បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN រាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump ទាមទារឱ្យលោក Lip-Bu Tan នាយកប្រតិបត្តិក្រុមហ៊ុន Intel លាលែងពីតំណែងបន្ទាប់ពីមានរបាយការណ៍ចោទប្រកាន់ថា លោកមានទំនាក់ទំនងជាមួយប្រទេសចិន។

កាលពីថ្ងៃព្រហស្បតិ៍ Donald Trump បានបង្ហោះនៅលើ Truth Social ថា ៖
«មានជម្លោះយ៉ាងខ្លាំងជាមួយនឹងនាយកប្រតិបត្តិរបស់ Intel ហើយលោកត្រូវលាលែងពីតំណែងភ្លាមៗ ដោយសារមិនមានដំណោះស្រាយផ្សេងទៀតចំពោះបញ្ហានេះទេ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោកអ្នកចំពោះបញ្ហានេះ!»។
មិនត្រឹមតែប៉ុណ្ណោះ Trump បានសរសើរនាយកប្រតិបត្តិ Apple លោក Tim Cook ដោយសារក្រុមហ៊ុននេះនឹងវិនិយោគ ១០០ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងប្រតិបត្តិការនៅក្នុងទឹកដីអាម៉េរិក។ បញ្ហានេះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Intel ធ្លាក់ចុះ ៣%។
កាលពីប៉ុន្មានថ្ងៃមុន ព្រឹទ្ធសមាជិកសភាតំណាងរដ្ឋ Arkansas លោក Tom Cotton បានលើកឡើងពីការព្រួយបារម្ភ និងបានសង្កត់លើប្រធានក្រុមប្រឹក្សាភិបាលរបស់ Intel ជុំវិញការចោទប្រកាន់ថា CEO របស់ក្រុមហ៊ុននេះទំនាក់ទំនងរជាមួយប្រទេសចិន ដែលវាមានផលប៉ះពាល់លើសន្តិសុខជាតិរបស់អាម៉េរិក។ កាលពីដើមសប្តាហ៍នេះ លោក Tom Cotton បានផ្ញើរលិខិតមួយទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Intel ស្តីពីការវិនិយោគរបស់នាយកប្រតិបត្តិក្រុមហ៊ុន Lip-Bu Tan ជាមួយប្រទេសចិន។
លោក Tan មានមូលនិធិបណ្តាក់ទុនផ្សេងៗនៅក្នុងក្រុមហ៊ុនចិនជាច្រើន ហើយក្រុមហ៊ុនខ្លះមានទំនាក់ទំនងជាមួយយោធារបស់ចិន ដែលជាបញ្ហាប៉ះពាល់ដល់សន្តិសុខជាត់អាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ Cotton បានបង្ហោះនៅលើ X “នាយកប្រតិបត្តិថ្មីរបស់ Intel ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយពួកកុម្មុយនិស្តចិន។ ក្រុមហ៊ុនអាម៉េរិកដែលទទួលបានជំនួយពីរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះរបង់ពន្ធ និងគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពដ៏តឹងរឹង។ ក្រុមប្រឹក្សាភិបាលរបស់ Intel ត្រូវមានការពន្យល់ចំពោះសភាអាម៉េរិក។”

យ៉ាងណាមិញ ក្រុមហ៊ុន Intel បានលើកឡើង ខ្លួនទន្ទឹងរង់ចាំធ្វើការជាមួយរដ្ឋបាល Trump ដោយបានបង្ហោះសេចក្តីថ្លែងការណ៍មួយថា “Intel, ក្រុមប្រឹក្សាភិបាល, និងនាយកប្រតិបត្តិក្រុមហ៊ុន Lip-Bu Tan Lip-Bu Tan មានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការជំរុញផលប្រយោជន៍សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អាម៉េរិក ហើយកំពុងធ្វើការបណ្តាក់ទុនសំខាន់ៗស្របតាមរបៀបវារៈរបស់ប្រធានាធិបតីអាម៉េរិក។”
គួរឲ្យបញ្ជាក់ដែរថា Intel គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយររបស់អាម៉េរិក ដែលរចនា, ផលិត, និងលក់គ្រឿងផ្គុំកុំព្យូទ័រ និង មីក្រូដំណើរការជាដើម។ លើសពីនេះ វាក៏ជាក្រុមហ៊ុនឈានមុខគេនៅក្នុងឧស្សាហកម្មឈីបផងដែររួមមាន ការផ្ទុកទិន្នន័យ បណ្តាញ និងទំនាក់ទំនងជាដើម។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content