អាជ្ញាធរទីក្រុងញូដេលីចេញវិធានការហាមឃាត់មួយចំនួនបន្ទាប់ពីខ្យល់បំពុលបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ

បរទេស ៖ យោងតាមប្រភព័ត៌មានពីនីគីអាស៊ី បានរាយការណ៍ថា អាជ្ញាធរក្នុងទីក្រុងញូដេលីបានបិទសាលារៀន បញ្ឈប់ការសាងសង់ និងហាមឃាត់រថយន្តដឹកទំនិញដែលមិនមានភាពចាំបាច់ចូលក្នុងទីក្រុងបន្ទាប់ពីខ្យល់បំពុលបានឈានដល់កម្រិតអាក្រក់បំផុតក្នុងរដូវកាលនេះ។

បច្ចុប្បន្ននេះ អ្នករស់នៅក្នុងទីក្រុងញូវដែលីកំពុងប្រឈមជាមួយនឹងផ្សែងអ័ព្ទដ៏ក្រាស់គ្របដណ្តប់ទីក្រុងដែលមានមនុស្សរស់នៅជាង ៣៣ លាននាក់ ខណៈដែលកម្រិតនៃគុណភាពខ្យល់កាន់តែមានគ្រោះថ្នាក់។

យោងតាម ​​SAFAR ទីភ្នាក់ងារបរិស្ថានរបស់ឥណ្ឌាបានឲ្យដឹងថា កម្រិតនៃខ្យល់ពុលបានកើនឡើងចូលទៅក្នុងប្រភេទធ្ងន់ធ្ងរ ដែលធ្វើឲ្យភាគល្អិតតូចៗនៅក្នុងខ្យល់អាចចូលទៅក្នុងសួតបានយ៉ាងជ្រៅ។ លើសពីនេះ អ័ព្ទដ៏ខ្មៅបានគ្របដណ្តប់បូជនីយដ្ឋានសំខាន់ៗ និងអគារខ្ពស់ៗក្នុងទីក្រុងស្ទើរតែមើលមិនឃើញ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បានប្រកាសជូនដំណឺងពីការពន្យារពេលជើងហោះហើរ។ អ្នកត្រួតពិនិត្យបានកត់ត្រាថា ការបំពុលមានកម្រិត ១​​ ៥០០ នៅលើសន្ទស្សន៍គុណភាពខ្យល់ ដែលលើស ១៥ ដងនៃកម្រិតសម្រាប់ការដកដង្ហើមណែនាំដោយអង្គការសុខភាពពិភពលោក (WHO)។​ នៅក្នុងតំបន់មួយចំនួននៃទីក្រុងញូដេលី កម្រិតនៃការបំពុលគឺខ្ពស់ជាង ៥០ ដងនៃកម្រិតសុវត្ថិភាពដែលបានណែនាំដោយអង្គការសុខភាពពិភពលោក។ គេព្យាករណ៍ថា គុណភាពខ្យល់មិនល្អនឹងបន្តក្នុងរយៈពេលច្រើនសប្តាហ៍ទៀត។

ការបំពុលបរិយាកាសនៅភាគខាងជើងនៃប្រទេសឥណ្ឌាកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងរដូវរងា ដោយសារកសិករដុតបំផ្លាញសំណល់ដំណាំនៅក្នុងតំបន់កសិកម្ម។ ជាលទ្ធផល ការ​ឆេះ​នេះ​ស្រប​គ្នា​នឹង​សីតុណ្ហភាព​ត្រជាក់​ជាង​មុន បានបង្កឲ្យ​មាន​ផ្សែង​ហុយ​នៅ​ក្នុង​អាកាស។ បន្ទាប់មក ផ្សែងបានភាយចូលទៅក្នុងទីក្រុង ដែលបង្កជាការបំពុលបរិយាកាសបន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ ការបំភាយឧស្ម័នពីឧស្សាហកម្ម និងការដុតធ្យូងថ្មដើម្បីផលិតអគ្គិសនីក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការបំពុលដែរ ដែលជំរុញឲ្យការបំពុលបរិយកាសកើនឡើងជាលំដាប់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីសប្តាហ៍មុន កសិករនៅក្នុងរដ្ឋ Uttar Pradesh ដែលនៅជិតខាងទីក្រុងញូដេលីបានដុតវាលស្រែរបស់ពួកគេ បង្ករជាផ្សែងពណ៌ប្រផេះបក់បោកចូលទៅក្នុងទីក្រុង និងតំបន់ផ្សេងទៀតដែលនៅក្បែរនោះ។

ដោយឡែក ជាវិធានការអាទិភាពចំពោះមុខ ចាប់តាំងពីថ្ងៃច័ន្ទសប្ដាហ៍នេះតទៅ អាជ្ញាធរបានចាប់ផ្តើមអនុវត្តដំណាក់កាលទី ៤ នៃផែនការសកម្មភាពឆ្លើយតប (GRAP 4) ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការបំពុលបរិយាកាស។ ដំណាក់កាលដំបូងនៃផែនការបានប្រព្រឹត្តទៅរួចហើយ ហើយដំណាក់កាលទី ៤ នឹងត្រូវបានអនុវត្តការទប់ស្កាត់ឲ្យកាន់តែតឹងរ៉ឹង។ ទន្ទឹមនឹងនេះ ថ្នាក់រៀនទាំងអស់លើកលែងតែថ្នាក់ទី ១០ និងទី ១២ នឹងត្រូវសិក្សាតាមអនឡាញ ខណៈដែលអាជ្ញាធរបានដាស់តឿនដល់កុមារ មនុស្សចាស់ និងអ្នកផ្សេងទៀតដែលមានជំងឺរ៉ាំរ៉ៃ ឬបញ្ហាផ្លូវដង្ហើម ជៀសវាងចេញទៅខាងក្រៅតាមដែលអាចធ្វើទៅបាន។ លើសពីនេះ ពួកគេមិនអនុញ្ញាតឲ្យឡានដឹកទំនិញណាមួយចូលទីក្រុងឡើយ លើកលែងតែអ្នកផ្ទុករបស់របរសំខាន់ៗប៉ុណ្ណោះ ហើយរថយន្តប្រើម៉ាស៊ូតចាស់ៗមួយចំនួនត្រូវបានហាមឃាត់នៅក្នុងទីក្រុងផងដែរ។ បន្ថែមពីនេះ សកម្មភាពសំណង់ទាំងអស់ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។

អ្វីដែលសំខាន់ និងគួរឱ្យកត់សម្គាល់ គុណភាព​ខ្យល់​កាន់តែ​អាក្រក់​​បាន​បង្ក​ឲ្យមនុស្សភាគច្រើនមានអារម្មណ៍មួរម៉ៅ ​ខឹងសម្បារ មានអាការៈ​ឈឺ​ក្បាល ​ហៀរ​សំបោរ និង​ក្អក ខណៈដែលបរិយាកាសនៅក្នុង​ទីក្រុង​ញូដេលី ប្រៀបបានជាបន្ទប់ផ្ទុកហ្គាស។

គួរកត់សម្គាល់ថា ផ្អែកតាមការសិក្សាជាច្រើនបានប៉ាន់ប្រមាណថា ប្រជាជនឥណ្ឌាជាង ១ លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺទាក់ទងនឹងការបំពុលបរិយាកាស។ ក្នុង​ពេល​កន្លង​មក អាជ្ញាធរ​បាន​ដាក់​ចេញ​វិធានការមួយចំនួន រួមមាន ការ​ដាក់​ពង្រាយ​ម៉ាស៊ីន​បាញ់​ទឹក និង​កាំភ្លើង​ប្រឆាំង​អ័ព្ទ​ក្នុងគោលបំណង​គ្រប់គ្រង​អ័ព្ទ។ ទោះជាយ៉ាងណាក្តី ក្រុមអ្នករិះគន់បានលើកឡើងថា អាជ្ញាធរចាំបាច់ត្រូវមានដំណោះស្រាយកាត់បន្ថយការបំពុលរយៈពេលវែង ជាជាងចាត់វិធានការកាត់បន្ថយផលប៉ះពាល់បន្ទាប់ពីកន្លែងនោះត្រូវបានបំពុល។ មិនត្រឹមតែប៉ុណ្ណោះ អ្នក​ខ្លះ​ទៀត​បានជំរុញ​ឲ្យ​មន្ត្រី​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់