ចិន គ្រោងបញ្ចេញកញ្ចប់ថវិការដ្ឋាភិបាលរាប់ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ

បរទេស៖ យោងតាមប្រភពព័ត៌មានពី AP News បានរាយការណ៍ថា​ ទីភ្នាក់ងាររៀបចំផែនការសេដ្ឋកិច្ចរបស់ចិនបានគូសបញ្ជាក់ពីចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងវិធានការនៃការស្ដារសេដ្ឋកិច្ចរបស់ខ្លួនដែលស្ថិតនៅទ្រឹងត្រឹម៥ភាគរយឱ្យមានភាពល្អប្រសើរ។

ថ្មីៗនេះ គណកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិរបស់ចិន (NDRC) លើកឡើងថា ទីក្រុងប៉េកាំងនឹងវិនិយោគ ១០០ ពាន់លានយ័ន (១៤,១ ពាន់លានដុល្លារ) ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ និងបន្ថែម ១០០ ពាន់លានយ័នផ្សេងទៀតសម្រាប់គម្រោងសាងសង់ ដើម្បីជួយរដ្ឋបាលក្នុងតំបន់ដែលកំពុងជួបផលលំបាកលើគំនរបំណុល។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានត្រៀមទុក ២០០ ពាន់លានយ័ន (២៨ ពាន់លានដុល្លារ) សម្រាប់គម្រោងវិនិយោគដោយរដ្ឋាភិបាលក្នុងតំបន់នៅឆ្នាំនេះ ខណៈដែលកិច្ចខិតខំបំពេញតាមគោលដៅកំណើនសេដ្ឋកិច្ចស្របនឹងមហិច្ឆតារបស់ខ្លួន។

លោក Zheng Shanjie ប្រធាន NDRC លើកឡើងថា ចិនស្ថិតនៅគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ខ្លួន ៥ ភាគរយដែលនៅទ្រឹង ប៉ុន្តែ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​លំបាក ខណៈដែលបរិយាកាស​សកលលោក​កាន់តែ​ស្មុគ​ស្មាញ និង​ធ្ងន់ធ្ងរ។ ចាប់តាំងពីការរាតត្បាតបានបញ្ចប់ មេដឹកនាំចិនបានតស៊ូដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ខណៈដែលការរធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបានធ្វើឱ្យបញ្ហាប្រឈមនេះកាន់តែស៊ីជម្រៅ ដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់មានភាពយឺតយ៉ាវ ហើយតម្រូវការពិភពលោកក៏ធ្លាក់ចុះផងដែរ។

កាលពីថ្ងៃអង្គារ NDRC បាននិយាយថា វិធានការថ្មីនឹងផ្តោតលើការជំរុញការវិនិយោគ គាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម ដែលលកំពុងពិបាកដំណើរការ។ យ៉ាងណាមិញ ចំណុចសំខាន់ៗដែលត្រូវបានគូសបញ្ជាក់ភាគច្រើនផ្តោតលើបញ្ហាបច្ចេកទេសដូចជា បទប្បញ្ញត្តិនៃការទូទាត់ ការគ្រប់គ្រងគម្រោង និងការដាក់ពង្រាយមូលបត្របំណុលសម្រាប់ហិរញ្ញប្បទាន។

គួរកត់សម្គាល់ថា កាលពីខែកញ្ញា ចិនបានបង្ហាញកញ្ចប់ជំរុញរូបិយវត្ថុរួមមាន ការកាត់បន្ថយអត្រាការប្រាក់លើកម្ចីអចលនទ្រព្យដែលមានស្រាប់ និងការផ្តល់លទ្ធភាពដល់ធនាគារនានាផ្តល់កម្ចីប្រាក់បានថែមទៀត។ វិធានការទាំងនោះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត ដើម្បីព្យាយាមទាញឧស្សាហកម្មអចលនទ្រព្យចេញពីវិបត្តិ និងជំរុញកំណើនឲ្យកាន់តែលឿន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់