ចិនឧបត្ថម្ភធនលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងកំណើនសេដ្ឋកិច្ច

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ចិនបានបញ្ចូលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបន្ថែមទៀតទៅក្នុងបញ្ជីផលិតផលនៃគម្រោងពាណិជ្ជកម្មអ្នកប្រើប្រាស់ ជាមួយនឹងការឧបត្ថម្ភធន ឬ ការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតម្រូវការក្នុងវិស័យគ្រួសារដែលធ្លាក់ចុះ។

យោងតាមឯកសារដែលចេញដោយអ្នករៀបចំផែនការរដ្ឋ និងក្រសួងហិរញ្ញវត្ថុរបស់ចិន បានឲ្យដឹងថា ចង្ក្រានមីក្រូវ៉េវ ម៉ាស៊ីនចម្រោះទឹក ម៉ាស៊ីនលាងចាន និងចង្ក្រានបាយ នឹងត្រូវបានរួមបញ្ចូលនៅក្នុងគម្រោងពាណិជ្ជកម្មសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះនៅឆ្នាំនេះ។ ពលរដ្ឋទិញសម្ភារៈទាំងនេះអាចទទួលបានការឧបត្ថម្ភធនពីរដ្ឋ ឬការបញ្ចុះតម្លៃរហូតដល់ ២០ ភាគរយ។ បន្ថែមពីនេះ ទូរសព្ទដៃ ថេប្លេត នាឡិកាឆ្លាតវៃ និងខ្សែដៃឆ្លាតវៃដែលមានតម្លៃក្រោម ៦ ០០០ យ័ន (៨១៨ ដុល្លារ) អាចទទួលបានការឧបត្ថម្ភធនពីរដ្ឋ ឬ ការបញ្ចុះតម្លៃ ១៥ ភាគរយ។ យ៉ាងណាក្ដី ទោះបីជាសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីការចំណាយសរុបចំពោះការលើកទឹកចិត្តនោះក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាលចិនបានបែងចែក ៨១ ពាន់លានយ័ន (១១,០៤ ពាន់លានដុល្លារ) សម្រាប់ការធ្វើពាណិជ្ជកម្មទំនិញប្រើប្រាស់ដើម្បីជំរុញការប្រើប្រាស់នៅឆ្នាំ២០២៥ ។

វិធានការថ្មីនេះគឺជាផ្នែកមួយនៃផែនការទូលំទូលាយរបស់ចិនដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ ដោយសារវិបត្តិអចលនទ្រព្យធ្វើឲ្យចំនួនអ្នកប្រើប្រាស់ធ្លាក់ចុះធ្ងន់ធ្ងរ និងប៉ះពាល់ដល់ការចំណាយគ្រួសារ។ ជាលទ្ធផល សេដ្ឋកិច្ចចិនត្រូវបានរងផលប៉ះពាល់ ដោយអ្នកសេដ្ឋកិច្ច និងទីប្រឹក្សាគោលនយោបាយបានជំរុញឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីលើកទឹកចិត្តដល់ការចំណាយរបស់គ្រួសារ។ លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅ Economist Intelligence Unit រំពឹងថា ការឧបត្ថម្ភធនពីរដ្ឋជាសរុបនឹងកើនឡើងទ្វេដងដល់ ៣០០ ពាន់លានយ័នក្នុងឆ្នាំ ២០២៥ ។ យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនមានបំណងឧបត្ថម្ភធនដល់អ្នកមានដែលចំណាយលើអីវ៉ាន់ថ្លៃៗនោះទេ ប៉ុន្តែមានការឧបត្ថម្ភធន ៥០០ យ័នលើទូរស័ព្ទ និងថេបប្លេត។

កាលពីឆ្នាំមុន ចិនបានបញ្ជេញប្រហែល ១៥០ ពាន់លានយ័នពីប័ណ្ណរតនាគារពិសេស ១ ទ្រីលានយន់ ដើម្បីឧបត្ថម្ភធនលើការទិញសម្ភារៈថ្មីៗមកជំនួសគ្រឿងប្រើប្រាស់ចាស់ៗដូចជា រថយន្ត កង់ និងទំនិញផ្សេងៗទៀត។ ជាលទ្ធផល យុទ្ធនាការទទួលបានផលវិជ្ជមាន។ លោក Li Gang មន្ត្រីមកពីក្រសួងពាណិជ្ជកម្មលើកឡើងថា យុទ្ធនាការ​នេះបានជំរុញការលក់រថយន្តបានចំនួន ៩២០ ពាន់លានយន់ (១២៥,៤ ពាន់លានដុល្លារ) និង ការលក់គ្រឿងប្រើប្រាស់ក្នុងផ្ទះបាន ២៤០ ពាន់លានយ័ន (៣២,៧៣ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ។

កាលពីសប្តាហ៍មុន មន្ត្រីរៀបចំផែនការរដ្ឋម្នាក់ លើកឡើងថា ចិននឹងបង្កើនមូលនិធិក្នុងទំហំធំពីប័ណ្ណរតនាគារដែលមានរយៈពេលយូរបំផុតនៅឆ្នាំ ២០២៥ ដើម្បីជំរុញការទិញអីវ៉ាន់ថ្មី និងគម្រោងពាណិជ្ជកម្មទំនិញប្រើប្រាស់។ ។ គ្រឿងបរិក្ខារដែលប្រើប្រាស់ក្នុងវិស័យព័ត៌មានវិទ្យា និងវិស័យកសិកម្មនឹងត្រូវបានដាក់បញ្ចូលក្នុងយុទ្ធនាការនេះ ជាមួយនឹងការផ្តោតលើឧបករណ៍ទំនើប ឆ្លាតវៃ និងបៃតង។ តួលេខនៃការផ្តល់មូលនិធិសម្រាប់គម្រោងនេះនឹងត្រូវបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំសភាប្រចាំឆ្នាំនៅក្នុងខែមីនាខាងមុខនេះ។ កាលពីឆ្នាំមុន ចិនបានកំណត់ថវិកាសរុបចំនួន ៣០០ ពាន់លានយ័នសម្រាប់គំនិតផ្តួចផ្តើមទាំងនេះ។

ទន្ទឹមនឹងនេះ មេដឹកនាំកំពូលៗរបស់ចិនបានប្តេជ្ញាថានឹងជំរុញការប្រើប្រាស់យ៉ាងខ្លាំងក្លា និងពង្រីកតម្រូវការក្នុងស្រុកគ្រប់ទិសដៅនៅឆ្នាំនេះ។ លើសពីនេះ បុគ្គលិករដ្ឋាភិបាលរាប់លាននាក់នៅទូទាំងប្រទេសចិនត្រូវបានផ្តល់ការដំឡើងប្រាក់ឈ្នួល ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការប្រើប្រាស់។ លោក Lynn Song ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ING រំពឹងថា គោលនយោបាយគាំទ្រកាន់តែច្រើនក៏ដូចជាឥទ្ធិពលមូលដ្ឋានគាំទ្រកាន់តែច្រើននឹងជួយឱ្យកំណើននៃការលក់រាយស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៥។ ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់គ្រួសារនឹងអាស្រ័យលើស្ថិរភាពតម្លៃទ្រព្យសកម្ម និងទំនុកចិត្តលើការងារផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ


Leave a Reply

Your email address will not be published.Required fields are marked *