ការរៀបចំឥណទានឡើងវិញ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច

ភ្នំពេញ ៖ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញកាលពីថ្មីៗនេះ ជាលទ្ធផលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ពិសេសនៅក្នុងអំឡុងពេលប្រជាពលរដ្ឋជួបផលលំបាកក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃខណៈពេលដែលសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជា ដែលកំពុងបង្កផលលំបាកដល់បណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពវិស័យធនាគារនៅកម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំឥណទានរៀបចំឡើងវិញនេះ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាកាលពីថ្មីៗនេះ ដោយផ្ដល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារឯកជនជួយអតិថិជនក្នុងការបង់ប្រាក់មានភាពធូរស្រាលជាងមុន មានន័យថា ពីមុនអតិថិជនមានកាតព្វកិច្ចបង់ប្រាក់ ១០០ ដុល្លារក្នុងមួយខែ នៅពេលដែលអតិថិជនជួបវិបត្តិធ្លាក់ចំណូល នោះនឹងមានការស្នើឲ្យរៀបចំឥណទានឡើងវិញ ដូច្នេះគ្រឹះស្ថានធនាគារ និងសម្រួលជួយអតិថិជន ដោយអនុញ្ញាតឱ្យបង់ទៅតាមលទ្ធភាពរបស់អតិថិជនដែលមាន។

ការដាក់ចេញសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្មីៗនេះ រំពឹងថានឹងជួយសម្រាលបន្ទុកចំណាយរបស់អតិថិជន ហើយថាការរៀបចំឥណទានឡើងវិញនេះទៀតសោត អាចផ្ដល់អត្ថប្រយោជន៍ជាច្រើនក្នុងការរស់នៅរបស់ពលរដ្ឋ ជួយសម្រួលដល់ជីវភាពរស់នៅក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី​ បានថ្លែងដូច្នេះថា ៖

«ចំពោះការរៀបចំឥណទានឡើងវិញនេះ នឹងជួយប្រជាពលរដ្ឋដោយរបៀបណា? គឺពេលប្រជាពលរដ្ឋជួបការលំបាក ក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសក្នុងអំឡុងពេលនេះ ការរៀបចំឥណទានឡើងវិញ គឺសម្រួលដល់លំហូរសាច់ប្រាក់របស់អតិថិជន។ ឧទាហរណ៍ ក្នុងពេលធម្មតា អតិថិជនរកចំណូល ១៥០ ដុល្លារ ត្រូវបង់ប្រចាំខែដល់គ្រឹះស្ថានចំនួន ១០០ ដុល្លារ តែនៅពេលអតិថិជនជួបប្រទះបញ្ហាណាមួយ ដែលធ្វើឱ្យចំណូលធ្លាក់ចុះសល់ត្រឹម ១២០ ដុល្លារ ឬតិចជាងនេះ ហើយអតិថិជនត្រូវបំពេញកាតព្វកិច្ចបង់សងត្រឡប់ទៅកាន់គ្រឹះស្ថានចំនួន ១០០ ដុល្លារ នោះគាត់នឹងមិនមានថវិកាសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃឡើយ។ ដូច្នេះ ដើម្បីជួយសម្រួលដល់អតិថិជនកុំឱ្យមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ រៀបចំឥណទានឡើងវិញ ដោយធ្វើយ៉ាងណាសម្រួលឱ្យអតិថិជនបង់សងត្រឡប់មកត្រឹមចន្លោះណាដែលអាចជួយបានទាំងជីវភាពប្រចាំថ្ងៃ និងការបំពេញកាតព្វកិច្ចបានល្អ»។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា វិធាននេះគឺជាការសម្រួលមួយដល់ប្រជាជន ពិសេសជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការនៅតែបន្ដចំណាយសមល្មមរបស់អតិថិជន មានន័យថា នៅពេលអតថិជនបានរៀបចំឥណទានឡើងវិញ អតិថិជននឹងអាចនៅសល់ថវិកា ដើម្បីចំណាយទៅកាន់កន្លែងផ្សេងទៀត ហើយក៏ជាការចំហាយទៅដល់សេដ្ឋកិច្ចជាតិទាំងមូល។

ស្រដៀងគ្នានេះ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា សម្រាប់ការរៀបចំឥណទានឡើងវិញនេះ អតិថិជនដែលកំពុងជួបភាពលំបាកផ្នែកហិរញ្ញវត្ថុ អាចទូទាត់សងក្នុងទំហំទឹកប្រាក់តិចជាងមុន ហើយទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការរៀបឥណទានឡើងវិញ អតិថិជនអាចយកទៅចាក់បញ្ចូលក្នុងប្រព័​ន្ធសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ផ្សេងៗទៅតាមគោលរបស់គាត់។

លោក សុខ វឿន បានថ្លែងប្រាប់ដូច្នេះថា ៖

«ត្រង់ចំណុចនេះ គឺមិនខុសអីពីឆ្នាំ២០២០ នោះទេ គឺត្រូវតែសិក្សាពីលំហូរសាច់ប្រាក់របស់អតិថិជន ចំណូលចំណាយរបស់អតិថិជន។ ប្រសិនណាបើចំណូលចំណាយរបស់អតិថិជនល្អ ហើយលទ្ធភាពសងរបស់គាត់នៅខ្ពស់ទេ គឺមិនលើកទឹកចិត្តឱ្យធ្វើការរៀបចំឥណទានឡើងវិញនោះទេ។ ករណីដែលយើងរៀបចំឥណទានឡើងវិញ មានន័យថា អតិថិជនមានបញ្ហារួចហើយ ឬអតិថិជនមិនទាន់មានបញ្ហា ប៉ុន្តែចំណូលរបស់គាត់មិនសមមូលការទូទាត់សងទៅកាន់ស្ថាប័ន។ រាល់ការស្នើសុំរៀបចំឥណទានឡើងនេះ មន្ត្រីនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងពិនិត្យមើលបញ្ហាទាំងអស់នេះ»។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបង្ហាញស្មារតីរួមក្នុងការសម្រួលដល់អតិថិជនដែលជួបភាពលំបាកក្នុងការបង់សងឥណទាន ពិសេសក្នុងគោលបំណងជួយសម្រួលអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់សងឥណទានមកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ក្នុងចំណុចដ៏សំខាន់ជាងគេនោះ គឺ គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ នឹងពិនិត្យឱ្យអស់លទ្ធភាពក្នុងការរៀបចំឥណទានទ្បើងវិញតាមសំណើរបស់អតិថិជនដោយឈរលើគោលការណ៍បន្ធូបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ។ ទន្ទឹមនេះ ការសម្របសម្រួលត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តភាពរបស់ស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារទាំងមូល។

សូមបញ្ជាក់ដែរថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានដាក់ចេញសារាចរណែនាំមួយស្តីពីការរៀបចំឥណទានឡើងវិញ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន ដើម្បីសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី