តម្រូវការជ្រូកខ្វៃថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ក្នុងរាជធានីភ្នំពេញ មានប្រមាណ ៤០០០ក្បាល
តាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា តម្រូវការជ្រូកខ្វៃនៅឆ្នាំនេះមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំមុនៗផងដែរ ពោលគឺចន្លោះពី ៣០០០ក្បាលទៅ ៤០០០ក្បាល សម្រាប់តម្រូវការសែនជាក់ស្តែងក្នុងឱកាសចូលឆ្នាំចិននៅក្នុងក្រុងភ្នំពេញ