វៀតណាម ប្រកាសគម្រោងសាងសង់ផ្លូវដែកថ្មីតម្លៃជិត ៨ពាន់លានដុល្លារតភ្ជាប់ជាមួយចិន និងគម្រោងយក្សមួយទៀតតម្លៃ៦៧ពាន់លានដុល្លារ

វៀតណាម ៖ គម្រោងកែលម្អ និងធ្វើទំនើបកម្មផ្លូវដែករបស់ប្រទេសវៀតណាមគឺជាកិច្ចការងារដ៏សំខាន់របស់អជ្ញាធរ ជាពិសេសគោលដៅដែលតភ្ជាប់ជាមួយនឹងប្រទេសជាប់ព្រំដែនគ្នាគឺមហាយក្សចិនដើម្បីធ្វើយ៉ាងណាឲ្យវិស័យដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងបន្តភាពជាដៃគូធំជាងគេបំផុតរបស់វៀតណាមទៅពេលខាងមុខបន្ថែមទៀត។

គិតត្រឹមខែតុលានេះ អជ្ញាធរជាតិកិច្ចការងារផ្លូវដែករបស់ប្រទេសវៀតណាម (Vietnam Railway Authority) បានដាក់ពាក្យស្នើសុំទៅកាន់ក្រសួងដឹកជញ្ជូនរួចទៅហើយដើម្បីធ្វើការសិក្សាវិភាគ និងអនុម័តគម្រោងដ៏សំខាន់មួយខណៈដែលលទ្ធផលនៃកិច្ចពិភាក្សាបានសម្រេចឲ្យការដ្ឋានសាងសង់ចាប់ផ្តើមនៅឆ្នាំ២០៣០ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវដែកថ្មីនេះនឹងតភ្ជាប់ពីវៀតណាមទៅដល់ព្រំដែនចិន គឺចាប់ពីទីក្រុងផែសមុទ្រ Ha Long ឆ្លងកាត់ទីក្រុង Hanoi ទៅដល់ខេត្តព្រំដែន Lao Cai ដែលមានចំងាយទៅដល់ ៤២៧គីឡូម៉ែត្រ ដោយតម្លៃនៃការសាងសង់សរុបគឺនឹងអាចមានទំហំដល់ទៅ១៧៩ទ្រីលានដុង ឬប្រមាណជា ៧,២ពាន់លានដុល្លារ។

តាមការព្យាករណ៍តម្រូវការនៃការធ្វើដំណើរកើនឡើងក្នុងអត្រាខ្ពស់ និងសកម្មភាពពាណិជ្ជកម្មរវាងចិន និងវៀតណាម ក៏កាន់តែច្រើន ពោលគឺនឹងអាចធ្វើឲ្យចំនួននៃអ្នកធ្វើដំណើរសរុបកើនឡើងទៅដល់ ៨,៣លាននាក់ ហើយទំហំនៃការដឹកទំនិញអាចកើនឡើងទ្វេរដង។ ទោះបីជាយ៉ាងណាក្តី ភាគីខាងវៀតណាម បានស្នើទៅកាន់រដ្ឋាភិបាលចិនរួចរាល់ហើយដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេសក្នុងការសាងសង់ និងអភិវឌ្ឍផ្លូវដែកមួយនេះ ខណៈដែលប្រទេសទាំង២ក៏មានការតភ្ជាប់គ្នារួចទៅហើយតាមរយៈផ្លូវដែកមួយចំនួន ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពចាស់ទ្រុឌទ្រោមខ្លាំង ជាពិសេសផ្លូវដែកដែលស្ថិតនៅខាងភាគីវៀតណាម។

គួរឲ្យដឹងដែរថា ក្រៅតែពីគម្រោងដ៏ធំមួយនេះគ្រាន់តែចំណុចមួយនៃការចាប់ផ្តើមក្នុងការធ្វើទំនើបកម្មផ្លូវដែក ​រដ្ឋាភិបាលវៀតណាមក៏បានប្រកាសថា នឹងអនុម័តគម្រោងយក្សមួយទៀតដែលមានតម្លៃដល់ទៅ ៦៧ពាន់លានដុល្លារក្នុងការអភិវឌ្ឍផ្លូវដែកល្បឿនលឿនផ្សេងមួយទៀតនៅក្នុងប្រទេស។ គម្រោងដ៏ធំនេះមានចំងាយផ្លូវ ១៥៤១គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងហាណូយទៅដល់ទីក្រុងហូជីមិញ។គម្រោងនេះត្រូវបានគេចាត់ទុកថាជាគម្រោងអភិវឌ្ឍដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ