កម្ពុជាផ្ដោតលើការអភិវឌ្ឍវិស័យគន្លឹះ ដើម្បីរុញជីវភាពប្រជាជនឱ្យចេញពីប្រទេសមានការអភិវឌ្ឍតិចតួច

សម្ដេចធិបតីបានរំលេចនូវសកម្មភាពមួយចំនួនដើម្បីជំរុញដល់ជីវភាពប្រជាពលរដ្ឋ ដូចជាជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញ

7-Eleven ជាង ៤០០ កន្លែងកំពុងបិទទ្វារជាបណ្តើរៗនៅអាម៉េរិកខាងជើង ដោយសារធ្លាក់ចុះអតិថិជន

Seven & I Holdings ដែលជាក្រុមហ៊ុនមេរបស់ 7-Eleven មានមូលដ្ឋាននៅប្រទេសជប៉ុន បានបង្ហាញនៅក្នុងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនថា ទីតាំងចំនួន ៤៤៤ កន្លែងរបស់ 7-Eleven កំពុងត្រូវបានបិទដោយសារតែបញ្ហាជាច្រើនរួមមាន ការលក់យឺត ការធ្លាក់ចុះប្រាក់ចំណូល សម្ពាធអតិផរណា និងការលក់បារីធ្លាក់ចុះ

តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ២ ៦០០ ដុល្លារក្នុងមួយអោន

មានការព្យាករណ៍ថា តម្លៃមាសអាចឡើងថ្លៃចន្លោះពី ២ ៦០០ ទៅ ២ ៨០០ ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ដែលជំរុញដោយការកើនឡើងតម្រូវការមាសជាទ្រព្យសម្បត្តិមានសុវត្ថិភាព

តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ​ ១ ភាគរយ ឬ ៧៧,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៨ ភាគរយ  ឬ ៧៣,៨៥ ដុល្លារក្នុងមួយបារ៉ែល

ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និងប្រតិបត្តិករហិរញ្ញវត្ថុ បានអះអាងថា ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ

ចិន គ្រោងបញ្ចេញកញ្ចប់ថវិការដ្ឋាភិបាលរាប់ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ

គណកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន (NDRC) បានលើកឡើងថា ទីក្រុងប៉េកាំងនឹងវិនិយោគ ១៤,១ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ដើម្បីជួយរដ្ឋបាលក្នុងតំបន់ដែលកំពុងលំបាកលើគំនរបំណុល

ចិន ដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុប បន្ទាប់ពីសហភាពអឺរ៉ុបដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

ចិនបានសងសឹកទៅលើសហភាពអឺរ៉ុបតាមរយៈការកំណត់ និងដាក់ពន្ធលើការនាំចូលស្រាកូញ៉ាក់របស់អឺរ៉ុបបន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ និងដាក់ពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន។

ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយបន្តជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីខាងកើត

សង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

ភាពតានតឹងកាន់តែខ្លាំងឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ ជាពិសេសលើវិស័យថាមពល

ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ធនាគារពិភពលោកបាននិយាយថា ក្នុងឆ្នាំ២០២៤នេះ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោក