ថៃ និងឥណ្ឌា អាចប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចពីភាពតានតឹងពាណិជ្ជកម្មជាមួយនឹង Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា ការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក Donald Trump អាចនឹងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសប្រទេសដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ ឬនាំចូលពីអាម៉េរិកតិចជាងការនាំចេញ។

ឥឡូវនេះ ពិភពលោកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវផលប៉ះពាល់ពីការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ជាពិសេសប្រទេសដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយនឹងអាម៉េរិក។ ក្នុងអំឡុងពេលអាណត្តិដំបូង​ Donald Trump បានជំរុញឱ្យមានច្បាប់ពាណិជ្ជកម្មទៅវិញទៅមករបស់សហរដ្ឋអាម៉េរិក ដែលផ្តល់ឱ្យគាត់នូវសិទ្ធិអំណាចក្នុងការដាក់ពន្ធលើដៃគូពាណិជ្ជកម្មណាមួយ ដោយកំណត់អត្រាលើប្រភេទផលិតផលនីមួយៗដាច់ដោយឡែកពីគ្នា។ ចាប់ពីយុទ្ធនាការបោះឆ្នោតរបស់គាត់កាលពីឆ្នាំមុនរហូតដល់បច្ចុប្បន្ន Trump នៅតែប្រកាន់ជំហររឹងមាំជាមួយការប្តេជ្ញាចិត្តថា នឹងដាក់ពន្ធក្នុងអត្រាសមមូល។

អ្នកវិភាគបានលើកឡើងថា ប្រទេសទាំងនោះគួរតែផ្តោតលើការចរចាពាណិជ្ជកម្មឲ្យបានយ៉ាងឆាប់រហ័ស ដោយសារពួកគេប្រឈមនឹងហានិភ័យនៃពន្ធសងសឹក និងការធ្លាក់សក្ដានុពលសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចព្យាករណ៍ថា សង្រ្គាមពាណិជ្ជកម្មរបស់ Trump នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗនៅទូទាំងអាស៊ី ខណៈដែលឥណ្ឌា និងថៃអាចនឹងប្រឈមមុខនឹងហានិភ័យខ្ពស់នៃផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែគោលនយោបាយពន្ធគយ។ លើសពីនេះ សេដ្ឋកិច្ចអាស៊ីដែលកំពុងតែរីកចម្រើនបានដាក់ពន្ធលើការនាំចូលពីសហរដ្ឋអាមេរិកលើសពីមធ្យម ដែលធ្វើឲ្យពួកគេងាយរងគ្រោះនឹងពន្ធសងសឹកកាន់តែខ្ពស់។ នេះមានន័យថា ប្រទេសទាំងនោះដាក់ពន្ធទំនិញដែលនាំចូលពីសហរដ្ឋអាម៉េរិកខ្ពស់ជាងធម្មតា ដែលធ្វើឲ្យផលិតផលអាម៉េរិកមានតម្លៃថ្លៃជាងនៅក្នុងទីផ្សាររបស់ពួកគេ។ ទន្ទឹមនឹងនេះ ទាំងឥណ្ឌា និងថៃ ដាក់ពន្ធខ្ពស់លើទំនិញអាមេរិក បើធៀបនឹងពន្ធដែលអាមេរិកដាក់លើទំនិញនាំចូលពីប្រទេសទាំងពីរនេះ។ យ៉ាងណាមិញ Trump មិនទាន់បង្ហាញព័ត៌មានលម្អិតជាក់លាក់អំពីប្រទេសទាំងពីរនៅឡើយ។

អ្នកវិភាគបានគូសបញ្ជាក់ពីភាពខុសគ្នានៃពន្ធគយរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក ដោយពន្ធជាមធ្យមរបស់ឥណ្ឌាលើការនាំចូលពីសហរដ្ឋអាមេរិកលើសពីពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញឥណ្ឌាច្រើនជាង ១០ ភាគរយ។ គេកំពុងមានការព្រួយបារម្ភថា ការនាំចេញរបស់ឥណ្ឌា និងថៃទៅអាម៉េរិកអាចប្រឈមមុខនឹងពន្ធនាំចូលបន្ថែមពី ៤ ទៅ ១០ ភាគរយ ប្រសិនបើសហរដ្ឋអាម៉េរិកអនុម័តការពន្ធបន្ថែមលើប្រទេសទាំងពីរនេះ។ ស្របពេលដែលភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើង ការគំរាមកំហែងនេះដាក់សម្ពាធលើបណ្តាប្រទេសអាស៊ីឱ្យមានភាពបត់បែនជាងមុនជាមួយ Trump និងពង្រឹងសេដ្ឋកិច្ចដែលផ្អែកលើការនាំចេញ។ ឥណ្ឌា​អាចនឹងបង្កើន​ការ​នាំ​ចូល​ពី​សហរដ្ឋ​អាម៉េរិកជា​ពិសេស​លើ​ឧបករណ៍​ការពារ​ជាតិ ថាមពល និង​យន្តហោះ ប៉ុន្តែផលប៉ះពាល់ពីពន្ធគយនឹងអាស្រ័យលើភាពជាក់លាក់នៃការសម្រេចចិត្តគោលនយោបាយពាណិជ្ជកម្មរបស់ Trump ។ ក្រុមហ៊ុននាំចូលឧស្ម័នធម្មជាតិរាវ (LNG) ឈានមុខគេរបស់ឥណ្ឌាកំពុងពិភាក្សាដើម្បីទិញឧស្ម័នបន្ថែមទៀតពីសហរដ្ឋអាម៉េរិក ខណៈដែលប្រទេសថៃក៏កំពុងពិចារណាបង្កើនការនាំចូលអេតាន និងផលិតផលកសិកម្មពីអាម៉េរិកនៅឆ្នាំនេះ។

អនុប្រធានសភាពាណិជ្ជកម្មថៃ Visit Limlurcha បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកអាចសម្រេចចិត្តលើពន្ធផ្អែកលើសមតុល្យពាណិជ្ជកម្មទាំងពីរ និងវិសមភាពពន្ធដែលមានស្រាប់ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន។ ដូច្នេះហើយ ថៃ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចា ជាពិសេស​ដោយ​ស្នើ​វិធានការ​ដោះស្រាយ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាម៉េរិក។ រដ្ឋាភិបាលថៃបានគូសបញ្ជាក់ពីប្រភេទផលិតផលសំខាន់ៗចំនួនពីរដែលអាចបង្កើនការនាំចូលពីសហរដ្ឋអាមេរិករួមមាន៖ ផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មដូចជា អេតាន។ លើសពីនេះ ថៃអាចធ្វើការចរចាជាមួយនឹងអាម៉េរិក ដើម្បីគូសបញ្ជាក់ថា ការនាំចូលរបស់សហរដ្ឋអាម៉េរិកមួយចំនួនពីប្រទេសថៃមានប្រភពមកពីក្រុមហ៊ុនអាម៉េរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសថៃផងដែរដូចជា គ្រឿងបន្លាស់អេឡិចត្រូនិចជាដើម។ លោក Visit បន្ថែមថា វិស័យឯកជនគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងាររបស់រដ្ឋាភិបាលក្នុងការចូលរួមក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ហើយពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ និងផ្តល់ទិន្នន័យពាណិជ្ជកម្មចាំបាច់ ដើម្បីគាំទ្រដល់ការពិភាក្សាទាំងនេះ។

លោក Jirayu Huangsap អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបានបង្ហើបថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១១ កុម្ភៈ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានផ្តល់ការណែនាំឱ្យសិក្សាពីផលប៉ះពាល់នៃវិធានការពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកសិផលរបស់ថៃ ក៏ដូចជាទំនិញផ្សេងៗទៀតដូចជា គ្រឿងអេឡិចត្រូនិកជាដើម។ រដ្ឋាភិបាលបានតែងតាំងក្រុមការងារសម្រាប់កិច្ចការគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកកាលពីខែមករា ដើម្បីសិក្សា និងរៀបចំផែនការឆ្លើយតបចំពោះទំនាក់ទំនងពាណិជ្ជកម្មរបស់ថៃជាមួយនឹងសហរដ្ឋអាម៉េរិក ដោយធានានូវទិសដៅច្បាស់លាស់ដែលផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេស។ ក្រុមការងារនេះត្រូវបានដឹកនាំដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងទីភ្នាក់ងារពាក់ព័ន្ធដូចជា ក្រុមប្រឹក្សាភិបាលវិនិយោគ (BOI), ក្រសួងកសិកម្ម និងសហករណ៍,​ក្រសួងការបរទេស, និង ក្រសួងពាណិជ្ជកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *