តម្រូវការទីផ្សារមីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម មានការកើនឡើងខ្លាំង

ភ្នំពេញ ៖ ស្ទើរតែគ្រប់ពិធីបុណ្យទានបែបប្រពៃណី ជាពិសេសរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម មីឆា ជាមុខម្ហូបដែលគេនិយមចម្អិនសម្រាប់សែនព្រេន និងទទួលទាននៅក្នុងពិធីត្បិតគេមានជំនឿថា ការធ្វើបែបនេះអាចនាំមកនូវសេចក្ដីសុចចម្រើន មានអាយុវែង ជាពិសេសមានទ្រព្យដូចជាមាសជាដើមហូរចូលច្រើន ព្រោះសរសៃមីមានពណ៌ស្រដៀងគ្នាទៅនឹងមាស។ ហេតុដូច្នេះហើយ ឱ្យតែដល់រដូវពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម តម្រូវការមីតែងកើនឡើងយ៉ាងខ្លាំង ហើយតម្លៃក៏ទទួលបានគួរសម។

អ្នកស្រី ធុច សុគន្ធា ជាម្ចាស់សិប្បកម្មផលិតមី ម៉ែដាម បានប្រាប់ AMS Economy ឱ្យដឹងថា ៖ ជាទូទៅ សិប្បកម្មរបស់អ្នកស្រីត្រូវបានគេសង្កេតឃើញថាមានការគាំទ្រច្រើន ជាពិសេសកំឡុងពេលចូលឆ្នាំចិនតែម្ដង ដែលការផលិតត្រូវធ្វើឡើងស្ទើរតែទ្វេដង ព្រោះមានការបញ្ជាទិញមានការកើនឡើងខ្លាំង ទាំងការលក់រាយ និងការបោះដុំឱ្យអ្នកយកទៅលក់បន្ត។

អ្នកស្រីបានបន្តថា ៖

«ដោយសារឆ្នាំនេះគេនិយមពណ៌បៃតង និងពណ៌ក្រហម ដែលជាពណ៌មានហុងស៊ុយ ទើបយើងចេញផលិតផលមីស្លឹករសជាតិគូឆាយដែលមានពណ៌បៃតង ហើយយើងក៏រំពឹងទុកដែរថា មីប្រភេទថ្មីនេះ នឹងមានទីផ្សារមិនចាញ់ផលិតគោលដែលជាប្រភេទមីល្ពៅរបស់យើងនោះទេ។ ក្រៅពីនេះ សិប្បកម្ម ម៉ែដាម ក៏មានផលិតមីរសជាតិផ្សេងទៀតដែរ ដូចជា មីរសជាតិដំឡូង និងមីរសជាតិត្រាវ ដែលរាល់ផលិតផលនីមួយៗសុទ្ធសឹងផលិតពីវត្ថុធាតុដើមធម្មជាតិ ពុំមានដាក់សារធាតុរក្សាទុក មិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន»។

ម្ចាស់សិប្បកម្មខាងលើរៀបរាប់ពីទៀតថា ត្បិតមីរសជាតិគូឆាយជាផលិតផលថ្មី តែមានគាំទ្រ និងមានមតិសរសើរច្រើនពីសំណាក់អ្នកទទួលទាន ព្រោះមីប្រភេទនេះផលិតចេញពីស្លឹកគូឆាយដែលផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដូចជា ជំនួយប្រព័ន្ធរំលាយអាហារ សុខភាពបេះដូង ពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក ពិសេសគឺជួយឱ្យដើរខ្យល់ស្រួល។

គួររំឭកដែរថា ដោយសារមានបទពិសោធផ្គត់ផ្គង់មីនៅលើទីផ្សារមិនគ្រប់តាមតម្រូវការកាលពីឆ្នាំកន្លងទៅនោះ សម្រាប់ឆ្នាំនេះអ្នកស្រី ធុច សុគន្ធា និងក្រុមគ្រួសារបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំការផលិតឱ្យបានគ្រប់គ្រាន់ ហើយអ្នកស្រីក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែនិយមគាំទ្រផលិតផលមីក្នុងស្រុក ដែលធ្វើឱ្យក្រុមអ្នកផលិតមានទឹកចិត្តក្នុងការបន្តការខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃស្របតាមការគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការផលិត និងជំរុញការនាំចេញនៅនឹងកន្លែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ