ការគំរាមគំហែងដាក់ពន្ធរបស់ Donald Trump មកលើចិន ៦០ ភាគរយ ថយចុះមកត្រឹម ១០ ភាគរយ

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទ លោក Donald Trump កំពុងពិចារណាដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញដែលផលិតដោយចិនគីតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ

ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ

ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ

ម៉ាឡេស៊ី មានមហិច្ឆតាចង់ក្លាយជាតំបន់បច្ចេកវិទ្យា Silicon Valley នៅអាស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim មានបំណងអភិវឌ្ឍម៉ាឡេស៊ីឲ្យក្លាយជា Silicon Valley របស់អាស៊ីអាគ្នេយ៍។ (Silicon Valley គឺជាតំបន់បច្ចេកវិទ្យានៅ San Francisco សហរដ្ឋអាម៉េរិក ដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន Apple Google Meta ជាដើម)

Joe Biden រឹតបន្តឹងជាថ្មីលើការនាំចេញបន្ទះឈីប មុនពេលបញ្ចប់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

រដ្ឋបាល Biden បានចេញការរឹតបន្តឹងថ្មីលើការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផ្តល់ថាមពលដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផលិតដោយសហរដ្ឋអាម៉េរិក ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមុនពេលចាកចេញពីតំណែង ដើម្បីទប់ស្កាត់គូប្រជែងជាពិសេសចិនពីការចូលប្រើបច្ចេកវិទ្យាទំនើប

ឥណ្ឌូណេស៊ី នឹងទទួលបានឱកាសសេដ្ឋកិច្ចដ៏ធំបន្ទាប់ពីក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុមប្រទេស BRICS

ក្នុងគោលបំណងបង្កើនមហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន ឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមសម្ព័ន្ធភាពសេដ្ឋកិច្ច BRICS ដែលមានសមាជិកជាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង

ចិនឧបត្ថម្ភធនលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងកំណើនសេដ្ឋកិច្ច

ចិនបានបញ្ចូលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបន្ថែមទៀតទៅក្នុងបញ្ជីផលិតផលនៃគម្រោងពាណិជ្ជកម្មអ្នកប្រើប្រាស់ ជាមួយនឹងការឧបត្ថម្ភធន ឬ ការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតម្រូវការក្នុងវិស័យគ្រួសារដែលធ្លាក់ចុះ

លោក Joe Biden ច្រានចោលសំណើក្រុមហ៊ុនជប៉ុន Nippon Steel លើការទិញដែកថែបអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Joe Biden បានបដិសេធសំណើទិញដែកថែបដោយក្រុមហ៊ុនជប៉ុន Nippon ដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារអាម៉េរិក ក្រោមហេតុផលគំរាមកំហែងដល់សន្តិសុខជាតិ

សេដ្ឋវិទូលើកឡើងថា ថៃអាចប្រឈមមុខនឹងបញ្ហាសំខាន់ៗចំនួន ៥ ដែលរារាំងកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ

សេដ្ឋវិទូ បានព្យាករណ៍ថា ប្រទេសថៃអាចប្រឈមមុខនឹងបញ្ហាសំខាន់ៗចំនួន ៥ ដែលអាចរារាំងកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលទេចសរចិននឹងមានការធ្លាក់ចុះខ្លាំង

បញ្ហាធំៗចំនួន ៥ ដែលសេដ្ឋកិច្ចពិភពលោកអាចនឹងប្រឈមមុខនៅឆ្នាំ២០២៥

ប្រភពព័ត៌មានពី DW បានព្យាករណ័ពី​បញ្ហា​សេដ្ឋកិច្ចចំនួន ៥ ដែលអាចនឹងកើតឡើងនៅឆ្នាំ ២០២៥ ហើយបញ្ហាភាគច្រើនជាប់ទាក់ទងនឹងប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលនឹងឡើងកាន់អំណាចនៅខែមករា

​ថៃ ​ជាប្រទេសតែមួយគត់ក្នុងចំណោម​ប្រទេស​ទាំង១០នៅអាស៊ីដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ពី​ការដាក់ពន្ធរបស់ Donald Trump

បន្ទាប់ពីម៉ិចស៊ិក ​ថៃ​បាន​ក្លាយ​ជា​ប្រទេស​ទី​២ ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុតពីការដាក់ពន្ធរបស់ Donald Trump ហើយក៏​ជា​ប្រទេស​អាស៊ី​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេសហានិភ័យ​កំពូល​ទាំង ​១០ ផងដែរ