ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប

Donald Trump ​មានបំណងដាក់ពន្ធ ៦០ ភាគរយ​លើ​ទំនិញ​ចិន​ទាំង​អស់ និង ១០ ទៅ ២០ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀតក្នុងនោះមានអឺរ៉ុបផងដែរ។ Trump មិនសប្បាយចិត្តជាមួយនឹងអតុល្យភាពពាណិជ្ជកម្មលើរថយន្ត និងកសិកម្ម ដោយសហភាពអឺរ៉ុបរក្សា​ពន្ធ ១០ ភាគរយ​លើ​រថយន្ត (បើ​ធៀប​នឹង​អត្រា ២,៥ ភាគរយ​របស់​អាម៉េរិក) និង​ពន្ធ​កសិកម្ម​ប្រហែល ១១ ភាគរយ (ច្រើន​ជាង​អត្រា​អាម៉េរិកទ្វេដង)។

តម្លៃប្រេងឡើងថ្លៃ ២ ភាគរយ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹង

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ២,០៣ ភាគរយ ឬ ៧៤,២៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ២,០៧ ភាគរយ ឬ ៧០,១៧ ដុល្លារក្នុងមួយបារ៉ែល

កំណត់ត្រាថ្មី៖ បំណុលសហរដ្ឋអាមេរិកបានកើន២ទ្រីលានដុល្លារបន្ថែមទៀតក្នុងឆ្នាំនេះ សរុបឡើងដល់៣៦ទ្រីលានដុល្លារ

គិតត្រឹមខែវិច្ឆិកានេះ បំណុលសរុបរបស់ប្រទេសអាមេរិកត្រូវបានគេមើលឃើញថាកើនឡើងដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើងដល់ប្រមាណជាង៣៦ទ្រីលានដុល្លារ

ធនាគារកណ្តាលជប៉ុនផ្តល់សញ្ញាអំពីការដំឡើងការប្រាក់បន្ថែមទៀត ប្រសិនបើតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល

លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានលើកឡើងថា អាចនឹងបន្តដំឡើងអត្រាការប្រាក់ ប្រសិនបើសេដ្ឋកិច្ច និងតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល ខណៈដែលបច្ចុប្បន្ន តម្លៃប្រាក់យ៉េនកំពុងធ្លាក់ចុះ

អាជ្ញាធរទីក្រុងញូដេលីចេញវិធានការហាមឃាត់មួយចំនួនបន្ទាប់ពីខ្យល់បំពុលបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ

យោងតាម ​​SAFAR ទីភ្នាក់ងារបរិស្ថានរបស់ឥណ្ឌាបានឲ្យដឹងថា កម្រិតនៃខ្យល់ពុលបានកើនឡើងនៅក្នុងទីក្រុង ក្នុងកម្រិតធ្ងន់ធ្ងរ ដែលធ្វើឲ្យភាគល្អិតតូចៗនៅក្នុងខ្យល់អាចចូលទៅក្នុងសួតបានយ៉ាងជ្រៅ

ទីផ្សារលំនៅដ្ឋានរបស់ថៃកំពុងប្រឈមនឹងអវិជ្ជមាន ដែលបណ្តាលមកពីបញ្ហាទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក

ទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ចិន ការថយចុះតម្រូវការគ្រឿងសំណង់ បំណុលគ្រួសារក្នុងស្រុកកើនឡើងខ្ពស់ និងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់

Weforum សង្ខេបព័ត៌មានសេដ្ឋកិច្ចពិភពលោកសំខាន់ៗមួយចំនួនប្រចាំសប្តាហ៍នេះ

បន្ទាប់ពីលោក Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីបថ្មីរបស់សហរដ្ឋអាមេរិក ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិមានភាពប្រែប្រួលដូចជា៖ ភាគហ៊ុនរបស់អាមេរិកបានឡើងដល់កម្រិតខ្ពស់បំផុត, ប្រាក់ដុល្លារបានកើនឡើងប្រហែល ១,៦៥ ភាគរយធៀបនឹងរូបិយប័ណ្ណផ្សេងៗ, តម្លៃ Bitcoin បានឡើងថ្លៃជាង ៨ ម៉ឺនដុល្លារអាម៉េរិក

ចិន នឹងពង្រឹងគោលនយោបាយរូបិយវត្ថុ ដើម្បីសម្រេចបាននូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៥ ភាគរយសម្រាប់ឆ្នាំ២០២៤

Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន PBOC បានលើកឡើងថា PBOC នឹងរក្សាជំហរគោលនយោបាយរូបិយវត្ថុដែលគាំទ្រ ពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវភាពជាក់លាក់នៃបទប្បញ្ញត្តិគោលនយោបាយរូបិយវត្ថុ

វៀតណាម ជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញ Shein និង Temu ប្រឈមនឹងការបិទកម្មវិធីប្រសិនបើមិនចុះបញ្ជីអាជ្ញាប័ណ្ណ

វៀតណាម បានជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញរបស់ចិន Shein និង Temu ចាំបាច់ត្រូវចុះអាជ្ញាប័ណ្ណជាមួយរដ្ឋាភិបាលមុនដាច់ខែវិច្ឆិកានេះ ដើម្បីចៀសវាងពីការបិទកម្មវិធី ឬ រារាំងពីប្រព័ន្ធអ៊ីនធើណេតមិនឱ្យប្រើប្រាស់នៅក្នុងប្រទេស។

Nissan គ្រោងបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយសមត្ថភាពផលិត ២០ ភាគរយ

ស្ថានភាព Nisssan ដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀត ដែលកំពុងជួបការលំបាកនៅក្នុងប្រទេសចិន ដោយសារក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនផលិតក្នុងស្រុកផ្សេងទៀតកំពុងដណ្តើមចំណែកទីផ្សារជាមួយនឹងរថយន្ត EV និងកូនកាត់ Hybrid ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើប