សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ន័រវេស ជាប្រទេសមានសុវត្ថិភាពបំផុតលើពិភពលោក ប៉ុន្តែបាននាំចូលយន្តហោះចម្បាំង F-35​ ចំនួន ៤៩គ្រឿង

បរទេស ៖ ភ្នាក់ងារជាតិទទួលបន្ទុកភស្តុភារកម្មសម្រាប់វិស័យការពារជាតិ Norwegian Defense Material Agency​ នៃប្រទេសន័រវេសនៅក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួនទើបតែទទួលបានយន្តហោះចម្បាំងថ្មីប្រភេទ F-35A ចំនួន៣គ្រឿងបន្ថែមទៀត។

យន្តហោះចម្បាំងទាំងនេះបានធ្វើឲ្យន័រវេសបានក្លាយជាប្រទេសដែលមានវត្តមានយន្តហោះចម្បាំងម៉ូដេលទំនើបបំផុតបរស់អាមេរិក F-35 សរុបចំនួន៤៩គ្រឿងរួចមកហើយ និងបន្តដឹកជញ្ជូនបន្ថែម៣គ្រឿងទៀតនៅរដូវក្តៅខាងមុខស្របតាមផែនការបញ្ជាទិញកាលពីពេលកន្លងទៅ។

F-35A ទាំង ៣គ្រឿង បានចុះចតនៅទឹកដីន័រវេសកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅមូលដ្ឋានទ័ពអាកាស Orland Air Station។ គួរឲ្យដឹងដែរថា គិតត្រឹមរយៈពេល៣ខែចុងក្រោយនេះ ន័រវេស ទទួលបាន F-35 សរុប ចំនួន ៩គ្រឿង។

ស្របពេលដែលប្រទេសន័រវេសបញ្ជាទិញយន្តហោះចម្បាំងស៊េរីទំនើបទាំងនេះ អ្នកជំនាញជាច្រើនបានព្យាករណ៍ថា អនាគតនៃកម្លាំងយន្តហោះចម្បាំង F-35 ដែលមាននៅក្នុងទ្វីបអឺរ៉ុប និងនៅអាមេរិកគឺស្ថិតនៅផ្លូវបំបែកដ៏សំខាន់មួយទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន និងជោគវាសនានៃការគាំទ្រយោធារបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការណាតូ។

តាមការរំពឹងទុករបស់ក្រុមហ៊ុន Lockheed Martin នឹងអាចផ្គត់ផ្គង់យន្តហោះចម្បាំង F-35 សរុបចំនួនច្រើនជាង៦០០គ្រឿងនៅទូទាំងទ្វីបអឺរ៉ុបនៅត្រឹមឆ្នា២០៣៥។ យ៉ាងណាក្តី ចំពោះវត្តមានយន្តហោះចម្បាំង F-35 នៅក្នុងប្រទេសន័រវេសគេអាចសន្និដ្ឋានបានថា ស្ថានភាពសន្តិសុខនៅក្នុងតំបន់អឺរ៉ុបគឺមិនស្ថិតស្ថេរដូចពីមុននោះទេ ពីព្រោះថា ន័រវេសនេះដែលជាប្រទេសជាប់ឈ្មោះថាមានសុវត្ថិភាពបំផុតជាងគេរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ​ Word Saftest Country មកហើយនោះ ក៏បង្កើនសមត្ថភាពក្នុងវិស័យយោធារបស់ខ្លួនដែរ៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាល និងសភា រួមគ្នាជំរុញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2025

រដ្ឋាភិបាល និងសភា រួមគ្នាជំរុញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD រកចំណូលប្រចាំឆ្នាំច្រើនជាង ១០០ ពាន់លានដុល្លារ វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/03/2025

BYD រាយការណ៍ថា កំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន ៧៧៧ ពាន់លានយ័ន (១០៧ ពាន់លានដុល្លារ) ពីការចែកចាយរថយន្តចំនួន ៤,២៧ លានគ្រឿងក្នងឆ្នាំ ២០២៤។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាម៉េរិក Tesla មានចំនួន ៩៧,៧ ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថយន្តដែលប្រើថ្មថាមពល ១,៧៩ លានគ្រឿង។

ទីភ្នាក់ងារ KOICA ផ្តល់ជំនួយឥតសំណង១២លានដុល្លារសម្រាប់គម្រោងជំរុញការបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/03/2025

ទីភ្នាក់ងារ កយកា (KOICA) ផ្តល់ជំនួយឥតសំណង ១២លានដុល្លារអាមេរិកសម្រាប់គម្រោងជំរុញការបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលកម្ពុជា

ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែសុវត្ថិភាពសម្រាប់ទទួលទានផង និងអាចរកចំណូលបានទៀត

ជំនួញ, ព្រឹត្តិការណ៍

• 25/03/2025

គម្រោងសួនដំណាំតាមផ្ទះ ធ្វើឡើងគឺដើម្បីឱ្យពលរដ្ឋចេះប្រើប្រាស់ដីឱ្យអស់លទ្ឋភាព ចេះទុកដាក់នូវកាកសណល់ជុំវិញផ្ទះ និងកែច្នៃធ្វើជាជី ដោយកាប់ដើមកន្រ្ទាំងខេត្ត លាយជាមួយលាមកគោមកធ្វើជាជីកំប៉ុស្ត៍ដាក់ដំាណាំ

សកម្មភាពសង្វាក់ផលិតកម្មរោងចក្រ និងសេវាកម្មយឺតយ៉ាវរបស់ជប៉ុន ធ្វើឲ្យប៉ះពាល់ដល់ក្តីរំពឹងកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2025

ម្ចាស់អាជីវកម្មនៅក្នុងវិស័យសេវាកម្មបានបន្តជួបប្រទះបញ្ហាកើនឡើងនៃតម្លៃថ្លៃដើមគ្រប់ប្រភេទទំនិញ ហើយគិតត្រឹមតែតម្លៃអង្ករប៉ុណ្ណោះ បច្ចុប្បន្នកំពុងហក់ឡើងដល់ទៅ៨០ភាគរយ

រយៈ​ពេល ២ខែ​​ ដើមឆ្នាំ២០២៥ វិនិយោគិនចិនចុះបញ្ជី​វិនិយោគនៅកម្ពុជា​ក្នុងទំហំទឹកប្រាក់ជិត៨០០​លានដុល្លារ​អាមេរិក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/03/2025

ចិននៅតែបន្ត​ឈរ​លំដាប់​កំពូល​នៃ​ការ​វិនិយោគនៅកម្ពុជា​​ ជាក់ស្ដែង​ ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៥​ ចិនបានបោះទុនវិនិយោគនៅកម្ពុជា ប្រមាណ៨០០លានដុល្លារទៅហើយ

វឌ្ឍនៈភាពនៃការស្ថាបនាមហាវិថី «ឈុន គង់» ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City សម្រេចបានប្រមាណ ៩០ភាគរយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/03/2025

គិតត្រឹមដើមសប្ដាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាមហាវិថី «ឈុន គង់» ដែលជាផ្លូវមេទី៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបទាំង ៦១ខ្សែ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់មហាវិថីសម្ដេចតេជោ ឬផ្លូវ៦០ម៉ែត្រ សម្រេចបានជាង៩០ភាគរយហើយ

ក្រុមហ៊ុនផលិតយានយន្ត Hyundai ប្រកាសការបណ្តាក់ទុនជិត ២១​ ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/03/2025

ក្រុមហ៊ុនផលិតយានយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសបណ្តាក់ទុនសរុបជិត ២១ ពាន់លានដុល្លារដើម្បីធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិក ដោយការវិនិយោគនេះរួមមាន ក្រុមហ៊ុន Hyundai Steel នឹងបើករោងចក្រផលិតដែកថ្មីមួយនៅរដ្ឋ Louisiana ដែលមានតម្លៃ ៥,៨ ពាន់លានដុល្លារអាម៉េរិក

លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2025

កាលពីថ្ងៃចន្ទ Donald Trump បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវ៉េណេស៊ុយអេឡា ខណៈដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើវិនិយោគិនចិនបង្កើតតំបន់កសិ-ឧស្សាហកម្ម ខណៈភាគីចិនបានឯកភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/03/2025

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើវិនិយោគិនចិនមកពីខេត្តជាំងស៊ូ បង្កើតតំបន់កសិ-ឧស្សាហកម្ម ខណៈភាគីចិន បានឯកភាព និងទទួលយកសំណើទាំងស្រុង

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *