អាល្លឺម៉ង់ អាចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារពន្ធគយរបស់អាម៉េរិកលើការនាំចូល

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា អាល្លឺម៉ង់អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញនាំចូល។

លោក Joachim Nagel ប្រធានធនាគារកណ្តាលអាល្លឺម៉ង់ Deutsche Bundesbank បានលើកឡើងថា សេដ្ឋកិច្ចអាល្លឺម៉ង់បានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយការរងសម្ពាធពីពន្ធគយអាចនឹងធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់នៅក្នុងអាល្លឺម៉ង់នឹងត្រូវប្រឈមមុខនឹងតម្លៃខ្ពស់ជាងនេះ ជាពិសេស ផលិតផលអាម៉េរិក។ ប្រសិនបើគ្មានពន្ធគយនោះទេ សេដ្ឋកិច្ច​អាល្លឺម៉ង់​នឹង​នៅ​ទ្រឹងជាមួយនឹង​កំណើនបន្តិចបន្តួចប្រហែល ០,២ ភាគរយ។

ទន្ទឹមនឹងនេះ លោក Nagel គាំទ្រវិធានការសងសឹករបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រធានាធិបតីអាមេរិក Donald Trump ដែលដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ពីបរទេស។ ពន្ធគយគឺជាផ្នែកសំខាន់នៃចក្ខុវិស័យសេដ្ឋកិច្ចទាំងមូលរបស់ Trump ដោយគាត់សង្ឃឹមថា ការដាក់ពន្ធគយនឹងជំរុញការផលិត និងការពារវិស័យការងាររបស់សហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ មនុស្សជាច្រើនរិះគន់ថា ការដាក់ពន្ធគយនឹងបណ្តាលឲ្យតម្លៃកាន់តែឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់នៅក្នុងអាម៉េរិក។ ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់ Trump សហភាពអឺរ៉ុបបានវាយបកទៅវិញជាមួយនឹងការដាក់ពន្ធលើការនាំចូលផលិតផលជាច្រើនរបស់សហរដ្ឋអាម៉េរិក ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមេសា។

ប្រធានធនាគារកណ្តាលអាល្លឺម៉ង់ Nagel ចាត់ទុកថា គោលនយោបាយពន្ធគយរបស់ Trump គឺសម្រាប់សេដ្ឋកិច្ចពីអតីតកាលប៉ុណ្ណោះ ហើយការធ្វើបែបនេះមិនមែនជាគំនិតល្អនោះទេ។ ឥឡូវនេះ សង្គ្រាមពាណិជ្ជកម្មសកលគឺជាកង្វល់ធំមួយ ដោយសារការដាក់ពន្ធគយ និងពន្ធសងសឹកគ្នាទៅវិញទៅមក ប៉ុន្តែវាជាភាពចាំបាច់សម្រាប់សហភាពអឺរ៉ុបក្នុងការវាយបកទៅវិញ។ ទោះជាយ៉ាងណាក្តី Nagel សង្ឃឹមថា នៅពេលដែលសហរដ្ឋអាម៉េរិកដឹងខ្លួនពីតម្លៃខ្ពស់បំផុតដែលត្រូវបង់ នោះវានឹងអនុញ្ញាតឱ្យមានឱកាសបន្ថែមទៀតសម្រាប់ភាគីទាំងអស់ដើម្បីឈានទៅរកដំណោះស្រាយផ្សេងៗគ្នា។

គួរឲ្យបញ្ជាក់ដែរថា ការនាំចេញរបស់អាល្លឺម៉ង់គឺជាចំណុចខ្លាំងមួយនៃសេដ្ឋកិច្ចរាប់ទសវត្សរ៍មកហើយ ជាពិសេសរថយន្តល្បីៗរបស់ប្រទេសនេះដូចជា BMW, Mercedes, Volkswagens និង Audis មានប្រជាប្រិយភាពនៅសហរដ្ឋអាម៉េរិក។ ការដាក់ពន្ធគយរបស់ Trump អាចនឹងធ្វើឲ្យរថយន្តនាំចូលពីអាល្លឺម៉ង់ឡើងថ្លៃជាងមុន ហើយអតិថិជនក្នុងអាម៉េរិកត្រូវចំណាយបន្ថែមទៀត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....


Leave a Reply

Your email address will not be published.Required fields are marked *