ទីផ្សារហ៊ុនអាម៉េរិកស្ទុះងើបឡើងវិញ បន្ទាប់ពី Donald Trump ពន្យារពេលយកពន្ធរយៈពេល ៩០ ថ្ងៃ

សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 បានកើនឡើង ៩,៥% ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨។ លើសពីនេះ សន្ទស្សន៍ផ្សារហ៊ុន Dow កើនឡើងជាង ៧,៨% ខណៈដែល Nasdaq បានកើនឡើងច្រើនជាង ១២% ។ ក្រុមហ៊ុនដូចជា Nike បានកើនឡើង ១១% ខណៈដែល Apple កើនឡើងប្រហែល ១៥%។

Donald Trump មិនទាន់ពេញចិត្តនឹងកិច្ចព្រមព្រៀង​ពន្ធសូន្យ​ទល់​នឹង​សូន្យរបស់សហភាពអឺរ៉ុប ដរាបណាតំបន់នេះទិញថាមពលអាម៉េរិកតិចជាងចំនួន ៣៥០ ពាន់លានដុល្លារ

Donald Trump មិនទាន់ពេញចិត្តនឹងកិច្ចព្រមព្រៀង​ពន្ធសូន្យ​ទល់​នឹង​សូន្យរបស់សហភាពអឺរ៉ុប ដរាបណាតំបន់នេះទិញថាមពលអាម៉េរិកតិចជាងចំនួន ៣៥០ ពាន់លានដុល្លារ

Donald Trump គំរាមចិនយកពន្ធបន្ថែម ៥០ ភាគរយលើទំនិញដែលនាំចូលក្នុងអាម៉េរិក

ប្រសិនបើ Trump អនុវត្តពន្ធ ៥០ ភាគរយនេះពិតមែន នោះក្រុមហ៊ុនអាម៉េរិកដែលនាំយកទំនិញមួយចំនួនពីប្រទេសចិនអាចប្រឈមនឹងការបង់ពន្ធ ១០៤ ភាគរយ ដោយសារពន្ធ ២០ ភាគរយលើទំនិញចិនបានដាក់នៅក្នុងខែមីនារួចហើយ និង ពន្ធបន្ថែមទៀត ៣៤ ភាគរយដែលបានប្រកាសកាលពីសប្តាហ៍មុន។

Donald Trump ចាត់ទុកពន្ធគយជា “ឱសថព្យាបាល” សម្រាប់ដោះស្រាយឱនភាពពាណិជ្ជកម្មរវាងអាម៉េរិកជាមួយនឹងប្រទេសនានា

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅក្នុងយន្តហោះដែលកំពុងហោះហើរ Air Force One ពីរដ្ឋ Florida ទៅកាន់វ៉ាស៊ីនតោន Trump បានប្រាប់អ្នកយកព័ត៌មានថា លោកមិនចង់ឱ្យអ្វីៗធ្លាក់ចុះទេ ប៉ុន្តែពេលខ្លះវាប្រៀបបានទៅនឹងការលេបថ្នាំដើម្បីព្យាបាលអ្វីមួយ

ជាង ៥០ ប្រទេសស្នើសុំចរចាពាណិជ្ជកម្មជាមួយអាម៉េរិក ពាក់ព័ន្ធនឹងពន្ធគយរបស់ប្រធានាធិបតី Donald Trump

Trump លើកឡើងថា លោកបានសន្ទនាជាមួយប្រទេសជាច្រើន ហើយលោកបើកចំហចំពោះការចរចាប្រសិនបើប្រទេសនានាដោះស្រាយឱនភាពពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាម៉េរិក។

Donald Trump ដាក់ពន្ធនាំចូល ៥០ ភាគរយលើប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក

ប្រទេសឡេសូតូត្រូវបានដាក់ពន្ធខ្ពស់បំផុត ៥០ ភាគរយលើបញ្ជីរបស់ Trump ហើយវិធានការនេះនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃប្រទេសដ៏តូចមួយនេះ

ចិន គឺគោលដៅពិតប្រាកដនៃការដាក់ពន្ធគយរបស់ Donald Trump

ប្រទេសនៅអាស៊ីអាគ្នេយ៍ភាគច្រើនកំពុងប្រឈមនឹងការដាក់ពន្ធនាំចូលខ្ពស់ពីអាម៉េរិក លើកលែងតែសឹង្ហបុរីប៉ុណ្ណោះដែលត្រូវបានដាក់ពន្ធទាបជាងគេ ១០ ភាគរយ

Donald Trump ខឹងប្រធានាធិបតីរុស្ស៊ី និងគំរាមយកពន្ធពីប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ប្រធានាធិបតីអាម៉េរិក Donald Trump បានបង្ហាញពីការខឹងសម្បារប្រធានាធិបតីរុស្ស៊ី  Vladimir Putin ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែនត្រូវបរាជ័យ ហើយបានគំរាមយកពន្ធលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ី

Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ

លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

កាលពីថ្ងៃចន្ទ Donald Trump បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវ៉េណេស៊ុយអេឡា ខណៈដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន