វៀតណាម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៣១,៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤

ក្រសួងផែនការ និងវិនិយោគវៀតណាម បានឱ្យដឹងថា ទំហំជិត ១៧,៣៩ ពាន់លានដុល្លារត្រូវបានចាក់ចូលទៅក្នុងគម្រោងថ្មីចំនួន ៣ ០៣៥ គម្រោង ខណៈដែល ទំហំ ៩,៩៣ ពាន់លានដុល្លារត្រូវបានបន្ថែមទៅគម្រោងដែលមានស្រាប់ចំនួន ១ ៣៥០ ហើយទំហំទឹកប្រាក់ ៤,០៦ ពាន់លានដុល្លារទៀតត្រូវបានចំណាយដោយអ្នកវិនិយោគបរទេសដើម្បីទិញភាគហ៊ុន

ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កហានិភ័យដល់សេដ្ឋកិច្ចវៀតណាម ដោយសារពាក់ព័ន្ធនឹងការរួមបញ្ចូលទំនិញរបស់ចិនទៅក្នុងការនាំចេញ

កាលពីសប្តាហ៍មុន Donald Trump បានប្រកាសពីការដាក់ពន្ធលើការនាំចេញម៉ិកស៊ិក និងកាណាដាពាក់ព័ន្ធនឹងការនាំចូលរបស់ចិន ហើយវៀតណាមទំនងជាប្រឈមមុខនឹងការរឹតបន្តឹងស្រដៀងគ្នា

វៀតណាម ជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញ Shein និង Temu ប្រឈមនឹងការបិទកម្មវិធីប្រសិនបើមិនចុះបញ្ជីអាជ្ញាប័ណ្ណ

វៀតណាម បានជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញរបស់ចិន Shein និង Temu ចាំបាច់ត្រូវចុះអាជ្ញាប័ណ្ណជាមួយរដ្ឋាភិបាលមុនដាច់ខែវិច្ឆិកានេះ ដើម្បីចៀសវាងពីការបិទកម្មវិធី ឬ រារាំងពីប្រព័ន្ធអ៊ីនធើណេតមិនឱ្យប្រើប្រាស់នៅក្នុងប្រទេស។

វៀតណាម បានអនុវត្តយុទ្ធសាស្ត្រចម្បងៗមួយចំនួន ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងលឿនមិននឹកស្មានដល់

វៀតណាម បានផ្តោតសំខាន់ខ្លាំងលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនបរទេស និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងលឿន

នាយឧត្តមសេនីយ៍ Long Cuong ត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម

ប្រធានាធិបតីថ្មីរបស់វៀតណាម Long Cuong មានអាយុ ៦៧ ឆ្នាំត្រូវបានជ្រើសរើសដោយរដ្ឋសភា សម្រាប់កាន់តំណែងនេះជំនួសប្រធានាធិបតី To Lam បន្ទាប់ពីគាត់ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តផ្លូការកាលពីខែសីហា

វៀតណាម ប្រកាសគម្រោងសាងសង់ផ្លូវដែកថ្មីតម្លៃជិត ៨ពាន់លានដុល្លារតភ្ជាប់ជាមួយចិន និងគម្រោងយក្សមួយទៀតតម្លៃ៦៧ពាន់លានដុល្លារ

អជ្ញាធរជាតិកិច្ចការងារផ្លូវដែករបស់ប្រទេសវៀតណាម បានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងដឹកជញ្ជូនរួចទៅហើយដើម្បីធ្វើការសិក្សាវិភាគ និងអនុម័តគម្រោងសាងសង់ផ្លូវដែកមួយមានតម្លៃជិត៨ពាន់លានដុល្លារ តភ្ជាប់ជាមួយប្រទេសចិន

ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមអាចនឹងឈានដល់ ៦,១ ភាគរយនៅចុងឆ្នាំ ២០២៤

ធនាគារពិភពលោក ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមអាចនឹងឈានដល់ ៦,១ ភាគរយនៅចុងឆ្នាំ ២០២៤ និង ៦,៥ ភាគរយក្នុងឆ្នាំ ២០២៥

ទោះបីរងគ្រោះពីខ្យល់ព្យុះ ប៉ុន្តែកំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣ បានកើនឡើង ៧,៤ ភាគរយ

បើទោះបីជាជួបវិបត្តិដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បណ្តាលឱ្យខាតបង់រាប់ពាន់លានដុល្លារ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,៤ ភាគរយនៅក្នុងត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន

វិស័យសំខាន់ៗរបស់វៀតណាម រងការខាតបង់រាប់លានដុល្លារដោយសារខ្យល់ព្យុះ Yagi

ខ្យល់ព្យុះទីហ្វុង Yagi បានបង្កការខូចខាតនៅភាគខាងជើងនៃប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរក្នុងទំហំទឹកប្រាក់ប្រមាណ ១,៦៣ ពាន់លានដុល្លារ ដែលជំរុញឱ្យរដ្ឋាភិបាលព្យាករណ៍ថា កំណើន GDP របស់ប្រទេសនឹងថយចុះពី ០,២ ភាគរយទៅ ០,៥ ភាគរយ

ខ្យល់ព្យុះ Yagi បានឆក់យកជីវិតមនុស្សជាង ២៥០ នាក់ ខណៈដែលវៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេនៅអាស៊ីអាគ្នេយ៍

ខ្យល់ព្យុះទីហ្វុង Yagi បក់ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោងបានបង្កទឹកជំនន់ដ៏ធំ និងបាក់ដីនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥០ នាក់