ផ្លូវជាតិលេខ៥១ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ

ភ្នំពេញ៖ ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយផ្លូវមួយខ្សែនេះ។

ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។

ផ្លូវជាតិលេខ​៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ​៤ ទៅ​ផ្លូវជាតិលេខ​៥ កាត់តាមខេត្តកំពង់ស្ពឺ និ​ងកណ្ដាល បានក្លាយជា​ផ្លូវយុទ្ធសាស្ត្រ​ដឹកជញ្ជូនទំនិញដ៏សំខាន់មួយ​សម្រាប់​ការនាំចេញ និងនាំចូល​ប្រទេស ហើយផ្លូវនេះដែរ ក៏មាន​អំណោយផល​សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យ​ដ៏មានសក្ដានុពល​ រួម​ចំណែក​បង្កើន​មុខ​របរ​ អាជីវកម្ម ក៏ដូចជាប្រាក់ចំណូល​សម្រាប់ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផងដែរ ។

ជាការ​កត់សម្គាល់ ចាប់តាំងពីផ្លូវ​ជាតិលេខ​៥១ បានសាងសង់រួចរាល់​ឃើញថា ​មានគម្រោងអភិវឌ្ឍន៍​ក្នុងវិស័យសំណង់ និងអច​ល​នទ្រព្យ​តូចធំជាច្រើន ជាពិសេសនៅ​តាមបណ្ដោយផ្លូវនេះតែម្ដង ដូចជា​គម្រោង​អភិ​វឌ្ឍន៍ឧស្សាហកម្ម រោងចក្រ សហគ្រាស និង​តំបន់​សេដ្ឋកិច្ច​ មានភាពទាក់ទាញខ្លាំងជាង​គេ ​បន្ទាប់មកមានគម្រោង​អភិវឌ្ឍន៍ដីឡូត៍ និងលំនៅឋាន​តម្លៃ​សមរម្យ​ ដោយមានក្រុមហ៊ុន​អភិវឌ្ឍន៍ក្នុងស្រុកជាច្រើន​បាន​បោះទុនវិនិយោគសម្រាប់​ផ្គត់ផ្គង់លើទីផ្សារ ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ​ជាច្រើន​បាន​សម្លឹង​មើលឃើញពីសក្ដានុពល​នៃផ្លូវជាតិដ៏សំខាន់នេះហើយបាន​ផ្ដល់ជាទស្សន​ទាន​សម្រាប់វិនិយោគិនទាំងក្នុង និងក្រៅ​ប្រទេស​ អាចពិចារណា​ក្នុងការដាក់ទុន​វិនិ​យោគ​​នៅតាមបណ្ដោយផ្លូវជាតិលេខ​៥១ ដោយលើកឡើងថា ផ្លូវនេះ ជាផ្លូវដែលអាច​តភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជា​ ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ទៅកាន់​កំពង់ផែ​ខេត្តកំពត និង​តំបន់សក្ដានុពលជាច្រើនទៀត​ក្នុងប្រទេសកម្ពុជា ។

តាមរយៈការ​បង្កើតក្រុង​ឧដុង្គម៉ែជ័យ ​ក្នុង​ខេត្តកំពង់ស្ពឺ​ ក៏នឹងធ្វើឱ្យសក្ដានុពល​នៃវិស័យអចលនទ្រព្យ​​នៅតាមបណ្ដោយផ្លូវជាតិលេខ​៥១នេះ​មានសន្ទុះមួយកម្រិតផងដែរ ហើយនៅពេលអនាគត​ រំពឹងថា​ការ​វិនិយោគលើ​លំនៅឋាន​ ឧស្សាហកម្ម​ សហគ្រាស​នានា នឹង​មានកំណើន​បន្ថែមទៀត ។​

សូមជម្រាបជូនថាផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។


Leave a Reply

Your email address will not be published.Required fields are marked *