7-Eleven ជាង ៤០០ កន្លែងកំពុងបិទទ្វារជាបណ្តើរៗនៅអាម៉េរិកខាងជើង ដោយសារធ្លាក់ចុះអតិថិជន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ហាងលក់ទំនិញដ៏ធំរបស់ជប៉ុន 7-Eleven រាប់រយកន្លែងកំពុងបិទទ្វារជាបណ្តើរៗនៅទូទាំងអាមេរិកខាងជើង។

Seven & I Holdings ដែលជាក្រុមហ៊ុនមេរបស់ 7-Eleven មានមូលដ្ឋាននៅប្រទេសជប៉ុនបានបង្ហាញនៅក្នុងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនថា ទីតាំងចំនួន ៤៤៤ កន្លែងរបស់ 7-Eleven កំពុងត្រូវបានបិទដោយសារតែបញ្ហាជាច្រើនរួមមាន ការលក់យឺត ការធ្លាក់ចុះប្រាក់ចំណូល សម្ពាធអតិផរណា និងការលក់បារីធ្លាក់ចុះ។ យ៉ាងណាមិញ បញ្ជីជាក់លាក់អំពីទីតាំងបិទមិនត្រូវបានចេញផ្សាយភ្លាមៗទេ។ ខណៈដែលខ្សែសង្វាក់របស់ក្រុមហ៊ុននេះមានហាងច្រើនជាង ១៣ ០០០ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ហើយចំនួននៃការបិទហាងមានចំណែក ៣ ភាគរយ។

នៅក្នុងការចេញផ្សាយប្រាក់ចំណូលរបស់ខ្លួន Seven & I បានលើកឡើងថា ស្របពេលដែលសេដ្ឋកិច្ចអាមេរិកខាងជើងមានភាពរឹងមាំជាមាំ ប៉ុន្តែអ្នកដែលមានប្រាក់ចំណូលមធ្យម និងទាបនៅតែមានភាពប្រុងប្រយ័ត្នចំពោះការចំណាយ ដោយសារតែអតិផរណាជាប់លាប់ អត្រាការប្រាក់ខ្ពស់ និងបរិយាកាសការងារកាន់តែយ៉ាប់យ៉ឺន។ ការរួមបញ្ចូលគ្នានៃកត្តាទាំងនោះបាននាំឱ្យមានការធ្លាក់ចុះអតិជន ៧,៣ ភាគរយកាលពីខែសីហា ដែលបានធ្លាក់ចុះប្រាំមួយខែជាប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ បារីដែលធ្លាប់ជាផលិតផលលក់បានច្រើនបំផុតនៅក្នុងហាងបានធ្លាក់ចុះ ២៦ ភាគរយចាប់តាំងពីឆ្នាំ ២០១៩។

ទន្ទឹមនឹងនេះ 7-Eleven បានលើកឡើងថា ពួកគេកំពុងត្រួតពិនិត្យជាបន្តបន្ទាប់ និងបង្កើនប្រសិទ្ធភាពរបស់ខ្លួន ហើយការបិទហាងគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តកំណើនរបស់ខ្លួន ហើយពួកគេនឹងបន្តបើកហាងនៅ នៅក្នុងតំបន់ដែលមានតម្រូវការពីអ្នកប្រើប្រាស់ខ្ពស់។ យោងតាមប្រភពដដែល បានឱ្យដឹងថា ការបិទហាងចំនួន ៤៤៤ គឺជាការកាត់កន្លែងមិនដំណើរការចេញពីខ្សែសង្វាក់ ដើម្បីរក្សាវាឱ្យមានប្រសិទ្ធភាព និងប្រាក់ចំណេញ។ ទីតាំងបិទទាំងនោះទទួលរងពីការធ្លាក់ចុះនៃអតិថិជន ដោយសារអ្នកប្រើប្រាស់ជួបប្រទះនឹងការកើនឡើងតម្លៃអាហារ និងកាត់បន្ថយចំនួនដែលពួកគេទិញ។ នៅក្នុងតំបន់ខ្លះ មានការប្រកួតប្រជែងពីហាងអនឡាញ និងតម្លៃក៏ជាចំណែកដែលធ្វើឲ្យពួកគេខាតបង់ផងដែរ ដោយសារអ្នកប្រើប្រាស់ស្វែងរកជម្រើសដែលមានតម្លៃទាប។ យ៉ាងណាមិញ 7-Eleven លើកឡើងថា ខ្លួននឹងបន្តវិនិយោគលើម្ហូបអាហារនៅក្នុងសហរដ្ឋអាមេរិក ដោយសារហាងទំនិញរបស់ខ្លួននៅតែលក់ដាច់ និងមានភាពទាក់ទាញពីអតិថិជនច្រើន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ