Donald Trump យល់ព្រមបន្តក្របខណ្ឌកាត់បន្ថយសម្ពាធពាណិជ្ជកម្មជាមួយចិនបន្ថែមរយៈពេល ៩០ ថ្ងៃទៀត

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump យល់ព្រមបន្តក្របខណ្ឌកាត់បន្ថយសម្ពាធពាណិជ្ជកម្មជាមួយប្រទេសចិនបន្ថែមរយៈពេល ៩០ ថ្ងៃទៀត ដោយអាម៉េរិកផ្អាកយកពន្ធ ១៤៥% លើការនាំចូលពីចិន ខណៈដែលចិនផ្អាកយកពន្ធ ១២៥% លើការនាំចូលពីអាម៉េរិកដូចគ្នា។

កាលពីខែកក្កដា កិច្ចប្រជុំរវាងអាម៉េរិក និងចិននៅប្រទេសស៊ុយអែត ដោយមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងភាគីទីក្រុងប៉េកាំង ដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng គឺពួកគេបានព្រមព្រៀងគ្នាក្នុងការជំរុញឱ្យបន្តក្របខណ្ឌកាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរួចហើយ ប៉ុន្តែត្រូវរង់ចាំការអនុម័តពីមេដឹកនាំទាំងពីរសិន។ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក Scott Bessent បានលើកឡើងថា ការពង្រីក ឬ ការបន្តណាមួយនឹងអាស្រ័យលើប្រធានាធិបតី Donald Trump។


កាលពីថ្ងៃចន្ទ Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលពន្យារពេលយកពន្ធខ្ពស់ពីប្រទេសចិនរហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដែលជារដូវកាលទិញទំនិញដ៏សំខាន់មួយ ដោយសារអ្នកប្រើប្រាស់ភាគច្រើនសម្រុកទិញសម្រាប់រដូវកាលបុណ្យណូអែលរួមមាន គ្រឿងអេឡិចត្រូនិក សំលៀកបំពាក់ និងប្រដាប់ក្មេងលេងក្នុងអត្រាពន្ធទាប។ គួរឲ្យបញ្ជាក់ដែរថា ក្របខណ្ឌនៃការកាត់បន្ថយសម្ពាធពាណិជ្ជកម្មត្រូវផុតកំណត់នៅថ្ងៃទី ១២ ខែសីហានេះ ប៉ុន្តែ Trump យល់ព្រមពន្យារពេលបន្ថែម ៩០ ថ្ងៃទៀត។ ការផ្អាកយកពន្ធរយៈពេល ៩០ ថ្ងៃបន្ថែមទៀតការពារអាម៉េរិកពីការយកពន្ធលើទំនិញរបស់ចិន ១៤៥% ខណៈដែលចិនក៏ផ្អាកយកពន្ធ ១២៥% លើទំនិញនាំចូលពីអាម៉េរិកដូចគ្នា។ គេប៉ាន់ប្រមាណថា អាម៉េរិកអាចនឹងយកពន្ធយ៉ាងហោចណាស់ ៣០% លើការនាំចូលពីចិន ហើយចិនអាចនឹងយកពន្ធ ១០% លើការនាំចូលពីអាម៉េរិក។

លោក Wendy Cutler អតីតមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អាម៉េរិក លើកឡើងថា វាជាដំណឹងល្អមួយគួបផ្សំជាមួយនឹងការកើនឡើងនៃជំហានកាត់បន្ថយសម្ពាធមួយចំនួន ដែលអាម៉េរិក និងចិនបានធ្វើឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ វាបង្ហាញថាភាគីទាំងពីរកំពុងព្យាយាមមើលថា តើពួកគេអាចឈានដល់កិច្ចព្រមព្រៀងណាមួយនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនាពេលមុខនេះ​ ដែរឬទេ? កាលពីសប្តាហ៍មុន Trump បង្ហើបថា អាម៉េរិក និងចិនកំពុងខិតជិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច នោះលោកនឹងជួបជាមួយមេដឹកនាំចិន Xi Jinping មុនដាច់ឆ្នាំនេះ។

កាលពីខែឧសភា អាម៉េរិក និងចិនព្រមព្រៀងកាត់បន្ថយសម្ពាធពាណិជ្ជកម្មសម្រាប់រយៈពេល ៩០ ថ្ងៃនៅទីក្រុងហ្សឺណែវ ប៉ុន្តែវាមានការរង្គោះរង្គើរ ដោយសារអាម៉េរិកបានចោទប្រកាន់ថា ចិនមិនបានដកការរឹតបន្តឹងលើការនាំចេញសារធាតុរ៉ែកម្រ ខណៈដែលទីក្រុងប៉េកាំងបានចោទប្រកាន់វិញថា អាម៉េរិកបានរំលោភលើកិច្ចព្រមព្រៀង។ ក្រោយមក ភាគីទាំងពីរបានជួបគ្នាម្តងទៀតនៅទីក្រុង Stockholm ប្រទេសស៊ុយអែតកាលពីចុងខែកក្កដា ដើម្បីពិភាក្សាលើការបន្តក្របខណ្ឌកាត់បន្ថយសម្ពាធពាណិជ្ជកម្ម ដោយសារការដំឡើងពន្ធខ្ពស់ទៅលើគ្នាទៅវិញមកនឹងធ្វើឲ្យសម្ពាធកាន់តែតានតឹង និងប៉ះពាល់សេដ្ឋកិច្ចខ្លាំង។ អ្នកវិភាគយល់ឃើញថា ហេតុផលទាំងមូលនៃការផ្អាកយកពន្ធរយៈពេល ៩០ ថ្ងៃកាលពីលើកដំបូង គឺដើម្បីឲ្យមានការចរចាកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ ការពន្យារពេល ៩០ ថ្ងៃបន្ថែមទៀតនឹងផ្តល់ឱ្យភាគីទាំងពីរមានពេលវេលាបន្ថែមក្នុងការយកចិត្តទុកដាក់ពីភាពតានតឹងនៃពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាអាចនឹងកាត់បន្ថយភាពតានតឹងនៃកិច្ចចរចារវាងភាគីទាំងសងខាង ជាមួយនឹងក្តីសង្ឃឹមថាមហាអំណាចទាំងពីរនឹងឆ្ពោះទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បរទេស​៖ សហភាពអឺរ៉ុប គ្រោងនឹងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន

ជំនួញ, ព្រឹត្តិការណ៍

• 08/09/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានទៅដល់កោះហ្រ្គីនឡែន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលកោះមួយនេះ និងប្រទេសដាណឺម៉ាក។ គេរំពឹងថា ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនឹងប្រកាសពីផែនការវិនិយោគលើវិស័យសំខាន់ៗ រួមមាន រ៉ែ ប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងថាមពលកកើតឡើងវិញនៅកោះហ្រ្គីនឡែន។ លោកស្រី von der

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ


Leave a Reply

Your email address will not be published.Required fields are marked *