ្នកបរិភោគមានសុខភាពល្អផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ


Leave a Reply

Your email address will not be published.Required fields are marked *