អាម៉េរិក នឹងទម្លាក់ពន្ធ​លើការនាំចូលរបស់វៀតណាមមួយចំនួនពី ៤៦% មកត្រឹម ២០%

កាលពីថ្ងៃពុធ ប្រធានាធិបតីអាម៉េរិក Donald Trump លើកឡើងថា ការនាំចូលទំនិញភាគច្រើនពីវៀតណាមនឹងប្រឈមពន្ធ ២០% ប៉ុន្តែការនាំចេញពីប្រទេសទី ៣ តាមរយៈវៀតណាមនឹងប្រឈមពន្ធ ៤០%។ លើសពីនេះ វៀតណាមអាចនាំចូលផលិតផលអាមេរិកជាមួយនឹងពន្ធ ០%

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ចាប់ផ្តើមប្រតិបត្តិការនៅរោងចក្រក្នុងស្រុកទីពីររបស់ខ្លួន

លោក Nguyen Viet Quang នាយកប្រតិបត្តិក្រុមហ៊ុន Vingroup លើកឡើងថា គោលដៅរបស់ VinFast ផលិតរថយន្តសរុបឱ្យបានចំនួន ១ លានគ្រឿងក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការកើនឡើងតម្រូវការពីបរទេស

កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយពីវៀតណាម

ក្រសួងពាណិជ្ជកម្មជូនដំណឹងពីការទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ(០%)នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយពីប្រទេសវៀតណាម

បារាំង និង វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារ

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទីក្រុងហាណូយ បារាំង និងវៀតណាមបានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លាររួមមាន វិស័យអាកាសចរណ៍ ការពារជាតិ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ

វៀតណាម សម្រុកនាំទំនិញចេញទៅអាមេរិករាប់សិបពាន់លានដុល្លារមុនការអនុវត្តពន្ធថ្មី៤៦ភាគរយ

ក្រុមអ្នកផលិតនៅវៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងការជំរុញឲ្យមានការនាំចេញបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទៅកាន់អាមេរិកមុនពេលការអនុវត្តពន្ធគយថ្មីចូលជាធរមាន

វៀតណាម នឹងកាត់បន្ថយពន្ធលើផលិតផលអាម៉េរិកមួយចំនួន ដើម្បីជៀសវាងពីសម្ពាធពន្ធរបស់ Donald Trump

ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម Nguyen Quoc Hung លើកឡើថា ពន្ធលើឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលពីអាម៉េរិកនឹងត្រូវកាត់បន្ថយមកពី ៥ ភាគរយមកត្រឹម ២ ភាគរយ, ពន្ធលើរថយន្តនៅចន្លោះ ៤៥​ ភាគរយទៅ ៦៤ ភាគរយនឹងកាត់បន្ថយមកត្រឹមច ៣២ ភាគរយ, និងពន្ធលើអេតាណុលនឹងកាត់បន្ថយពី ១០ ភាគរយមកត្រឹម ៥ ភាគរយ។

Haiphong ជាទីក្រុងកំពង់ផែគំរូ ដែលកំពុងទាញប្រយោជន៍យ៉ាងខ្លាំងចេញពីជម្លោះពាណិជ្ជកម្មចិន-អាមេរិក

ទីក្រុង Haiphong បានកសាងកេរ្ត៍ឈ្មោះក្លាយទៅជាទីក្រុងកំពង់ផែដ៏មមាញឹកបំផុតមួយក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ពិភពលោកដោយក្នុងនោះអាចនាំទំនិញគ្រប់ប្រភេទចេញពីវៀតណាមដល់ទៅ២៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងក្លាយទៅជាកម្លាំងស្នូលនៃកំណើនសេដ្ឋកិច្ចជាតិរបស់វៀតណាមថែមទៀតផង

ត្រឹមតែរយៈពេល ១ខែ វៀតណាមទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៤ ពាន់លានដុល្លារអាម៉េរិក

ត្រឹមតែរយៈពេល៣១ថ្ងៃនៃខែមករាកន្លងទៅនេះ ប្រទេសវៀតណាមបានទទួលទុនវិនិយោគសរុបពីបរទេស(FDI) មានទំហំរហូតដល់ប្រមាណ ៤,៣៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៨,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

វៀតណាម មានបំណងជំរុញការនាំចេញគ្រឿងសមុទ្រឱ្យដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥

វៀតណាម គឺ​ជា​ប្រទេស​នាំ​ចេញ​គ្រឿងហារ​សមុទ្រ​ធំ​ជាង​គេ​ទី​ ៣ ​របស់​ពិភពលោក​បន្ទាប់​ពី​​ចិន និង​ន័រវែសនៅក្នុងឆ្នាំ២០២៤ ជាមួយនឹងការ​នាំ​ចេញ​គ្រឿងសមុទ្រជាបានឈានដល់ជាង ១០ ពាន់លានដុល្លារ កើនឡើងប្រហែល ១៣ ភាគរយធៀបនឹងឆ្នាំ ២០២៣

វៀតណាម ទាក់ទាញគម្រោងវិនិយោគបរទេសផ្នែកឧស្សាហកម្មឈីបមានតម្លៃសរុបជិត ១១,៦ ពាន់លានដុល្លារអាម៉េរិក

វៀតណាម បានក្លាយទៅជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនផ្នែកឧស្សាហកម្មគ្រឿងផ្គុំឈីប semiconductor ដោយបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ១៧៤ ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ១១,៦ ពាន់លានដុល្លារអាម៉េរិក