ទីផ្សារនំពងទាដុតនឹងមានតម្រូវការខ្លាំងក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម

នំពងទាដុត ឬគេនិយមហៅថានំឡើង ជានំដែលគេតែងតែនិយមទទួលទានទាំងចាស់ទាំងក្មេង ហើយក៏ជានំដែលគេនិយមយកទៅដាក់សែនព្រេននៅក្នុងពិធីបុណ្យទានផ្សេងៗ ជាពិសេសនៅក្នុងអំឡុងពេលប្រារព្វពិធីសែនបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមដែម្ដង ត្បិតគេមានជំនឿថា ការសែននំពងទាដុត ឬនំឡើងនេះអាចជួយលើកជោគជតារាសីខ្ពស់។

កញ្ញា ខ្លប រក្សា ជាម្ចាស់ហាងនំ «រក្សា ខេក» ដែលមានទីតាំងនៅម្ដុំផ្សារពួក ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ការលក់នំពងទាដុត ឬនំឡើងនេះ សម្រាប់រដូវបុណ្យចូលឆ្នាំចិនគឺមានកំណើនខ្ពស់ជាងថ្ងៃធម្មតា ឬថ្ងៃបុណ្យផ្សេងៗ ហើយតម្លៃក៏ទទួលបានខ្ពស់ដែរ។

កញ្ញាបានបន្តថា ៖

«ជាទូទៅនៅថ្ងៃធម្មតាដែលមិនមានពិធីបុណ្យប្រពៃណី ខ្ញុំលក់នំខេក ប៉ុន្តែសម្រាប់ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម គឺខ្ញុំមានបន្ថែមនូវនំឡើងសម្រាប់អតិថិជនទិញយកសែនដកជើងធូប ក៏ដូចជាសែនចូលឆ្នាំចិនផងដែរ ព្រោះជារដូវដែលបងប្អូនជាប់សែស្រឡាយចិន-វៀតណាម មានតម្រូវការ។ ក្រៅពីថ្ងៃចូលឆ្នាំចិន ខ្ញុំក៏មានលក់សម្រាប់រដូវបុណ្យសែនផ្នូរ ដែលគេហៅថា សែនឆេងម៉េង ប៉ុន្តែលក់មិនបានច្រើនដូចថ្ងៃចូលឆ្នាំចិននោះទេ»។

កញ្ញា រក្សា បានបញ្ជាក់ទៀតថា ៖

«នំឡើងរបស់យើងខ្ញុំ​មានច្រើនទំហំ និងតម្លៃផ្សេងៗគ្នា ដូចជា ៥ពាន់រៀល, ៧ពាន់រៀល, ១ម៉ឺនរៀល និង ១ម៉ឺន៥ពាន់រៀល ដែលនំនីមួយៗសុទ្ធតែដុតថ្មីៗ សាច់នំទន់ ស្រួលញ៉ាំជាងនំពងទាធម្មតា ហើយសម្រាប់អ្នកទិញយកទៅដាក់សែនទោះបីទុកយូរក៏នៅតែទន់ មានរសជាតិឆ្ងាញ់»។

ក្នុងឱកាសផ្តល់ព័ត៌មានពីតម្រូវការនំពងទាក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នេះ កញ្ញា រក្សា ក៏បង្ហើបឱ្យដឹងដែរថា ការផលិតនំពងទាដុតនេះគឺត្រូវការនូវវត្ថុធាតុដើមចាំបាច់មួយចំនួនដូចជា ម្សៅនំខេក, ពងទា, ស្ករស, អំបិល, ប័រ ឬប្រេងឆាសម្រាប់លាបពុម្ព និងឧបករណ៍សម្រាប់ដុតនំ។ ដោយឡែកសម្រាប់វិធីសាស្ត្រក្នុងផ្សំរសជាតិ និងការដុតគឺត្រូវធ្វើឡើងតាមរូបមន្ត និងបទពិសោធដែលជាជំនាញរបស់គ្រួសាររបស់កញ្ញាតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម