Donald Trump កាត់បន្ថយពន្ធលើការនាំចូលពីឥណ្ឌូនេស៊ី ពី ៣២% មកត្រឹម ១៩% ប្ដូរនឹងទំនិញរបស់ខ្លួននាំចូលឥណ្ឌូនេស៊ីដោយមិនជាប់ពន្ធ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ឥណ្ឌូនេស៊ី អាចនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាម៉េរិក បន្ទាប់ពី​ Donald Trump យល់ព្រមកាត់បន្ថយពន្ធលើការនាំចូលពី ៣២% មកត្រឹម ១៩% ។

នៅថ្ងៃអង្គារ៍សប្ដាហ៍នេះ លោក Trump បានលើកឡើងថា លោកនឹងកាត់បន្ថយអត្រាពន្ធលើការនាំចូលពីឥណ្ឌូនេស៊ី ពី ៣២% មកត្រឹម ១៩% បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Prabowo Subianto។ ឥណ្ឌូនេស៊ីបានយល់ព្រមកាត់បន្ថយពន្ធលើផលិតផលនាំចូលពីអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ។ Trump បានលើកឡើងថា ពន្ធលើការនាំចូលទំនិញពីឥណ្ឌូនេស៊ីត្រូវបានបន្ទាបមកត្រឹម ១៩% ប៉ុន្តែការនាំចូលរបស់អាម៉េរិកមកក្នុងឥណ្ឌូនេស៊ីនឹងមិនជាប់ពន្ធអ្វីទាំងអស់ ហើយអាម៉េរិកនឹងមានសិទ្ធិចូលពេញលេញទៅកាន់ទីផ្សារឥណ្ឌូនេស៊ី។ លើសពីនេះ ឥណ្ឌូនេស៊ីក៏បានយល់ព្រមទិញថាមពលអាម៉េរិកតម្លៃ ១៥ ពាន់លានដុល្លារ, ផលិតផលកសិកម្មអាម៉េរិកតម្លៃ ៤,៥ ពាន់លានដុល្លារ, និងយន្តហោះ Boeing ៥០ គ្រឿង។ ឥណ្ឌូនេស៊ី មិនទាន់បញ្ជាក់ពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែពួកគេនឹងចេញផ្សាយសេចក្តីថ្លែងការណ៍មួយអំពីកិច្ចព្រមព្រៀងជាមួយអាម៉េរិកក្នុងពេលឆាប់ៗនេះ។ គួរឲ្យបញ្ជាក់ដែរថា ឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ២៥ របស់អាមេរិក ដែលនាំចេញទំនិញទៅមហាអំណាចមួយនេះប្រមាណជា ២៨ ពាន់លានដុល្លារទៅកាលពីឆ្នាំ ២០២៤។

លោក Stephen Marks សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យ បានលើកឡើងថា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងសម្រាប់ឥណ្ឌូនេស៊ីគឺមានលក្ខណៈជានយោបាយច្រើនជាងសេដ្ឋកិច្ច ខណៈដែលអាម៉េរិកត្រូវការទំនិញ​សំខាន់ៗ​មួយ​ចំនួន​ពី​​ឥណ្ឌូណេស៊ី ដូច​ជា ​គ្រឿង​អេឡិច​ត្រូនិក សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​ប្រេង​ដូង ដែល​ត្រូវ​បាន​ប្រើ​ក្នុង​គ្រឿង​សម្អាង។


បន្ទាប់ពីបានផ្អាកផែនការយកពន្ធឆ្លើយតបឲ្យមានភាពស្មើរគ្នាក្នុងរយៈពេល ៩០ ថ្ងៃមក Trump បន្តការគំរាមកំហែងការដំឡើងពន្ធរបស់គាត់ម្តងទៀតក្នុងខែនេះ ដោយផ្ញើសារលិខិតព្រមានទៅកាន់ប្រទេសជាច្រើន ដើម្បីផ្តល់ដំណឹងពីការដំឡើងពន្ធចូលជាធរមានចាប់ថ្ងៃទី ១ ខែសីហា។ កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ីទទួលបានលិខិតមួយច្បាប់ពី Trump ជាមួយនឹងការគំរាមដាក់ពន្ធ ៣២% លើទំនិញរបស់ខ្លួនដែលនាំចេញទៅអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ដៃគូពាណិជ្ជកម្មធំៗរបស់អាម៉េរិក រួមមាន សហភាពអឺរ៉ុប កាណាដា ម៉ិកស៊ិក ជប៉ុន និងកូរ៉េខាងត្បូងស្ថិតនៅក្នុងបញ្ជីដំឡើងពន្ធរបស់ Trump ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *