ស្ថានភាពសេដ្ឋកិច្ចអឺរ៉ុបកាន់តែលំបាក ខណៈដែលទំនាក់ទំនងជាមួយនឹងសហរដ្ឋ​អាម៉េរិកកាន់តែតានតឹង

សហភាពអឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលនៃហានិភ័យខ្ពស់ ដោយសារភាពជាប់គាំងសេដ្ឋកិច្ច ការបែងចែកពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ រួមផ្សំដោយសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន និងទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក

សហភាពអឺរ៉ុបគ្រោងទប់ស្កាត់ការនាំចូលកសិផល និងអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក

គណៈកម្មការសហភាពអឺរ៉ុបគ្រោងនឹងទប់ស្កាត់ការនាំចូលអាហារមួយចំនួនពីសហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីអាម៉េរិកវាយបកវិញថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបខ្លួនឯងតែប៉ុណ្ណោះ

កំណើននៃការចាយវាយក្នុងស្រុក រួមជាមួយកំណើននៃការនាំចេញ បានធ្វើឲ្យសេដ្ឋកិច្ចជប៉ុនកើនឡើងលើសការរំពឹងទុក

ខុសពីអាមេរិក និងបណ្តាប្រទេសជាច្រើនលើពិភពលោកដែលកំពុងជួបប្រទះនឹងបញ្ហាអតិផរណា(ការកើនឡើងតម្លៃទំនិញ) ជប៉ុន បែរជាកំពុងជាប់គាំងនឹងបញ្ហាបរិត្តផរណាទៅវិញ

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,៣៦ ភាគរយ ឬ ៧៥,១៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ២,៦៦ ភាគរយ ឬ ៧១,៣៧ ដុល្លារក្នុងមួយបារ៉ែល

ថៃ និងឥណ្ឌា អាចប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចពីភាពតានតឹងពាណិជ្ជកម្មជាមួយនឹង Donald Trump

អ្នកសេដ្ឋកិច្ចព្យាករណ៍ថា សង្រ្គាមពាណិជ្ជកម្មរបស់ Trump នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗនៅទូទាំងអាស៊ី និង ប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរពីគោលនយោបាយពន្ធគយដោយសារសេដ្ឋកិច្ចអាស៊ីដែលកំពុងតែរីកចម្រើនបានដាក់ពន្ធលើការនាំចូលពីសហរដ្ឋអាមេរិកលើសពីមធ្យម

Elon Musk ដាក់សំណើមានតម្លៃជិត ១០០ ពាន់លានដុល្លារអាម៉េរិក ដើម្បីកាន់កាប់ OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT

លោក Marc Toberoff មេធាវីរបស់លោក Elon Musk លើកឡើងថា Musk បានដាក់សំណើដេញថ្លៃចំនួន ៩៧,៤ ពាន់លានដុល្លារដើម្បីកាន់កាប់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI កាលពីថ្ងៃចន្ទសប្ដាហ៍នេះ

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

អាមេរិក អាចនឹងត្រឡប់ទៅជំរុញឱ្យមានការប្រើប្រាស់ទុយោប្លាស្ទិកឡើងវិញដោយមិនខ្វល់ពីបញ្ហាសុខភាពសាធារណៈ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធគយរបស់អាម៉េរិក

កាលពីថ្ងៃពុធ ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធថ្មី ១០ ភាគរយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើការនាំចូលរបស់ចិន និងប្រឆាំងទៅនឹងការលុបចោលរបស់អាម៉េរិកលើការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប

Donald Trump ចុះហត្ថលេខាដកសហរដ្ឋអាម៉េរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC)

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងការដកសហរដ្ឋអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ហើយបទបញ្ជានេះក៏កំពុងជំរុញឱ្យមានការពិនិត្យឡើងវិញលើការផ្តល់មូលនិធិរបស់សហរដ្ឋអាម៉េរិកសម្រាប់អង្គការសហប្រជាជាតិផងដែរ