ក្រុមហ៊ុនផលិតបន្ទះឈីបធំៗចំនួន២ ព្រមចែកភាគលាភ ១៥ភាគរយ ឲ្យទៅរដ្ឋាភិបាលអាម៉េរិក ជាថ្នូរនឹងប្រតិបត្តិការលក់ទៅកាន់ទីផ្សារចិន

បរទេស ៖ ថ្មីៗនេះ សារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុនអ្នកជំនាញផលិតបន្ទះឈីបដ៏ល្បីរបស់ពិភពលោក គឺ Nvidia និង AMD បានសម្រេចចិត្តយល់ព្រមហើយក្នុងការចែកប្រាក់ចំណូលរបស់ខ្លួនប្រមាណជា១៥ភាគរយពីប្រតិបត្តិការលក់ទៅកាន់ទីផ្សារដ៏ធំមួយរបស់ខ្លួននៃប្រទេសចិនទៅឲ្យរដ្ឋាភិបាលអាម៉េរិក។

ការចេញផ្សាយលើកដំបូងដោយកាសែត The Financial Times និងបន្ទាប់មកត្រូវបានចេញផ្សាយផងដែរដោយកាសែត Reuters បានសរសេរថា ចំណែកដល់ទៅ១៥ភាគរយគឺត្រូវប្រគល់ឲ្យរដ្ឋាភិបាលអាម៉េរិកចេញពីប្រតិបត្តិការលក់របស់ Nvidia និង AMD ទៅកាន់ទីផ្សារបស់ប្រទេសចិន ជាពិសេសចំពោះផលិតផលបន្ទះឈីបទំនើបៗ ដូចជា ប្រភេទ H20 ជាដើម ដែលវាជាធាតុដើមនៃគ្រឿងបង្គុំដ៏ចាំបាច់ក្នុងផលិតកម្មផលិតបច្ចេកវិទ្យាឆ្លាតវ៉ៃ AI គ្រប់ប្រភេទ។

គួរកត់សម្គាល់ថា ចាប់តាំងតែពីខែមេសារហូតមក បន្ទះឈីប H20 ត្រូវបានប្រធានាធិបតីអាម៉េរិក លោក Donald Trump ប្រកាសមិនអនុញ្ញាតឲ្យមានការនាំចេញទៅកាន់ទីផ្សារចិនឡើយ។ យ៉ាងណាក្តីកាលពីខែកក្កដា កន្លងមកនេះ ក្រុមហ៊ុន Nvidia បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានសម្រេចចិត្តឡើងវិញក្នុងការបើកទ្វារឲ្យ Nvidia អាចដំណើរការលក់ ក៏ដូចជាចាប់ផ្តើមដឹកជញ្ជូនឡើងវិញរួចហើយដែរ។

កាន់តែអាចបញ្ជាក់ច្បាស់អំពីព័ត៌មាននេះ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅនេះ មន្ត្រីរបស់រដ្ឋាភិបាលអាម៉េរិកបាននិយាយថា នាយកដ្ឋានពាណិជ្ជកម្មបានផ្តល់អាជ្ញាបណ្ណរួចរាល់ហើយទៅឲ្យ Nvidia ដើម្បីអាចនាំចេញបន្ទះឈីប H20 ទៅកាន់ប្រទេសចិនឡើងវិញ។

ដោយឡែក នៅពេលដែលត្រូវបានសាកសួរដោយក្រុមអ្នកកាសែតថា តើ Nvidia ពិតជាបានយល់ព្រមក្នុងការចែករំលែកប្រាក់ចំណូល១៥ភាគរយនៃប្រតិបត្តិការលក់នៅលើទីផ្សារប្រទេសចិនទៅឱ្យរដ្ឋាភិបាលអាម៉េរិក ឬយ៉ាងណានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានថ្លែងបែបនេះថា៖

«ពួកយើងនឹងគោរព និងអនុលោមតាមគោលការណ៍របស់រដ្ឋាភិបាលអាម៉េរិកក្នុងរបៀបដែលយើងនឹងត្រូវធ្វើការចែកចាយផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។ យើងមិនបាននាំចេញ H20 ទៅកាន់ទីផ្សារចិនអស់រយៈពេលជាច្រើនខែមកហើយ ដូច្នេះ Nvidia សង្ឃឹមថាគោលការណ៍នាំចេញថ្មីនេះនឹងអាចអនុញ្ញាតឲ្យអាម៉េរិកអាចមានសមត្ថភាពប្រកួតប្រជែងទាំងជាមួយនឹងចិន និងពិភពលោក»។

គួរឲ្យដឹងដែរថា ចិន គឺជាទីផ្សារបញ្ជាទិញធំជាងគេបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកទាំងពីរខាងលើនេះ ដោយក្នុងនោះ Nvidia រកចំណូលបាន ១៧ពាន់លានដុល្លារពីទីផ្សារចិនកាលពីឆ្នាំកន្លងទៅ ឬប្រមាណជា១៣ភាគរយនៃប្រតិបត្តិការលក់ទាំងអស់របស់ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម


Leave a Reply

Your email address will not be published.Required fields are marked *