បណ្ដាខេត្តសក្ដានុពលមួយចំនួន ​រំពឹងមានកំណើន​តម្រូវការប្រើប្រាស់ដី ស្របពេលរោងចក្រ​ជាង​៥០ម៉ឺន​រើ​ចេញពីប្រទេសចិន

ស្របពេលរោងចក្រ​ជាង​៥០ម៉ឺន​រោងចក្រ​​​នឹង​រើចេញពីប្រទេស​ចិនទៅរកទីតាំង​ថ្មីដើម្បីគេចពី​ការជាប់ពន្ធរបស់អាម៉េរិក កម្ពុជា រំពឹងថា​នឹងអាចទទួល​បានចំណែកមួយនៃចំនួនរោងចក្រ​ដែលរើ​ចេញពីចិន​

សេដ្ឋកិច្ចចិនមានកំណើនយឺតក្នុងខែកក្កដា ដោយសារសម្ពាធពន្ធពីអាម៉េរិក និង​ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

សេដ្ឋកិច្ចចិនបានបង្ហាញពីកំណើនយឺតក្នុងខែកក្កដា ដោយសារទិន្នផលរោងចក្រ និងការលក់រាយបានធ្លាក់ចុះ ខណៈដែលវិបត្តិអចលនទ្រព្យនៅមិនទាន់ធូរស្រាលនៅឡើយ។

ផ្លូវជាតិលេខ​១០ នឹងជួយជំរុញសក្ដានុពលវិស័យ​ទេសចរណ៍​តាមបណ្ដាខេត្ត​ជាប់ព្រំដែន​មួយកម្រិតថែម​ទៀត

គម្រោងផ្លូវជាតិលេខ​១០​ ដែលតភ្ជាប់ពី​ខេត្ត​បាត់ដំបង​ កាត់តាម​ខេត្ត​ពោធិ៍សាត់ ទៅដល់​ខេត្ត​កោះ​កុង​ នឹង​ជួយជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ ជាពិសេស​ សម្រាប់អ្នកដែលចូលចិត្តធ្វើ​ដំណើ​រ​ទ​ស្សនា​ចរ គយ​គន់​ធម្មជាតិ​ដ៏ស្រស់ស្អាត​នៅតាមបណ្ដាខេត្ត​ជាប់ព្រំដែន​ថៃ

បច្ចុប្បន្នភាព ៖ អ្នកជំនាញមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតំបន់អភិវឌ្ឍន៍ថ្មីៗកំពុងមានសន្ទុះល្អ

អ្នកជំនាញ ៖ បើទោះជាបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យ ក៏ដូចជាសំណង់នៅកម្ពុជាមានកំណើនយឺតក៏ដោយ ប៉ុន្តែ​សម្រាប់ទីផ្សារទិញ-លក់ ក៏ដូចជាការអភិវឌ្ឍគម្រោងថ្មីដែលមានតម្លៃមធ្យម និងក្រោមមធ្យមនៅក្នុងតំបន់អភិឌ្ឍន៍មួយចំនួននៅតែមានស្ថានភាពល្អប្រសើរនៅឡើយ

អ្នកជំនាញអះអាងថា ការទិញលំនៅដ្ឋានតម្លៃមធ្យម និងក្រោមមធ្យមនៅក្នុងឆ្នាំ២០២៥ មានឱកាសចំណេញច្រើន

បើទោះបីជាចរន្តសេដ្ឋកិច្ចសកលត្រូវបានគេមើលឃើញថា នៅមានភាពមិនទាន់ច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា ផ្តោតសំខាន់លើលំនៅដ្ឋានតម្លៃមធ្យម និងក្រោមមធ្យម នៅតែមានសកម្មភាព ទាំងការសាងសង់ និងតម្រូវការទិញ

បច្ចេកវិទ្យាអចលនទ្រព្យ 24H.rentals ជា Platform ថ្មី ជួយដល់ភ្នាក់ងារ និងអតិថិជនក្នុងសម័យកាល AI

24H Synergy Cambodia សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមកពីសង្ហបុរី បង្កើតបច្ចេកវិទ្យាអចលនទ្រព្យមួយដែលមានឈ្មោះថា 24H.rentals ដើម្បីជាជំនួយជួយដល់បណ្តាភ្នាក់ងារអចលនទ្រព្យ

អាគារជាប់គាំងខេត្តព្រះសីហនុចាប់ដំណើរការឡើងវិញក្រោយក្រសួងប្រកាសលើកលែងពន្ធ

រោយពីប្រកាសសម្រូលពន្ធចំពោះអាគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីបន្តឱ្យមានដង្ហើមរស់ឡើងវិញ រហូតមកទល់ពេលនេះ មានអាគារចំនួនជាង១០ទីតាំងបានញ្ចប់ការសាងសង់ជាស្ថាពរ និងអាគារចំនួនជាង១០ទីតាំងទៀត កំពុងបន្តដំណើរការសាងសង់ឡើងវិញ។

ធនាគារ​ចិននឹង​ផ្ដល់​កម្ចីក្នុងអត្រាការប្រាក់ទាប​ ដើម្បីជួយស្ដារវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ឡើងវិញ

ធនាគារ​ចិន​បានបង្ហាញនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់កម្ចីជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦.២% ទៅ ៦.៥% ប៉ុណ្ណោះ ដើម្បីជួយស្ដារ​វិស័យ​អចលនទ្រព្យ​កម្ពុជាឡើងវិញ

ការផ្គត់ផ្គង់អគារ​ការិយាល័យ​រំពឹង​កើនឡើងដល់​ជិត១,៤លានម៉ែត្រ​ការ៉េ នៅដំណាច់ឆ្នាំ២០២៥នេះ​

គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការផ្គត់​ផ្គង់​អគារ​ការិយាល័យ​នៅក្នុងរាជធានីភ្នំពេញ មាន​ប្រ​មា​ណ​ជា​ង​១លាន​ ១០ម៉ឺនមែត្រការ៉េ ហើយរំពឹងថា នៅដំណាច់​ឆ្នាំ២០២៥ ​អគារ​ការិយាល័យ​អាចនឹង​កើន​ឡើ​ង​ដល់​​​ ១,៣៨លាន​ម៉ែត្រ​ការ៉េ

អគារ​ជាប់គាំងនៅ​ខេត្តព្រះសីហនុ​ជាង ​១២០​គម្រោង​ ​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​ក្រោយ​មាន​ការ​លើកទឹកចិត្តពី​រាជរដ្ឋាភិបាល​

តាមរយៈកម្មវិធីជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាលទ្ធផល មានគម្រោង​អគារ​ជាប់គាំង​ប្រមាណ ១២០​គម្រោង ​ត្រូវបានដោះស្រាយ ​និងបន្ត​ដំណើការ​ឡើងវិញ