តំបន់កម្សាន្តជិតរាជធានីភ្នំពេញចំនួន០៥កន្លែង ដែលអ្នកភ្នំពេញគួរទៅលេងនៅថ្ងៃបុណ្យចូលឆ្នាំចិន

ភ្នំពេញ ៖ ធ្វើការភ្លេចៗខ្លួន ឥឡូវជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនទៀតហើយ ដូច្នេះ សម្រាប់បងប្អូនដែលជាអ្នករស់នៅរាជធានីភ្នំពេញ ដែលចង់ចេញទៅកម្សាន្តនៅតំបន់ជាយក្រុង ឬតំបន់ដែលជិតរាជធានីភ្នំពេញ ដើម្បីទទួលទានអាហារជុំគ្នាជាមួយបងប្អូន មិត្តភក្រ្ត ឬសមាជិកក្រុមគ្រួសារ អាចពិចារណាជាមួយទីកន្លែងសម្រាកកម្សាន្តចំនួន ៥កន្លែង ដែល AMS Economy លើកយកមកបង្ហាញជូននៅខាងក្រោមនេះ។

១.រមណីយដ្ឋានកៀនស្វាយក្រៅ ៖ មានទីតាំងនៅជាយក្រុងភាគខាងកើតរាជធានីភ្នំពេញ​ ហើយបើគេធ្វើដំណើរចេញពីភ្នំពេញកាត់តាមស្ពានកោះពេជ្រ ឆ្ពោះទៅកោះនរា មានចម្ងាយត្រឹមជាង២០គីឡូម៉ែត្រប៉ុណ្ណោះនឹងបានទៅដល់ហើយ។ ប៉ុន្តែបើគេធ្វើដំណើរតាមស្ពានព្រះមុន្នីវង្ស កាត់តាមតាមផ្លូវជាតិលេខ១ ចម្ងាយជាង៣០គីឡូម៉ែត្រឯណោះ។ ពេលទៅដល់ទីនោះ លោកអ្នកនឹងបានឃើញភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ជាច្រើនមកជួបជុំគ្នាលេងកម្សាន្តយ៉ាងកុះករ។ មូលហេតុដែលអ្នកទេសចរចង់ទៅលេងតំបន់នោះ គឺដោយសារនៅជិតក្រុងភ្នំពេញ ងាយស្រួលធ្វើដំណើរ និងមានអាហារឆ្ងាញ់ៗរបស់អ្នកភូមិដាក់លក់ច្រើនមុខ តម្លៃសមរម្យ ជាពិសេសមានខ្យុសសម្រាប់អង្គុយនៅលើដី ខ្យុសបណ្តែតទឹកស្រូបខ្យល់ជំនោរទន្លេត្រជាក់ៗទៀតផង។ ដោយឡែក សម្រាប់អ្នកដែលបានទៅដល់ទៅនោះតែងមិនភ្លេចមាន់ស្រែអាំង ឬត្រីអាំងជាមួយអម្ពិលខ្ចីបុកនោះទេ។

២.រមណីយដ្ឋានស្អាងភ្នំ៖ នៅភាគខាងត្បូងរាជធានីភ្នំពេញ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ២១A មានចំងាយប្រមាណជាង៣០គីឡូម៉ែត្រប៉ុណ្ណោះ នឹងបានទៅដល់ទីនោះហើយ។ បច្ចុប្បន្នរមណីយដ្ឋានស្អាងបានកែប្រែមុខមាត់គួរជាទីទាក់ទាញ ដោយសារតែអាជ្ញាធរបានសាងសង់ជណ្តើរយន្តឡើងភ្នំ ជាជណ្តើរយន្តឡើង​ភ្នំដំបូងគេនៅកម្ពុជាតែម្តង ក្រៅពីនោះក៏មានស្រះទឹកដ៏ធំអាចជិះទាទឹកលេងកម្សាន្តផងដែរ។ នៅពេលដើរលេងហត់ លោកអាចអង្គុយក្នុងខ្យុស ឬ សម្រាកលេងលើអង្រឹង ហើយអាចកម្ម៉ង់អាហារមានតាមចំណង់ចំណូលចិត្ត ជាពិសេសមាន់ស្រែដុត ឆ្ងាញ់ស្រក់ទឹកមាត់តែម្តង។

៣.រមណីយដ្ឋានភ្នំតាម៉ៅ៖ នៅភាគខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រដោយធ្វើដំណើរតាមផ្លូវជាតិលេខ២។ ពេលទៅដល់រមណីយដ្ឋាននេះ លោកអ្នកនឹងប្លែកភ្នែកពេលឃើញសួនសត្វដ៏ធំមានចិញ្ចឹមសត្វជាច្រើនប្រភេទរាប់មិនអស់ ទាំងសត្វស្លាប សត្វបក្សី សត្វព្រៃ ស្វា ដំរី ខ្លាឃ្មុំ ខ្លាធំជាដើម….។ល។ ក្រៅតែពីដើរមើលកម្សាន្តតាមព្រៃព្រឹក្សា បងប្អូនក៏អាចរកទិញអាហារទទួលទានឆ្ងាញ់ៗបានផងដែរ ពិសេសគឺកង្កែបបោប ដែលជាអាហារប្រចាំតំបន់។

៤.រមណីយដ្ឋានអំពែភ្នំ៖ ស្ថិតនៅភាគខាងលិច មានចម្ងាយជាង៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ឬអាចធ្វើដំណើរតាមផ្លូវល្បឿនលឿនក៏បាន។ នៅពេលទៅជិតដល់ក្រុងច្បារមនទីរួមខេត្តកំពង់ស្ពឺ រួចបត់ឆ្វេងប្រមាណជា០២គីឡូម៉ែត្រ លោកអ្នកនឹងទៅដល់រមណីយដ្ឋានអំពែភ្នំ ដើរលេងមើលហ្វូងសត្វស្វា និងដើរឆ្លងស្ពានខ្សែរកាបឆ្ពោះទៅត្រើយម្ខាងយ៉ាងសប្បាយរីករាយក្រៃលែង រួចទស្សនាសត្វស្រុក សត្វព្រៃ និងអង្គុយក្រោមដើរឈើរត្រជាក់ៗ ទទួលអាហារឆ្ងាញ់ អង្គុយកម្សាន្តជុំបងប្អូនគួរជាទីរីករាយ។​ នៅទីនោះ លោកអ្នកអាចស្វែងរកកូនឃ្មុំអាំងអំបិលម្ទេស ដែលជាអាហារប្រចាំតំបន់ប្លែកមាត់តែម្តង។

៥.រមណីយដ្ឋានភ្នំឧដុង្គ៖ ស្ថិតនៅភាគខាងជើងភាខាងលិចរាជធានីភ្នំពេញ ជារមណីយដ្ឋានប្រវត្តិសាស្រ្ត កសាងឡើងក្នុងសតវត្សរ៍ទី១៧ នៃគ្រឹះសករាជ ក្នុងរជ្ជកាល​ព្រះបាទ សមេ្តចព្រះ ជ័យជេដ្ឋាទី២។ គេធ្វើដំណើរចេញពីភ្នំពេញតាមផ្លូវជាតិលេខ០៥ មានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រ រួចបត់ឆ្វេងចូលតាមក្លោងទ្វារធំចម្ងាយប្រមាណ ២គីឡូម៉ែត្រ នឹងបានទៅដល់ទីនោះមិនខាន។ ពេលទៅដល់ លោកអ្នកនឹងឃើញមនុស្សម្នាអង្គុយជុំគ្នា ជាលក្ខណៈគ្រួសារ មិត្តភក្រ្ត ជាដើម ដោយខ្លះអង្គុយក្នុងខ្យុសដោយក្រាលកន្ទេល ខ្លះអង្គុយលើអង្រឹង និងហូបអាហារជុំគ្នាផងដែរ។ នៅទីនោះគេអាចដើរទិញម្ហូបអាហារតាមចំណង់ចំណូលចិត្ត ជាពិសេសក្តាមស្ងោរ ខ្យងអាំងជ្រលក់អំបឹលម្រេច ដែលជាអាហារពេញនិយមប្រចាំតំបន់ផងដែរ៕ អត្ថបទ ៖ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *