ធនាគារពិភពលោក ៖ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃ

ភ្នំពេញ៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោក (World Bank) ដែលផ្សព្វផ្សាយនៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះបានបង្ហាញ​ថា ក្នុងឆ្នាំ២០២៤នេះ​ តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក (EAP) នៅ​តែ​បន្ត​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​ជាង​តំបន់​ដទៃទៀតលើ​ពិភពលោក ប៉ុន្តែនៅ​ក្នុង​សន្ទុះ​មួយ​យឺត​ជាងកាល​ពីមិន​ទាន់​​មាន​ការ​ផ្ទុះ​​ជំងឺ​រាត​ត្បាត​​សកល។

ក្នុង​របាយការណ៍ដដែលបានបញ្ជាក់ថា បច្ចុប្បន្ន​ភាព​ស្ថាន​ភាព​សេដ្ឋកិច្ច​​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មាន​កំណើន​​ក្នុងអត្រា ៤,៨ភាគរយ ប៉ុន្តែ​អត្រា​នេះ​អាចនឹងធ្លាក់​មកនៅ ៤,៤ភាគរយវិញ ក្នុងឆ្នាំ២០២៥។ ប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំ​ជាងគេ​ក្នុង​តំបន់ ​ត្រូវបានព្យាករថា នឹងធ្លាក់ចុះ​ពី ៤,៨ភាគរយ ​ក្នុង​ឆ្នាំនេះ មក​នៅ ៤,៣ភាគរយនា​ឆ្នាំក្រោយ ខណៈ​​ដែលទីផ្សារអចលនទ្រព្យនៅ​តែ​មាន​ភាពទន់​​ខ្សោយ​​រ៉ាំរ៉ៃ, តម្រូវការអ្នកប្រើ​ប្រាស់ និង​វិនិយោគិន​​ខ្វះ​ទំនុក​ចិត្ត​អម​ដោយ​បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធមួយ​ចំនួន​ទៀត ដូចជា ភាពចាស់ជរា និងភាព​តាន​តឹង​លើពិភពលោក។

ដោយឡែក កំណើនសេដ្ឋកិច្ច​នៅផ្នែក​ផ្សេង​ទៀតក្នុងតំបន់នេះ ត្រូវបានព្យាករថានឹងកើនឡើងពី ៤,៧ភាគរយក្នុង​ឆ្នាំនេះ ដល់ ៤,៩ភាគរយនៅឆ្នាំក្រោយ ដោយសារ​អត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក, ការងើប​ឡើង​វិញ​នៃ​ការនាំចេញទំនិញ និងការស្ទុះងើបនៃវិស័យទេសចរណ៍។ នៅ​ក្នុងចំណោមប្រទេសធំៗមានតែ​ឥណ្ឌូនេ​ស៊ីប៉ុណ្ណោះ​ដែលគេ​រំពឹងថា​សេដ្ឋកិច្ចនៅឆ្នាំ២០២៤ និងឆ្នាំ​២០​២​៥ នឹង​មាន​កំណើនត្រឹម​ ឬលើសពីកម្រិតមុនពេលមាន​ជំងឺរាតត្បាតសកល​។ ផ្ទុយទៅវិញ នៅ​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម គេរំពឹងថា​​សេដ្ឋកិច្ច​នឹងមាន​កំណើន​ក្នុង​កម្រិតទាបជាងនៅ​ឥណ្ឌូនេស៊ី​។ រីឯ​នៅ​តាម​​ប្រទេសកោះប៉ាស៊ីហ្វ៊ិក សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹងកើនបាន​៣,៥ភាគរយ ក្នុង​ឆ្នាំ២០២៤ និង ៣,៤ភាគរយក្នុង​ឆ្នាំ២០២៥ ដោយសារ​វិស័យ​ទេសចរណ៍ស្ទុះងើបឡើងវិញ​។ កំណើននៃ​ការ​វិនិយោគនៅតែមានភាព​ទន់ខ្សោយនៅទូទាំង​តំបន់។

លោកស្រី​ ម៉ានូអែឡា វ. ហ្វេរ៉ូ  (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖

“បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅ​តែ​បន្តដើរ​តួ​ជា​ក្បាលម៉ាស៊ីននៃកំណើន​សេដ្ឋ​កិច្ចពិភពលោក។ យ៉ាងណាក៏ដោយ កំណើន​កំពុងថមថយ​ល្បឿន។ ដូច្នេះដើម្បី​រក្សា​បាននូវកំណើនរឹងមាំ​ក្នុង​រយៈ​ពេល​មធ្យម បណ្តា​ប្រទេសក្នុងតំបន់​​នេះ​ ត្រូវអន្តរ​សកម្ម​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម និងកំណែទម្រង់សេដ្ឋកិច្ចរៀងៗខ្លួន​ ដើម្បីត្រាយ​​ផ្លូវ​សម្រាប់​ដំណើរ​សេដ្ឋកិច្ច​ទៅ​មុខក្នុង​កាលៈទេសៈដែល​មាន​ការប្រែប្រួល​បែបផែន​ពាណិជ្ជកម្ម និងការ​ផ្លាស់ប្តូរបច្ចេក​វិទ្យា”។

របាយការណ៍ដែលបង្ហាញពីបច្ចុប្បន្នភាពសេដ្ឋកិច្ចនេះ ក៏បានគូស​រំលេច​កត្តា ៣ យ៉ាង​ ដែលទំនងជាជះ​ឥទ្ធិ​ពលទៅលើ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់៖ ១) ការផ្លាស់ប្តូរលំនាំ​ពាណិជ្ជកម្ម និងការវិនិយោគ, ២) កំណើនសេដ្ឋកិច្ចយឺតនៅ​ក្នុងប្រទេសចិន, និង ៣)​ ការកើនឡើងនូវភាពមិនច្បាស់លាស់នៃគោលនយោបាយសកល។

លោក អាឌិត្យា ម៉ាទូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានមានប្រសាសន៍ថា ពេលនេះ បែបផែនអភិវឌ្ឍន៍របស់តំបន់​អាស៊ីបូព៌ា ដែលពឹងផ្អែក​លើទីផ្សារ​ពិភព​​លោក​​បើក​ចំហ និង​ផលិត​កម្ម​ប្រើ​ប្រពលកម្ម កំពុងប្រឈមហានិភ័យដែលបង្កដោយ​ភាព​តាន​តឹង​ពាណិជ្ជ​កម្ម និង​​បច្ចេកវិទ្យាថ្មីៗ។ ការឆ្លើយតប​ដ៏ប្រសើរបំផុត គឺធ្វើឱ្យកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កាន់តែស៊ីជម្រៅ និងបំពាក់​ឱ្យ​ប្រជាជន​នូវជំនាញ និងលទ្ធ​ភាព​ចល័តទី ដើម្បីទាញយក​អត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​