កំណើននៃការចាយវាយក្នុងស្រុក រួមជាមួយកំណើននៃការនាំចេញ បានធ្វើឲ្យសេដ្ឋកិច្ចជប៉ុនកើនឡើងលើសការរំពឹងទុក

បរទេស ៖ នៅក្នុងរយៈពេល ៣ខែ ចុងឆ្នាំ២០២៤កន្លងទៅនេះ ជប៉ុន ដែលជាប្រទេសសេដ្ឋកិច្ចដ៏ធំទី៤នៅលើពិភពលោកទទួលបានសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចឡើងវិញខ្ពស់លើសពីការរំពឹងទុករបស់រដ្ឋាភិបាល ក៏ដូចជាអ្នកជំនាញផងដែរ។

ផ្អែកតាមទិន្នន័យដែលត្រូវបានដាក់បង្ហាញជាសាធារណៈដោយគណៈរដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃចន្ទសប្តាហ៍នេះបានអះអាងថា កំណើនសេដ្ឋកិច្ចជប៉ុនបានងើបឡើងវិញដោយសារតែការនាំចេញដ៏រឹងម៉ាំ ជាពិសេសការងើបឡើងវិញនៃសកម្មភាពចាយវាយនៅក្នុងប្រទេស។

ជាការកត់សម្គាល់ ការគ្រប់គ្រងអតិផរណាដោយរដ្ឋាភិបាលជប៉ុនត្រូវបានចាត់ទុកថាជាកិច្ចការងារដែលទទួលបានប្រសិទ្ធភាពល្អ ដោយសារតែកំណើននៃការចាយរបស់ពលរដ្ឋនេះគឺប្រហាក់ប្រហែលទៅនឹងអ្វីដែលធនាគារជប៉ុនបានកំណត់រួចទៅហើយ។ យ៉ាងណាក្តី បញ្ហាតម្លៃទំនិញនៅក្នងទីផ្សារបានធ្វើឲ្យមានបញ្ហាទៅដល់ការចាយវាយរបស់ពលរដ្ឋក្នុងស្រុកអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈដែលសកម្មភាពចាយវាយនេះមានទំហំច្រើនជាងពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ជប៉ុន។

ធនាគារជប៉ុនរំពឹងថា អាចនឹងមានការតម្លើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខដើម្បីជួយឲ្យសេដ្ឋកិច្ចជាតិអាចទប់ទល់ទៅនឹងបរិត្ដផរណា (deflation) ខណៈដែលអត្រាការប្រាក់នៅតាមបណ្តាធនាគារក្នុងស្រុកមួយចំនួនបានចាប់ផ្តើមអនុវត្តរួចទៅហើយកាលពីខែមករាចន្លោះពី០,៥ភាគរយទៅ០,២៥ភាគរយ។

គួរឲ្យដឹងដែរថា សេដ្ឋកិច្ចជប៉ុនមានស្ថានភាពខុសពីអាមេរិក និងបណ្តាប្រទេសជាច្រើនលើពិភពលោកដែលកំពុងជួបប្រទះនឹងបញ្ហាអតិផរណា(ការកើនឡើងតម្លៃទំនិញ) ខណៈដែលខ្លួនបែរជាកំពុងជាប់គាំងនឹងបញ្ហាបរិត្តផរណាទៅវិញ។ ទោះជាយ៉ាងណា ស្ថានភាពនេះបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចដូចគ្នា ពីព្រោះថាពលរដ្ឋជប៉ុននៅតែមិនបន្តចាយវាយក្នុងកម្រិតត្បិតត្បៀតមួយដោយសង្ឃឹមថាតម្លៃទំនិញនឹងបន្តធ្លាក់ចុះ ជាពិសេស ប្រតិបត្តិការបំណុលនានាជួបភាពលំបាកក្នុងការសងលុយត្រឡប់ ដូច្នេះវាបានធ្វើឲ្យទំហំនៃបំណុលមានកម្រិតខ្ពស់ជាងប្រាក់ចំណូលដែលទទួលបាន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន


Leave a Reply

Your email address will not be published.Required fields are marked *