Joe Biden រឹតបន្តឹងជាថ្មីលើការនាំចេញបន្ទះឈីប មុនពេលបញ្ចប់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា រដ្ឋបាល Biden បានចេញការរឹតបន្តឹងជាថ្មីលើការនាំចេញបន្ទះឈីបកុំព្យូទ័រដែលផ្តល់ថាមពលដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផលិតដោយសហរដ្ឋអាម៉េរិក ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមុនពេលចាកចេញពីតំណែង ដើម្បីទប់ស្កាត់គូប្រជែង ជាពិសេសចិន ពីការចូលប្រើបច្ចេកវិទ្យាទំនើប។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក Gina Raimondo លើកឡើងថា ច្បាប់ថ្មីនេះត្រូវបានរៀបចំឡើងដើម្បីការពារបច្ចេកវិទ្យា AI ទំនើបបំផុត និងធានាថាវានៅឆ្ងាយពីគូសត្រូវរបស់អាម៉េរិក ប៉ុន្តែនៅតែអនុញ្ញាតឱ្យមានការចែកចាយ និងចែករំលែកយ៉ាងទូលំទូលាយផងដែរ ដើម្បីផលប្រយោជន៍ជាមួយប្រទេសជាដៃគូ។ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ការប្រកាសក្របខ័ណ្ឌការនាំចេញសកលនឹងបែងចែកលើក្រុមប្រទេសជា ៣ កម្រិតសម្រាប់ការនាំចេញបន្ទះឈីប និងបច្ចេកវិទ្យា AI កម្រិតខ្ពស់។ ក្រុមប្រទេសកម្រិតទីមួយ គឺជាដៃគូដែលជឿទុកចិត្ត និងសម្ព័ន្ធមិត្តដូចជា៖ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ដោយមិនមានការរឹតបន្តឹលើពួកគេនោះទេ។ សម្រាប់បណ្តាប្រទេសនៅកម្រិតទី២ គឺស្ថិតនៅក្រោមការរឹតបន្តឹងរួមមាន ចិន និងរុស្ស៊ី ដែលត្រូវបានរារាំងរួចហើយពីការទិញបន្ទះឈីបកម្រិតខ្ពស់។ ការរឹតបន្តឹងថ្មីនេះ ពួកគេនឹងត្រូវបានទប់ស្កាត់ពីការទិញម៉ូដែល AI ដ៏មានឥទ្ធិពលបំផុត ដែលសំដៅលើម៉ូដែលដែលត្រូវបានប្រើប្រាស់សម្រាប់ស្ថាបត្យកម្មមូលដ្ឋាន និងមិនត្រូវបានបញ្ចេញទៅសាធារណៈ។ ជាលទ្ធផល ការផ្លាស់ប្តូរដ៏ធំបំផុតនឹងមានឥទ្ធិពលខ្លាំងលើក្រុមប្រទេសកម្រិតទីបី ដែលជាក្រុមប្រទេសមានហានិភ័យខ្ពស់ ឬមិនចូលបក្សសម្ព័ន្ធ។ ការរឹតបន្តឹងថ្មីនេះនឹងកម្រិតលើបរិមាណថាមពលកុំព្យូទ័រដែលពួកគេអាចទិញបាន ទោះបីជាពួកគេអាចដាក់ពាក្យសុំកូតាបន្ថែមដែលស្ថិតនៅក្រោមតម្រូវការសុវត្ថិភាពជាក់លាក់ក៏ដោយ។ អ្នកវិភាគលើកឡើងថា ការផ្លាស់ប្តូរនេះមានគោលបំណងរារាំងចិនពីការចូលប្រើបន្ទះឈីប AI តាមរយៈប្រទេសទីបី ជាពិសេសបណ្តាប្រទេសមជ្ឈិមបូព៌ា។

គួរឲ្យបញ្ជាក់ដែរថា ការរឹតបន្តឹងថ្មីនេះ គឺវិធានការចុងក្រោយបំផុតត្រូវបានប្រកាសមួយខែបន្ទាប់ពីមានការប្រកាសការរឹតបន្តឹង ដើម្បីទប់ស្កាត់ការលក់គ្រឿងផ្គុំផលិតឈីបជាង ២០ ប្រភេទ និងការរឹតបន្តឹងលើក្រុមហ៊ុនចិនជាច្រើនពីការចូលប្រើបច្ចេកវិទ្យារបស់អាម៉េរិក។ ចាប់តាំងពីខែតុលាឆ្នាំ ២០២២ រដ្ឋបាល Biden បានដាក់ការរឹតបន្តឹងជាច្រើនជុំលើការនាំចេញគ្រឿងផ្គុំផលិតឈីបទៅកាន់ទីក្រុងប៉េកាំង ខណៈដែលចិនមានមហិច្ឆិតាចង់ក្លាយមហាអំណាចបច្ចេកវិទ្យា។

ការរឹតបន្តឹងថ្មីនេះគឺជាលទ្ធផលនៃការប៉ុនប៉ងជាច្រើនឆ្នាំរបស់អាម៉េរិកក្នុងការទប់ស្កាត់ចិនពីការទទួលបានអត្ថប្រយោជន៍បច្ចេកវិទ្យាសម្រាប់ផ្នែកយោធា និងឧស្សាហកម្ម។ យ៉ាងណាមិញ ការរឹតបន្តឹងនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងភាពតានតឹងកាន់តែខ្លាំងឡើង មុនពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងនៅសប្តាហ៍ក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ ការរឹតបន្តឹងថ្មីនេះបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកដូចជា Nvidia និង Oracle ខណៈដែលតម្រូវការកើនឡើងជាសកលសម្រាប់បន្ទះឈីប AI ដែលផលិតដោយ Nvidia, AMD និង Intel ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *