តម្លៃមាសឡើងថ្លៃជិត ៤ ១០០ ដុល្លារក្នុងមួយតម្លឹងបន្ទាប់ពីអាម៉េរិកដំឡើងពន្ធ ៣៩% លើការនាំចូលពីស្វីស

បរទេស៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា តម្លៃមាសបានឡើងថ្លៃខ្ពស់បន្ទាប់ពីអាម៉េរិកដាក់ពន្ធ ៣៩% លើការនាំចូលពីប្រទេសស្វីស ដែលជាប្រទេសចម្រាញ់មាសធំបំផុតមួយរបស់ពិភពលោក។

បន្ទាប់ពីអាម៉េរិកប្រកាសពន្ធ ៣៩% លើការនាំចូលពីស្វីស ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Bern របស់ស្វីសកាន់តែយ៉ាប់យ៉ឺន។

លោក Christoph Wild ប្រធានសមាគមខាងផ្នែកពាណិជ្ជករមាសរបស់ស្វីសបានលើកឡើងថា ការដំឡើងពន្ធកំពុងប៉ះពាល់ដល់ពាណិជ្ជកម្មមាសរបស់ស្វីសជាមួយនឹងមហាអំណាចមួយនេះ ខណៈដែលមាស​គឺ​ជា​ការ​នាំ​ចេញ​ធំ​បំផុត​មួយ​របស់​​ស្វីស​ទៅ​កាន់​អាម៉េរិក។ ទីភ្នាក់ងារការពារព្រំដែនគយរបស់អាម៉េរិក (CBP) បានលើកឡើងថា មាសមានទម្ងន់ ១ គីឡូក្រាម និងដុំមាស ១ អោនគួរត្រូវបានដាក់ពន្ធ បើយោងតាមទៅលិខិតសម្រេចរបស់គោលនយោបាយពាណិជ្ជកម្មអាម៉េរិកដែលចុះកាលពីថ្ងៃទី ៣១ ខែកក្កដា។ ការសម្រេចចិត្តរបស់ CBP មានភាពផ្ទុយស្រឡះពីការរំពឹងទុក ដោយសារគេយល់ឃើញថា ប្រភេទនៃដុំមាសទាំងនេះគួរតែត្រូវបានចាត់ថ្នាក់ដោយប្រើលេខកូដគយដាច់ដោយឡែក ដែលត្រូវបានលើកលែងពីពន្ធរបស់ Trump ។

ដុំមាស ១ គីឡូក្រាមគឺជាទម្រង់ទូទៅដែលត្រូវបានជួញដូរនៅលើ Comex ដែលជាទីផ្សារមាសដ៏ធំបំផុតរបស់ពិភពលោក ហើយការនាំចេញមាសភាគច្រើនរបស់ស្វីសមកកាន់សហរដ្ឋអាម៉េរិកផ្អែកលើទីផ្សារមួយនេះ។ កាលពីថ្ងៃសុក្រ តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៣ ៥៣៤ ក្នុងមួយអោននៅលើទីផ្សារ Comex។ (មាសមានតម្លៃ ៤ ០៩២ ដុល្លារក្នុងមួយតម្លឹងនៅលើទីផ្សារកម្ពុជា)។

គួរឲ្យបញ្ជាក់ដែរថា ស្វីសនាំចេញមាសក្នុងទំហំប្រមាណជា ៦១,៥ ពាន់លានដុល្លារទៅកាន់អាម៉េរិកក្នុងរយៈពេល ១២ ខែ បើគិតត្រឹមខែមិថុនាឆ្នាំ ២០២៥។ យ៉ាងណាមិញ បរិមាណដូចគ្នានេះនឹងត្រូវប្រឈមនឹងថ្លៃពន្ធបន្ថែម ២៤ ពាន់លានដុល្លារថែមទៀតនៅក្រោមអត្រាពន្ធ ៣៩% របស់អាម៉េរិក។ ទន្ទឹមនឹងនេះ រោងចក្រចម្រាញ់មាសស្វីសជាច្រើន លើកឡើងថា ពួកគេចំណាយពេលជាច្រើនខែជាមួយមេធាវីដើម្បីកំណត់ថា តើផលិតផលមាសប្រភេទណាខ្លះអាចនឹងត្រូវបានលើកលែង ឬអត់? លើសពីនេះ រោងចក្រចម្រាញ់មាសចំនួនពីរកំពុងផ្អាកការនាំចេញមាសជាបណ្ដោះអាសន្នទៅកាន់អាម៉េរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *