ស្ថាបនិក Nvidia អះអាងថា ចិននឹងមិនប្រើប្រាស់បច្ចេកវិទ្យា Nvidia ក្នុងវិស័យយោធាឡើយ

បរទេស ៖ ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang ក្នុងគ្រាដែលលោកកំពុងត្រៀមខ្លួនបំពេញទស្សនកិច្ចសាជាថ្មីទៅកាន់ប្រទេសចិន និងកំពុងប្រឈមមុខទៅនឹងសំពាធនយោបាយ និងពាណិជ្ជកម្មយ៉ាងខ្លាំងពីសំណាក់មហាអំណាចទាំងពីរគឺអាម៉េរិក និងចិនផងដែរនោះ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលចិន នឹងមិនប្រើបច្ចេកវិទ្យា AI ទាំងឡាយណាដែលជាផលិតផលរបស់ក្រុមហ៊ុន Nvidia នៅក្នុងវិស័យយោធារបស់ខ្លួននោះទេ។

លោក Jensen Huang បានពន្យល់ក្រុមអ្នករាយការណ៍របស់ទូរទស្សន៍ CNN ថា ៖ «យើងមិនចាំបាច់បារម្ភអំពីបញ្ហានេះឡើយ។ ចិនដាច់ខាតមិនពឹងផ្អែកទៅលើបច្ចេកវិទ្យារបស់ Nvidia ទេ។ ជារឿយៗកងកម្លាំងយោធារបស់ចិនតែងតែគេចវេសនូវការបំពាក់ឧបករណ៍សំខាន់នៃបច្ចេកវិទ្យាដែលផលិតដោយអាមេរិកទៅលើសព្វាវុធរបស់ពួកគេ។ ចិនបារម្ភថា សង្វាក់នៃការផ្គត់ផ្គង់អាចនឹងមានការរំខានតាមរយៈការប្រើប្រាស់ទណ្ឌកម្មដោយភាគីអាម៉េរិក ហើយក៏អាចឈានទៅដល់កាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងផងដែរ។

ការរៀបរាប់របស់ស្ថាបនិក Nvidia ជនជាតិអាម៉េរិករូបនេះបានធ្វើឡើងនៅចំពេលដែលមានព័ត៌មានថា សមាជិកសភាអាម៉េរិកជាច្រើនរូបបានផ្ញើលិខិតជាផ្លូវការមួយទៅកាន់លោក Huang នៅមុនពេលដែលលោកត្រូវធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដែលរៀបចំដោយប្រទេសចិន (China International Supply Chain Expo)។ ពួកគេបានស្នើសុំឲ្យលោក Huang ជៀសឲ្យឆ្ងាយ និងកុំពាក់ព័ន្ធនឹងបច្ចេកវិទ្យាយោធារបស់ចិនតាមរយៈការផ្គត់ផ្គង់ផលិតផលរបស់ Nvidia ជាពិសេសគឺបន្ទះឈីប AI ។

គួរឲ្យដឹងដែរថា កំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ១៤០ពាន់លានដុល្លារ លោក Jensen Huang ត្រូវធ្វើដំណើរទៅដល់ប្រទេសចិននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ហើយក៏មានផែនការជួបជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មចិនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *