ម៉ាឡេស៊ី មានមហិច្ឆតាចង់ក្លាយជាតំបន់បច្ចេកវិទ្យា Silicon Valley នៅអាស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពី MSN បានលើកឡើងថា ស្របពេលដែលម៉ាឡេស៊ីកំពុងនៅក្នុងដំណាក់កាលនៃស្ថិរភាពនយោបាយ ប្រទេសនេះកំពុងមានក្តីស្រមៃថ្មីចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេក្នុងតំបន់។

បច្ចុប្បន្ននេះ ការវិនិយោគបរទេស និងការចាប់ផ្ដើមអាជីវកម្មរីកដុះដាលក្នុងប្រទេសម៉ាឡេស៊ី។ ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានធ្វើឲ្យសេដ្ឋកិច្ចកាន់តែរឺកចម្រើន ហើយគាត់មានបំណងអភិវឌ្ឍម៉ាឡេស៊ីឲ្យក្លាយជា Silicon Valley របស់អាស៊ីអាគ្នេយ៍។ (Silicon Valley គឺជាតំបន់បច្ចេកវិទ្យានៅ San Francisco សហរដ្ឋអាម៉េរិក ដែលប្រមូលផ្តុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Apple Google Meta ជាដើម)។

ជាមួយគ្នានេះ ស្របពេលដែលវិស័យធនាគារបស់ម៉ាឡេស៊ី​កាន់តែ​មាន​ស្ថិរភាព ប្រទេសនេះមានទុនបម្រុងជាដី និងទឹក ដែលមានប្រយោជន៍សម្រាប់ប្រតិបត្តិការនៃមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ Intel, Nvidia និង ByteDance ។ បន្ថែមពីនេះ ស្ថិរភាពនយោបាយរបស់ម៉ាឡេស៊ីរយៈពេលពីរឆ្នាំចុងក្រោយនេះ បានធ្វើឲ្យប្រាក់រឹងហ្គីតរបស់ម៉ាឡេស៊ីមានភាពរឹងមាំ។ កាលពីឆ្នាំមុន ប្រាក់រីងហ្គីត​បាន​ឡើង​ថ្លៃ​ជាង ៣ ភាគរយធៀប​នឹង​ប្រាក់​ដុល្លារអាម៉េរិក ដែលធ្វើឲ្យពលរដ្ឋទិញឧបករណ៍ក្នុងផ្ទះបានក្នុងតម្លៃថោក។ នេះជាហេតុផលមួយដែលក្រុមហ៊ុន​អន្តរជាតិអាចងាកសម្លឹងមក​មើល​ប្រទេស​ម៉ាឡេស៊ី។

មិនត្រឹមតែប៉ុណ្ណោះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន គួបផ្សំនឹងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានធ្វើឲ្យអ្នកវិនិយោគងាកទៅរកជម្រើសទីតាំងថ្មី។ ម៉ាឡេស៊ី គឺជាជម្រើសដ៏មានប្រជាប្រិយភាពមួយ ខណៈសឹង្ហបុរីជាអ្នកជិតខាងមានការកើនឡើងនៃតម្លៃរស់នៅ និងអាជីវកម្មកាន់តែថ្លៃ។ ក្នុងពេលជាមួយគ្នានេះ ដើម្បីជំរុញឱ្យម៉ាឡេស៊ីឲ្យក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញ រដ្ឋាភិបាលរបស់លោក Anwar បានប្រកាសផែនការពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុ សិទ្ធិទទួលបានទិដ្ឋាការ និងអត្ថប្រយោជន៍ការងារដល់អាជីវកម្មបរទេសមានបំណងផ្លាស់ប្តូរទីតាំង។ បច្ចុប្បន្ននេះ ឧស្សាហកម្មគ្រឿងផ្គុំឈីប semiconductor របស់ម៉ាឡេស៊ីភាគច្រើនមានមូលដ្ឋាននៅរដ្ឋ Penang ដែលមានទីតាំងក្រុមហ៊ុន Intel និង Texas Instruments រួចទៅហើយ។

កាលពីខែឧសភា រដ្ឋាភិបាលបានប្រកាសពីផែនការផ្តល់ជំនួយទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារសម្រាប់វិនិយោគបន្ថែមលើវិស័យនេះ ប៉ុន្តែមិនបានបញ្ជាក់កាលបរិច្ឆេទនោះទេ។ លើសពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កំពុងបន្តគោលដៅពីរដ្ឋបាលមុនក្នុងការបង្កើតក្រុមហ៊ុនអាជីវកម្មក្នុងស្រុកចំនួន ៥ ០០០ កន្លែង និងក្រុមហ៊ុនខ្នាតធំចំនួន ៥ នៅត្រឹមឆ្នាំ ២០២៥។ សព្វថ្ងៃនេះ ម៉ាឡេស៊ី មានអាជីវកម្មទើបចាប់ផ្តើម ឬ start-up ប្រហែល ៤ ០០០ កន្លែងរួចទៅហើយ ខណៈដែលគោលដៅរយៈពេលខ្លីពិតប្រាកដរបស់ម៉ាឡេស៊ីគឺដើម្បីចង់ឲ្យទីក្រុងគូឡាឡាំពួទទួលបានជោគជ័យដូច ទីក្រុងតូក្យូ សេអ៊ូល និងសិង្ហបុរីជាដើម ដែលជាប់ចំណាត់ថ្នាក់ខាងប្រព័ន្ធអេកូឡូស៊ីក្នុងបញ្ជីសកល។

ទោះជាយ៉ាងណាក្តី បញ្ហា​ប្រឈម​រយៈពេល​វែង​មួយ​របស់​ម៉ាឡេស៊ី​គឺ​សិស្សដែលបញ្ចប់ការសិក្សាភាគច្រើនបានផ្លាស់ប្តូរទៅកាន់​​សិង្ហបុរី អូស្ត្រាលី និង​លោកខាងលិច ដែលជាហេតុធ្វើឲ្យចំនួនអ្នកជំនាញនៅក្នុងស្រុកមានកម្រិត។ កាលពីឆ្នាំ ប្រជាជនម៉ាឡេស៊ីជាង ១,‌១ លាននាក់បានរស់នៅក្នុងសិង្ហបុរី ហើយប្រហែល ៣ ភាគ ៤ គឺជាអ្នកជំនាញ ឬពាក់កណ្តាលជំនាញ។

លោក Jayant Menon អ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរី លើកឡើងថា ប្រសិនបើម៉ាឡេស៊ីមិនដោះស្រាយបញ្ហាទេពកោសល្យរបស់ខ្លួននោះទេ ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាអាចខ្វះនិរន្តរភាពយូរអង្វែង ហើយការទាក់ទាញការវិនិយោគពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនមានអត្ថប្រយោជន៍រយៈពេលខ្លីប៉ុណ្ណោះ។ បញ្ហាប្រឈមមួយទៀតនោះ គឺប្រទេសនេះបានកំពុងប្រឈមមុខនឹងគោលនយោបាយអប់រំដែលមិនស៊ីសង្វាក់គ្នា ដោយជជែកវែកញែកថាតើត្រូវផ្តល់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យាជាភាសាអង់គ្លេស ឬ ភាសាម៉ាឡេជាង ២ ទសវត្សរ៍មកហើយ។ ជាក់ស្តែង ការអប់រំ និងរដ្ឋាភិបាលរបស់សិង្ហបុរីប្រើប្រាស់ជាភាសាអង់គ្លេសជាចម្បង បានជួយធ្វើឱ្យប្រទេសដីកោះមួយនេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយរបស់ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *