លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

បរទេស ៖ ប្រធានាធិបតីអាម៉េរិក Donald Trump បានគំរាមប្រទេសដែលទិញប្រេង និងឧស្ម័នពីប្រទេសវេណេស៊ុយអេឡា ថាអាចប្រឈមមុខនឹងការយកពន្ធ ២៥ ភាគរយលើពាណិជ្ជកម្មដែលប្រទេសទាំងនោះមានជាមួយអាម៉េរិក។

កាលពីថ្ងៃចន្ទ លោក Trump លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា ការកំណត់ពន្ធយ៉ាងខ្ពស់នេះ ត្រូវបានធ្វើឡើងខណៈពេលដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន។ ការកំណត់ពន្ធ ២៥ភាគរយនេះ អាចនឹងចូលជាធរមាននៅថ្ងៃទី ២ខែមេសាខាងមុខនេះ។

យោងតាមទិន្នន័យពី Kpler បានឱ្យដឹងថា វេណេស៊ុយអេឡា បាននាំចេញប្រេងប្រហែល ៦៦០ ០០០ បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ ២០២៤ ហើយចិនគឺជាគោលដៅដ៏ធំបំផុតសម្រាប់ការនាំចេញប្រេងឆៅរបស់ប្រទេសនេះ ដោយបានទិញប្រេងប្រហែល ២៧០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ សហរដ្ឋអាមេរិកគឺជាគោលដៅធំទីពីរសម្រាប់ប្រេងឆៅរបស់វេណេស៊ុយអេឡា ដោយបាននាំចូលប្រហែល ២៣៣ ០០០ បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលឥណ្ឌាបានទិញប្រហែល ៦១ ០០០ បារ៉ែលក្នុងមួយថ្ងៃ និងអេស្ប៉ាញបានទិញប្រេងជិត ៦០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

លោក Matt Smith អ្នកវិភាគប្រេងនៅ Kpler លើកឡើងថា ការប្រកាសដោយរដ្ឋបាល Trump ហាក់ដូចជាសកម្មភាពមួយបន្ថែមទៀតដែលដាក់គោលដៅលើប្រទេសចិន។ ការគំរាមគំហែងយកពន្ធនេះមានគោលបំណងធ្វើឱ្យប្រទេសចិនជួបផលលំបាកកាន់តែខ្លាំងក្នុងការចូលទៅកាន់ឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា។ មិនត្រឹមតែប៉ុណ្ណោះ លោក Trump បានព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro ដោយបានចោទប្រកាន់ថា ប្រទេសនេះបានបញ្ជូនក្រុមទំនើង Tren de Aragua ទៅកាន់សហរដ្ឋអាម៉េរិក។ ថ្មីៗនេះ រដ្ឋបាលលោក Trump បានបង្រ្កាបក្រុមក្មេងទំនើង ដោយចាត់ទុកពួកគេថាជាអង្គការភេរវករបរទេស៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នក​ចិញ្ចឹម​សត្វ​បារម្ភ​ស៊ុត​មាន់​ចាល់​ទីផ្សារ​នៅ​ឆ្នាំ ​​២០២៧​ ​ស្នើ ​CD​C ​ពិចារណាផ្អាក​ផ្ដល់​អាជ្ញាបណ្ណ​

ជំនួញ, ព្រឹត្តិការណ៍

• 10/11/2026

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ ​គ្រោង​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​នៅ​ថ្ងៃ​ទី​១២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ក្ដី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ស៊ុត​មាន់​លើស​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឆ្នាំ​២០២៧

កម្ពុជា​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ដល់ ​៩ ​ប្រទេស​ ​អាច​ស្កេន​ ​QR​Code ​ទូទាត់​នៅ​ ២​៥០ ​លាន​ទីតាំង​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/11/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ពង្រីក​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​បាគង ​(​Bakong​)​ ​ជាមួយ​ប្រទេស​ចំនួន​ ៩ ​ដែល​អនុញ្ញាតឱ្យ​អតិថិជន​កម្ពុជា​ប្រើប្រាស់​កម្មវិធី​បាគង​ ​ឬ​កម្មវិធី​ធនាគារ​ចល័ត​ ស្កេន​ ​QR ​Code ​ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ពាណិជ្ជករ​ប្រមាណ​ ​២៥០ លាន​ទីតាំង​ក្នុង​ប្រទេស​ជា​ដៃគូ​

BYD ដាក់សម្ពោធស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ជាផ្លូវការ៖ កម្ពុជាឈានចូលយុគសម័យ «សាកថ្មពេញក្នុងរយៈពេល ៩ នាទី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្ថានីយ FLASH Charge អាជីវកម្មដំបូងបង្អស់របស់ BYD នៅកម្ពុជា (ស្ថានីយ FLASH Charge ផ្លូវជាតិលេខ ៦A ខណ្ឌជ្រោយចង្វារ ហៅកាត់ថា

ប្តូរទម្លាប់សន្សំប្រាក់ ៖ ហេតុអ្វីបានជាមូលប័ត្របំណុលជាពាក្យគន្លឹះថ្មីសម្រាប់គ្រួសារកម្ពុជា?

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្ងាយពីខ្លួន។ ប៉ុន្តែ បើក្រឡេកមើលវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទីផ្សារមូលធនរបស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់តែមានសារៈសំខាន់ ព្រោះរាជរដ្ឋាភិបាលបានចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋរួចទៅហើយ។ រាជរដ្ឋាភិបាលក៏បានអនុម័តឱ្យមានការបោះផ្សាយបន្ថែមទៀតក្រោមក្របខ័ណ្ឌថវិកាឆ្នាំ២០២៦។ ជាមួយគ្នានេះ និយ័តករមូលបត្រក៏កំពុងជំរុញឱ្យមានការបោះផ្សាយមូលបត្រសាជីវកម្មថ្មីៗជាច្រើន ដោយមានការគាំទ្រពីវិធានការលើកទឹកចិត្តផ្នែកពន្ធថ្មីៗ ដើម្បីទាក់ទាញទាំងក្រុមហ៊ុន និងអ្នកសន្សំប្រាក់។ មូលបត្ររដ្ឋ គឺជាអ្វីទៅ? និយាយឱ្យងាយយល់

យុវជនជំនាន់ថ្មីមួយក្រុមបង្កើតកម្មវិធីទូរសព្ទ អាចវាស់ស្ទង់សារធាតុក្នុងចំណីអាហារ មានឈ្មោះថា Nham Health

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2026

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី​ ជាមួយប្រាក់រង្វាន់សរុបរហូតដល់ ៥០០០ដុល្លារអាម៉េរិក ក្រោយការបង្កើតកម្មវិធីទូរសព្ទដៃ ដែលអាចវាស់ស្ទង់សារធាតុដែលមាននៅក្នុងចំណីអាហារ។ កញ្ញា តាំង ស៊ីវអេង ជាបេក្ខជនក្នុងក្រុមជ័យលាភីម្នាក់ក្នុងចំណោមសមាជិកចំនួន៣នាក់ មកពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបង្កើតកម្មវិធីទូរសព្ទដៃឈ្មោះថា Nham Health បានឱ្យដឹងថា

រដ្ឋមន្ត្រីក្រសួងដែនដី ណែនាំឱ្យ​ស្ថាបត្យករ ​និ​ងវិស្វករ​ គូសប្លង់​និងសាងសង់​ត្រូវគិតពីបរិយាកាស ​និង​ទំនៀម​ទម្លាប់ប្រពៃណីរបស់ប្រជាជន​តាមតំបន់​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2026

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករ​និ​ងវិស្វករ​គិតគូរ​ពីសំណង់​នៅតាម​តំបន់​ឱ្យស្របតាម​បរិយាកាស​និងប្រពៃណី ...

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

ស្ពៃ​បូក​គោ​ពូជ​ជប៉ុន​នៅ​មណ្ឌលគិរី​​ហក់​ចូល​ទីផ្សារ​ភ្នំពេញ​ ​តម្លៃ​លក់​រាយ​ ​១២​,​០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​

ជំនួញ, ព្រឹត្តិការណ៍

• 06/11/2026

ដំណាំ​ស្ពៃ​បូក​គោ​ពូជ​ជប៉ុន ​ដែល​ដាំដុះ​លើ​ទឹកដី​ខេត្ត​មណ្ឌលគិរី ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ​និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ ​ទាំង​ក្នុង​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ


Leave a Reply

Your email address will not be published.Required fields are marked *