តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump អំពាវនាវឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន។

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ២,៣៦ ភាគរយ ឬ ៧៥,១៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,៦៦ ភាគរយ ឬ ៧១,៣៧ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក លោក Donald Trump បានពិភាក្សាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនតាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy។

នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Trump លោកបានអះអាងថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានយល់ព្រមឱ្យក្រុមរៀងៗខ្លួនចាប់ផ្តើមការចរចា។ បន្ទាប់មក Trump បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ដើម្បីជូនដំណឹងអំពីកិច្ចចរចានេះ។

គួរឲ្យបញ្ជាក់ដែរថា រុស្ស៊ី គឺជាប្រទេសផលិតប្រេងធំជាងគេទី ៣ របស់ពិភពលោក ប៉ុន្តែរងការដាក់ទណ្ឌកម្មលើការនាំចេញប្រេងឆៅរបស់ខ្លួនជុំវិញសង្គ្រាមជាមួយនឹងអ៊ុយក្រែន ដែលជាមូលហេតុនាំឲ្យ​​រំខាន​ដល់​ការ​ផ្គត់ផ្គង់ និងជំរុញតម្លៃប្រេងកាន់តែឡើងថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីគឺជាសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មប្រេងពិភពលោក។ ប្រសិនបើការចរចាសន្តិភាពអាចបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាម ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ីអាចត្រូវបានដកចេញ ឬ  បន្ធូរបន្ថយ ហើយរុស្ស៊ីអាចនឹងបង្កើនការនាំចេញប្រេងរបស់ខ្លួនដែលនាំឱ្យការផ្គត់ផ្គង់លើសតម្រូវការ និងតម្លៃធ្លាក់ចុះ។  

លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Price Futures Group បានលើកឡើងថា ស្របពេលដែល Trump កំពុងធ្វើកិច្ចចរចាសន្តិភាព វាអាចមានហានិភ័យមួយចំនួនចេញពីតម្លៃប្រេងនៅពេលនេះ។ ទន្ទឹមនឹងនេះ វិនិយោគិនកំពុងព្យាករណ៍លើការផ្លាស់ប្តូរបន្ទាប់របស់ធនាគារកណ្តាលអាម៉េរិកលើការកាត់បន្ថយអត្រាការប្រាក់ បន្ទាប់ពីមានការអត្ថាធិប្បាយដោយប្រធានធនាគារ Jerome Powell។ បន្ថែមពីនេះ ទិន្នន័យបង្ហាញថា តម្លៃអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែមករា។ នៅពេលដែលសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពល្អ ធនាគារកណ្តាលអាម៉េរិក មិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតទេ ប៉ុន្តែពួកគេនៅតែត្រៀមខ្លួនជានិច្ច ប្រសិនបើអតិផរណាធ្លាក់ចុះ ឬទីផ្សារការងារធ្លាក់ចុះ។

លើសពីនេះ ទិន្នន័យតម្លៃទំនិញប្រើប្រាស់ដែលចេញផ្សាយដោយក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញពីអតិផរណាខ្ពស់នៅក្នុងខែមករា ដែលបង្កឱ្យមានការភ័យខ្លាចថា សេដ្ឋកិច្ចកាន់តែតានតឹង ខណៈដែលការកើនឡើងពន្ធកំពុងធ្វើឲ្យក្តីសង្ឃឹមធ្លាក់ចុះសម្រាប់ការកាត់បន្ថយអត្រាការប្រាក់។ ប្រសិនបើអត្រាខ្ពស់ជាងនេះអាចធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចយឺតជាងមុន និងធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋបាលព័ត៌មានថាមពល (EIA) បានលើកឡើងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាម៉េរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុកកាលពីសប្តាហ៍មុន នេះមានន័យថា តម្រូវការធ្លាក់ចុះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 23/11/2026

ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកា​ចំនួន​២៥លានរៀល​ជូនមន្ទីរពេទ្យគន្ធបប្ផា​

សហគមន៍​សសី ​អាច​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​ជិត​​ ១ តោន​ក្នុង​ ១ ​ថ្ងៃ ​ដល់​ផ្សារ​នៅ​សៀមរាប​ ​ក្រោយ​ដាំដុះ​ក្នុង​ផ្ទះ​សំណាញ់​

បទយកការណ៍, សេដ្ឋកិច្ច

• 22/11/2026

​សហគមន៍​កសិកម្ម​ទំនើបសសី ​ក្នុង​ខេត្ត​សៀមរាប​ ​អាច​ប្រមូល​ផល​ ​និង​ផ្គត់ផ្គង់​បន្លែ​សុវត្ថិ​ភាព​បាន​ចន្លោះ​ពី​ ​៨០០ ​គីឡូក្រាម​ ​ទៅ​ ១ តោន​ក្នុង​ ១ ​ថ្ងៃ​ ​ទៅកាន់​ផ្សារ​ទំនើប​ ​និង​ទីផ្សារ​បោះ​ដុំ​ក្នុង​ខេត្ត​ ​ក្រោយពី​អនុវត្ត​ការ​ដាំដុះ​តាម​បច្ចេកទេស​ក្នុង​ផ្ទះសំណាញ់​ ​

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍


Leave a Reply

Your email address will not be published.Required fields are marked *