កំណាត់​ផ្លូវជាតិលេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង ​ចាប់ផ្ដើមមានភាព​ទាក់ទាញ​ការ​វិនិយោគជា​បន្ត​បន្ទាប់​

ភ្នំពេញ ៖ ចាប់តាំងពីផ្លូវជាតិ​លេខ៥​ បានសាងសង់​រួច​រាល់ និងបានដាក់ដំណើរការ​ឃើញថា​ តំបន់​តាមបណ្ដោយផ្លូវជាតិ​មួយនេះចាប់ផ្ដើម​មានភាពទាក់ទាញ​ និងមានការ​ចាប់អារម្មណ៍ពីសំណាក់​វិនិយោគិន​ទាំងក្នុង និងក្រៅ​ប្រទេសជា​បន្ត​បន្ទាប់។ ជាក់​ស្ដែង​ តំបន់ដែលធ្លាប់តែជា​វាល​ស្រែ​​ និងមិនសូវ​មានការ​ចាប់អារម្មណ៍​ ក៏បានប្រែក្លា​យ​ជា​តំបន់ដែលមានភាពទាក់ទាញ ដោយក្នុងនោះខេត្តកំពង់ឆ្នាំង​ក៏ជាតំបន់ដែល​ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ​​៥ និងកំពុង​មានការទាក់ទាញ​ដល់​អ្នកវិនិយោគជា​បន្ត​បន្ទាប់ផងដែរ​ ។

ថ្មីៗនេះ មានរោងចក្រ​ដំឡើង​រថយន្ត​ដ៏ល្បីឈ្មោះមួយរបស់ចិន GAC ដែល​កំពុងវាយលុកលើទីផ្សារ​ប្រទេស​កម្ពុជា បានសម្រេ​ច​ជ្រើសរើសយក​ខេត្តកំពង់ឆ្នាំងជាទីតាំង​សម្រាប់​ការ​វិនិយោគរបស់ខ្លួន ហើយបច្ចុប្បន្ន​នេះ រោងចក្រដំ​ឡើង​​​រថយន្ត​មួយ​នេះ​បាន និងកំពុងសាងសង់​យ៉ាង​មមាញឹក ដោយរំពឹងថា​ ក្នុង​ពេលឆាប់ៗខាងមុខនឹង​ត្រូវ​​សង់​រួចរាល់ និង​ចាប់ផ្ដើម​ខ្សែច្រវាក់​ផលិតកម្ម​របស់ខ្លួន។​

ក្រៅពី​គម្រោ​ងរោងចក្រ​ដំឡើង​រថយន្តមួយនេះ ក៏មានរោងចក្រ​ និង​គម្រោង​វិនិយោគជាច្រើន​ទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត​ចុះបញ្ជី​ឱ្យធ្វើសកម្មភាពវិនិយោគនៅក្នុង​ខេត្ត​កំពង់ឆ្នាំង ជាពិសេស​នៅតាមបណ្ដោយផ្លូវជាតិលេខ​៥ ក្នុងទឹកដី​នៃខេត្តកំពង់ឆ្នាំង​នេះដែរ ។

មុនពេលដែលផ្លូវ​ជាតិ​នេះ​បាន​សាងសង់រួចរាល់ និងមុនពេលដាក់ដំណើរការ​ អ្នកជំនាញនៃវិស័យ​អច​ល​ន​ទ្រព្យ​នៅកម្ពុជាបាន​មើលឃើញ និង​រំពឹងថា តំបន់​តាមបណ្ដោយផ្លូវជាតិលេខ​៥ ជាពិសេស​នៅខេត្តពោធិ៍សាត់ និងកំ​ព​ង់​ឆ្នាំង នឹងមានភាពទាក់ទាញ ហើយទទួលបានគម្រោង​វិនិយោគច្រើន ដោយផ្ដោតលើ​រោងចក្រ និងវិស័យឧ​ស្សាហ​កម្ម ។

លោក​ស្រី អាន សុធីតា នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន​ PropNex Cambodia បានលើកឡើងថា តំបន់​តាមបណ្ដោយផ្លូវជាតិលេខ​៥ នឹង​មានភាពទាក់ទាញ​ពីសំណាក់​វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ពីព្រោះថា​ផ្លូវជា​តិ​លេ​ខ​៥ ជា​ផ្លូវអាស៊ាន ងាយស្រួលក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញ និងចូលរោងចក្រ ដែលជាទីតាំង​ផលិត ​ហើយដឹកជញ្ជូនទៅកាន់ទីផ្សារ​វិញ ។ ម្យ៉ាងទៀត​ខេត្តកំពង់ឆ្នាំង​ ក៏នៅមិនឆ្ងាយ​ពីរាជធានីភ្នំពេញ ហើយ​មានផ្លូវកាន់តែស្រួល​ធ្វើដំណើរ​ក្នុងរយៈពេលខ្លី ដូច្នេះ អ្នកវិនិយោគ​អាច​នឹងមានការ​ចាប់អារម្មណ៍លើ​តំបន់​​មួយនេះ ។​

យោងតាមក្រសួងសាធារណការ​ និងដឹកជញ្ជូន​បានឱ្យដឹងថា ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ។ លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។ ដោយ​ឡែក​សម្រាប់ការ​វិនិយោគនៅខេត្តកំពង់ឆ្នាំង បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា ក្នុង​រយៈពេល៨ខែ​ដើមឆ្នាំ ២០២៥នេះ ខេត្តកំពង់ឆ្នាំង​ទទួល​បានគម្រោង​វិនិយោគ​ដែលបានអនុម័ត​ចំនួន១៥គម្រោង​  ដោយភាគច្រើនជាគម្រោង​ក្នុងវិស័យឧស្សាហកម្ម ​៕ ​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម


Leave a Reply

Your email address will not be published.Required fields are marked *