វៀតណាម ទាក់ទាញគម្រោងវិនិយោគបរទេសផ្នែកឧស្សាហកម្មឈីបមានតម្លៃសរុបជិត ១១,៦ ពាន់លានដុល្លារអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Vietnam Plus បានរាយការណ៍ថា វៀតណាម បានក្លាយទៅជាមជ្ឈមណ្ឌលដែលកំពុងរីកចម្រើនផ្នែកឧស្សាហកម្មគ្រឿងបង្គុំបន្ទះឈីប semiconductor ដែលទាក់ទាញគម្រោងវិនិយោគបរទេសបានចំនួន ១៧៤ ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ១១,៦ ពាន់លានដុល្លារអាម៉េរិក។

​លោក Nguyen Chi Dung រដ្ឋមន្ត្រី​ក្រសួង​ផែនការ និង​វិនិយោគរបស់វៀតណាម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការជំរុញឧស្សាហកម្មតាមរយៈគោលនយោបាយចម្រាញ់ ការរៀបចំកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងផ្គុំឈីប semiconductor និងប្រព័ន្ធអេកូឡូស៊ី។ បន្ថែមពីនេះ ក្រសួងផែនការ និងវិនិយោគវៀតណាមក៏បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា Qualcomm, Google, Meta, LAM Research, Qorvo និង AlChip ផងដែរ ជាមួយនឹងផែនការជាក់លាក់ដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេទៅកាន់វៀតណាម បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងពង្រីកប្រតិបត្តិការផលិតកម្មនៅក្នុងប្រទេស។

កាលពីថ្ងៃទី ៥ ខែធ្នូ រដ្ឋាភិបាលវៀតណាម និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក NVIDIA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយ។ NVIDIA មានគោលបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសវៀតណាម ដោយសន្យាថានឹងផ្តល់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាដែលនឹងមានឥទ្ធិពលយ៉ាងសំខាន់លើឧស្សាហកម្មទាំងមូល។

លោក Dung យល់ឃើញថា ឱកាសដ៏កម្រនេះអាចជំរុញឲ្យវៀតណាមចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងផ្គុំឈីប semiconductor សកលលោក ប៉ុន្តែអំពាវនាវឲ្យមានការចូលរួមពីក្រសួង អាជីវកម្ម សាកលវិទ្យាល័យស្រាវជ្រាវ និងអ្នកជំនាញទាំងក្នុងស្រុក និងបរទេស។

លោកបានលើកឡើងពីសារៈសំខាន់នៃការប្រមូលផ្តុំធនធាន ដើម្បីសម្រេចបាននូវគោលដៅដែលមានចែងក្នុងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សដែលត្រូវបានអនុម័ត។ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមយ៉ាងសកម្មជាមួយសាជីវកម្ម semiconductor និង AI គឺជារឿងសំខាន់ ដោយផ្តោតជាពិសេសលើគម្រោងការវេចខ្ចប់កម្រិតខ្ពស់ ដែលជារបកគំហើញនៅក្នុងឧស្សាហកម្ម semiconductor របស់វៀតណាម។

លោក Dung បានគូសបញ្ជាក់ពីសសរស្តម្ភសំខាន់ៗចំនួន ៣ សម្រាប់ភាពជោគជ័យមរួមមាន៖ យន្តការ និងគោលនយោបាយ, ហេដ្ឋារចនាសម្ព័ន្ធ, និងកម្លាំងពលកម្មប្រកបដោយគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ ការទាក់ទាញអ្នកមានទេពកោសល្យ ជាពិសេសអ្នកជំនាញមកពីជុំវិញពិភពលោក ក៏ជារឿងសំខាន់ក្នុងការជំរុញកំណើននៃឧស្សាហកម្មនេះផងដែរ។

តាមការពិតទៅ វៀតណាម គឺជាប្រទេសផលិតគ្រឿងអេឡិចត្រូនិកដែលមានឥទ្ធិពលមួយរួចទៅហើយ ដោយសារខ្លួននៅជិតប្រទេសចិន និងតម្លៃពលកម្មទាប ខណៈដែលភាគច្រើននៃប្រជាជន​វៀតណាម​មាន​មហិច្ឆតា​ក្នុងការខំ​ប្រឹង​រក​លុយ។ លើសពីនេះ វៀតណាម សម្បូរប្រជាជនវ័យក្មេងអាយុក្រោម ៣៥ ឆ្នាំដែលមានអត្រា ៦៤ ភាគរយនៃចំនួនប្រជាជនសរុប ដែលធ្វើឱ្យខ្លួនងាយស្រួលក្នុងរៀបចំកម្លាំងពលកម្មទៅតាមប្រភេទនៃឧស្សហកម្ម។ បន្ថែមពីនេះ គុណសម្បត្តិនៃប្រជាសាស្ត្រវៀតណាមបានផ្តល់នូវអត្ថប្រយោជន៍តាមរយៈកម្លាំងពលកម្ម ទាំងបច្ចុប្បន្ន និងអនាគត ដែលផ្ទុយស្រឡះពីប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាពិភពលោកដែលភាគច្រើនប្រជាជនមានវ័យចំណាស់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល​វៀតណាម​បាន​ជំរុញ​បរិយាកាស​អាជីវកម្ម​តាមរយៈការ​ប្រើ​វិធីសាស្ត្រ​សកម្ម​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក វៀតណាម ជាប់ចំណាត់ថ្នាក់ទី ៧០ ក្នុងចំណោមប្រទេស ១៩០ ដែលមានភាពងាយស្រួលក្នុងការធ្វើធុរកិច្ច។

បច្ចុប្បន្ននេះ ឧស្សាហកម្ម semiconductor របស់ពិភពលោកត្រូវបានចែកចាយ និងអភិវឌ្ឍមិនស្មើគ្នាជាមួយនឹងកំណើនខ្លាំងបំផុតនៅក្នុងសេដ្ឋកិច្ចនៃប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន អឺរ៉ុប និងកោះតៃវ៉ាន់។ ផ្អែកលើហេតុផលផ្សេងៗគ្នាជាច្រើន ឧស្សាហកម្ម semiconductor មាននិន្នាការធ្វើពិពិធកម្ម ដោយការផលិត R&D និងការផ្គត់ផ្គង់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសផ្សេងៗទៀតដែលមានតម្លៃពលកម្ម និងផលិតកម្មថោក។ មិនត្រឹមតែប៉ុណ្ណោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ បានជំរុញឱ្យក្រុមហ៊ុនធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេនៅឆ្ងាយពីប្រទេសចិន ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗដូចជា​ បន្ទះឈីបជាដើម។ សកម្មភាពទាំងនេះកំពុងបង្ហាញពីឱកាសថ្មីមួយសម្រាប់ប្រទេសផ្សេងទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគ។ ជាមួយគ្នានេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស វៀតណាម ត្រូវអភិវឌ្ឍឧស្សាហកម្ម semiconductor រួមជាមួយនឹងឧស្សាហកម្មធំៗ និងឧស្សាហកម្មបំប្លែងឌីជីថលបន្ថែមទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអាម៉េរិកបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទីពីរនេះ ខណៈដែលរដ្ឋាភិបាលបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបអន្តោប្រវេសន៍

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/10/2026

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh


Leave a Reply

Your email address will not be published.Required fields are marked *