តម្លៃទំនិញនៅអាម៉េរិកបន្តថ្លៃឡើង ដោយសារពន្ធគយរបស់ប្រធានាធិបតី Donald Trump

ផ្អែកលើទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថា តម្លៃបន្តឡើងថ្លៃខ្ពស់ជាង ២,៧% កាលពីខែកក្កដាបើធៀបនឹងឆ្នាំមុន ទោះបីជាអត្រាអតិផរណាមានស្ថិរភាពក្នុងចន្លោះខែមិថុនាដល់ខែកក្កដាក៏ដោយ

Donald Trump យល់ព្រមបន្តក្របខណ្ឌកាត់បន្ថយសម្ពាធពាណិជ្ជកម្មជាមួយចិនបន្ថែមរយៈពេល ៩០ ថ្ងៃទៀត

ក្របខណ្ឌនៃការកាត់បន្ថយសម្ពាធពាណិជ្ជកម្មត្រូវផុតកំណត់នៅថ្ងៃទី ១២ ខែសីហានេះ ប៉ុន្តែ Trump យល់ព្រមពន្យារពេលបន្ថែម ៩០ ថ្ងៃទៀត ដោយអាម៉េរិកអាចនឹងយកពន្ធយ៉ាងហោចណាស់ ៣០% លើការនាំចូលពីចិន ហើយចិនអាចនឹងយកពន្ធ ១០% លើការនាំចូលពីអាម៉េរិក

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗចំនួន២ ព្រមចែកភាគលាភ ១៥ភាគរយ ឲ្យទៅរដ្ឋាភិបាលអាម៉េរិក ជាថ្នូរនឹងប្រតិបត្តិការលក់ទៅកាន់ទីផ្សារចិន

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗចំនួន២ ព្រមចែក១៥ភាគរយឲ្យទៅរដ្ឋាភិបាលអាម៉េរិក ជាថ្នូរនឹងប្រតិបត្តិការលក់ទៅកាន់ទីផ្សារចិន

Donald Trump ទាមទារឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Intel ចុះចេញពីតំណែង ពាក់ព័ន្ធនឹងការមានទំនាក់ទំនងជាមួយប្រទេសចិន

Donald Trump បានបង្ហោះនៅលើ Truth Social ថា “មានជម្លោះយ៉ាងខ្លាំងជាមួយនឹងនាយកប្រតិបត្តិរបស់ INTEL ហើយលោកត្រូវលាលែងពីតំណែងភ្លាមៗ ដោយសារមិនមានដំណោះស្រាយផ្សេងទៀតចំពោះបញ្ហានេះទេ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោកអ្នកចំពោះបញ្ហានេះ!”

តម្លៃមាសឡើងថ្លៃជិត ៤ ១០០ ដុល្លារក្នុងមួយតម្លឹងបន្ទាប់ពីអាម៉េរិកដំឡើងពន្ធ ៣៩% លើការនាំចូលពីស្វីស

កាលពីថ្ងៃសុក្រ តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៣ ៥៣៤ ក្នុងមួយអោននៅលើទីផ្សារ Comex។ (មាសមានតម្លៃ ៤ ១០០ ដុល្លារក្នុងមួយតម្លឹងនៅលើទីផ្សារកម្ពុជា)

នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលកំពុងមានភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក

នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីអាក់ខានអស់រយៈពេល៧ឆ្នាំ ដែលផែនការមួយនេះជាសញ្ញាបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងល្អឡើងវិញជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង

Donald Trump គ្រោងដាក់ពន្ធប្រមាណ ១០០% លើការនាំចូលឈីបពីបរទេស

កាលពីថ្ងៃពុធ Donald Trump បានប្រាប់អ្នកសារព័ត៌មានថា “អត្រាពន្ធថ្មីនឹងអនុវត្តចំពោះគ្រឿងផ្គុំបន្ទះឈីប ឬ semiconductor និងឧបករណ៍អេឡិចត្រូនិកទាំងអស់ដែលចូលមកក្នុងទឹកដីអាម៉េរិក ប៉ុន្តែនឹងមិនអនុវត្តចំពោះក្រុមហ៊ុនណាដែលកំពុងផលិតនៅអាម៉េរិក ឬ ប្តេជ្ញាផលិតនៅអាម៉េរិកនោះទេ”

ទីក្រុងហ៊ីរ៉ូស៊ីម៉ា រំលឹកខួប ៨០ ឆ្នាំនៃការទម្លាក់គ្រាប់បែកបរមាណូរបស់អាម៉េរិកក្នុងសង្គ្រាមលោកលើកទី២

កាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៤៥ អាម៉េរិកបានទម្លាក់គ្រាប់បែកបរមាណូឈ្មោះថា “Little Boy” ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាភាគខាងលិចរបស់ប្រទេសជប៉ុន និងបានសម្លាប់មនុស្សប្រហែល ៧៨ ០០០ នាក់ភ្លាមៗ

គ្រាប់កាហ្វេប្រេស៊ីល ជិត ២០០ក្រុមហ៊ុន បានងាកទៅរកទីផ្សារចិន គេចចេញពីពន្ធធ្ងន់ធ្ងររបស់អាម៉េរិក

រដ្ឋាភិបាលទីក្រុងប៉េកាំងបានចុះហត្ថលេខាអនុម័ត និងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញគ្រាប់កាហ្វេរបស់ប្រទេសប្រេស៊ីលប្រមាណជា១៨៣ក្រុមហ៊ុន ធ្វើការនាំយកផលិតផលរបស់ខ្លួនចូលទីផ្សាររបស់ខ្លួនយ៉ាងទូលាយ

Donald Trump គំរាមដំឡើងពន្ធលើការនាំចូលពីឥណ្ឌា ដោយសារប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី

Donald Trump បង្ហោះនៅលើ Truth Social ថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏ដាក់លក់ប្រេងទាំងនោះនៅលើទីផ្សារបើកចំហដើម្បីទទួលបានប្រាក់ចំណេញដ៏ធំផងដែរ។ ពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសារសង្រ្គាមរុស្ស៊ីនោះទេ ដោយសារតែបញ្ហានេះ ខ្ញុំនឹងត្រូវដំឡើងពន្ធលើឥណ្ឌា។”