រដ្ឋបាល Trump គ្រោងបញ្ឈប់បុគ្គលិកក្រសួងអប់រំអាម៉េរិកជាងពាក់កណ្តាល

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ក្រសួងអប់រំសហរដ្ឋអាម៉េរិកគ្រោងនឹងកាត់បន្ថយកម្លាំងការងារជាងពាក់កណ្តាលដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ដើម្បីកាត់បន្ថយទំហំចំណាយនៃរដ្ឋាភិបាលសហព័ន្ធ។ ការបញ្ឈប់ការងារបុគ្គលិកដ៏ធំបែបនេះនឹងប៉ះពាល់ដល់មនុស្សជាង ២ ១០០ នាក់ ដែលត្រូវបានកំណត់ឱ្យលាឈប់ពីការងារចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្រសួងអប់រំសហរដ្ឋអាម៉េរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ មានមុខងារជានាយកដ្ឋានត្រួតពិនិត្យការផ្តល់មូលនិធិសម្រាប់សាលារដ្ឋ គ្រប់គ្រងប្រាក់កម្ចីសិស្ស និងដំណើរការកម្មវិធីជួយដល់សិស្សដែលមានប្រាក់ចំណូលទាប។ ក្រសួងនេះមានថវិកាប្រចាំឆ្នាំប្រហែល ២៣៨ ពាន់លានដុល្លារ ដែលមានបុគ្គលិកច្រើនជាង ៤ ០០០ នាក់។ យ៉ាងណាមិញ Trump បានព្យាយាមរកឱកាសជាយូរមកហើយ ដើម្បីលុបបំបាត់នាយកដ្ឋានមួយនេះ ប៉ុន្តែសកម្មភាពបែបនេះចាំបាច់ត្រូវការការយល់ព្រមពីសភា។

មូលនិធិសហព័ន្ធមានចំណែកតិចតួចប្រហែល ១៣ ភាគរយសម្រាប់សាលាបឋមសិក្សា និងមធ្យមសិក្សា ខណៈដែលភាគច្រើនគឺមកពីរដ្ឋ និងសហគមន៍។ ក្រសួងអប់រំសហរដ្ឋអាម៉េរិកក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រាក់កម្ចីរបស់និស្សិតអាម៉េរិករាប់លាននាក់ ដែលប្រើប្រាស់សម្រាប់បង់ថ្លៃសិក្សាថ្នាក់ឧត្តមសិក្សា។

កាលពីថ្ងៃអង្គារ៍ សេចក្តីថ្លែងការណ៍មួយពីលេខាធិការអប់រំ Linda McMahon បានលើកឡើងថា ៖

«ថ្ងៃនេះ នាយកដ្ឋានអប់រំចាំបាច់បង្ខំចិត្តកាត់បន្ថយកម្លាំងការងារ ដែលនឹងប៉ះពាល់ដល់ជិត ៥០ ភាគរយនៃកម្លាំងការងារសរុបរបស់នាយកដ្ឋាន។ ការកាត់បន្ថយនេះ​ធ្វើ​ឡើង​ដើម្បីសម្រួលដល់សិស្ស មាតាបិតា អ្នក​អប់រំ និង​អ្នក​បង់​ពន្ធ​ឲ្យ​កាន់​តែ​ល្អជាងមុន ប៉ុន្តែវានឹងប៉ះពាល់ដល់ផ្នែកទាំងអស់នៅក្នុងនាយកដ្ឋាន»។

គួររំលឹកថា ក្នុងអំឡុងពេល Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតី ទីភ្នាក់ងារនេះមានបុគ្គលិកចំនួន ៤ ១៣៣ នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចជាងគេបំផុតក្នុងចំណោមភ្នាក់ងារកម្រិតគណៈរដ្ឋមន្ត្រីទាំង ១៥ របស់សហរដ្ឋអាម៉េរិក។ ដូច្នោះហើយ បន្ទាប់ពីកាត់បន្ថយកម្លាំងការងារ នោះវានៅសល់បុគ្គលិកចំនួន ២ ១៨៣ នាក់ប៉ុណ្ណោះ។​ ទន្ទឹមនឹងនេះ សេចក្តីជូនដំណឹងបញ្ជាក់ដែរថា និយោជិតដែលត្រូវបានបញ្ឈប់ការងារនឹងបន្តទទួលបានប្រាក់បៀវត្សរ៍ធម្មតា និងអត្ថប្រយោជន៍រហូតដល់ថ្ងៃទី ៩ ខែមិថុនា ក៏ដូចជាកញ្ចប់ប្រាក់បំណាច់ ឬប្រាក់ចូលនិវត្តន៍ដោយផ្អែកលើរយៈពេលដែលពួកគេធ្វើការនៅនាយកដ្ឋាន។

លោក Randi Weingarten ប្រធានសហជីពលើកឡើងថា ការកាត់បន្ថយកម្លាំងយ៉ាងច្រើននៅក្រសួងអប់រំ គឺជាការបំផ្លិចបំផ្លាញលើឱកាស និងសមត្ថភាពរបស់ទីភ្នាក់ងារនេះក្នុងការគាំទ្រដល់សិស្ស ដោយធ្វើឱ្យកម្មវិធីអប់រំរបស់សហព័ន្ធធ្លាក់ចូលទៅក្នុងភាពវឹកវរនៅទូទាំងប្រទេស ហើយលោកស្រី​បាន​អំពាវនាវ​ឲ្យ​សភា និង​តុលាការ​ជួយ​អន្តរាគមន៍លើបញ្ហានេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *