លោក Joe Biden ច្រានចោលសំណើក្រុមហ៊ុនជប៉ុន Nippon Steel លើការទិញដែកថែបអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Yahoo!Finance បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក Joe Biden បានបដិសេដធក្រុមហ៊ុនជប៉ុន Nippon លើការទិញដែកថែបរបស់អាម៉េរិកមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមហេតុផលគំរាមកំហែងដល់សន្តិសុខជាតិ។

ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក Joe Biden បានបដិសេធសំណើទិញដែកថែបដោយក្រុមហ៊ុនជប៉ុន Nippon ពីក្រុមហ៊ុនអាម៉េររិក US Steel ដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារអាម៉េរិក។ ប្រធានាធិបតីរូបនេះបានលើកឡើងពីហេតុផលគំរាមកំហែងដល់សន្តិសុខជាតិ និងរក្សាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិកនូវឧស្សាហកម្មដែកថែបរបស់ខ្លួន ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់វាឱ្យរឹងមាំ។ ជាការឆ្លើយតប រដ្ឋាភិបាល​ជប៉ុន​បាន​ចាត់ទុកថា ពួកគេមិនយល់ពីការ​សម្រេច​ចិត្ត​របស់​លោក Biden ទាល់តែសោះ។

ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនដែកថែបជប៉ុន Nippon ប្រហែលជាត្រូវពិនិត្យមើលការកែប្រែយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរារាំងការស្នើសុំទិញរបស់ខ្លួនពីក្រុមហ៊ុនអាម៉េរិក US Steel ។

ការប្រឆាំងរបស់ Biden ចំពោះកិច្ចព្រមព្រៀងនេះបានបង្ហាញយ៉ាងច្បាស់ ហើយជាលទ្ធផលភាគហ៊ុនរបស់ US Steel ត្រូវបានជួញដូរក្នុងតម្លៃទាបនៅលើទីផ្សារ ខណៈភាគហ៊ុនរបស់ Nippon Steel បានធ្លាក់ចុះបន្តិច ០,៥ ភាគរយនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

លោក Yoshihiko Tabei ប្រធានអ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Naito Securities បានលើកឡើងថា វិនិយោគិនមួយចំនួនបានមើលឃើញថា Nippon បរាជ័យក្នុងការទិញដែកថែបពីសហរដ្ឋអាម៉េរិក ដោយសារតែចំនួនទឹកប្រាក់ជាច្រើនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន​ Nippon Steel មិនទាន់បានសម្រេចអំពីផែនការហិរញ្ញប្បទានជាអចិន្ត្រៃយ៍សម្រាប់កិច្ចព្រមព្រៀងសាច់ប្រាក់ដែលស្នើឡើងទៅក្រុមហ៊ុនអាម៉េរិកនោះទេ ប៉ុន្តែវិធីមួយដែលអាចធ្វើទៅបានក្នុងការប្រមូលដើមទុន គឺការបង្កើនតម្លៃភាគហ៊ុនដែលពាក់ព័ន្ធនឹងការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនទៅឱ្យអ្នកវិនិយោគ។

ភាពបរាជ័យក្នុងការទិញយកដែកថែបពីសហរដ្ឋអាម៉េរិករបស់ក្រុមហ៊ុនជប៉ុន Nippon Steel អាចជៀសផុតពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែវានៅតែមានភាពមិនប្រាកដប្រជា ដោយសារការសម្រេចបាននូវកំណើនរយៈពេលមធ្យមទៅរយៈពេលវែង ហើយទំនងជានឹងមានបញ្ហាប្រឈមពាក់ព័ន្ធនឹងសមត្ថភាពផលិត។ ស្របជាមួយគ្នានេះដែរ ការទិញដែកថែបរបស់សហរដ្ឋអាម៉េរិកពីសំណាក់ Nippon Steel មានគោលបំណងក្នុងបង្កើនសមត្ថភាពផលិតដែកសកលរបស់ខ្លួនដល់ទៅ ៨៥ លានតោនក្នុងមួយឆ្នាំ ដែលជិតដល់គោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការលើកសមត្ថភាពផលិតកម្មដល់ ១០០ លានតោនក្នុងមួយឆ្នាំ ខណៈដែលកម្រិតផលិតកម្មនាពេលបច្ចុប្បន្នមានចំនួន ៦៥ លានតោនតែប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកវិភាគមួយចំនួនបានគិតថា ភាពបរាជ័យនៃកិច្ចព្រមព្រៀងនេះអាចបង្កើនភាគហ៊ុននៅក្នុង Nippon Steel ក្នុងរយៈពេលខ្លី។

លោក Yuji Matsumoto អ្នកវិភាគនៅក្រុមហ៊ុន Nomura Securities បាន​លើកឡើងថា ទោះបីជាកិច្ចព្រមព្រៀងទទួលបរាជ័យក៏ដោយ ប៉ុន្តែទស្សនវិស័យប្រាក់ចំណូលរបស់ក្រុមហ៊ុន Nippon Steel នៅតែមិនផ្លាស់ប្តូរ ជាមួយនឹងការព្យាករណ៍ថានឹងបន្តទទួលបានកំណើន។

យ៉ាងណាក៏ដោយ ទោះបីជាប្រធានាធិបតីអាម៉េរិក លោក Joe Biden បានរារាំងបំណងនៃការទិញដែកថែមរបស់ជប៉ុនក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងដែលបានស្នើឡើងមិនទាន់ត្រូវបានបញ្ចប់ដោយក្រុមហ៊ុនទាំងពីរនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ទាំងក្រុមហ៊ុនជប៉ុន Nippon Steel និងក្រុមហ៊ុនអាម៉េរិក US Steel បានចាត់ទុកការសម្រេចចិត្តរបស់ លោក Biden មិនសមស្របនឹងច្បាប់ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការសមស្របណាមួយដើម្បីការពារសិទ្ធិស្របច្បាប់របស់ពួកគេនោះទេ។ លើសពីនេះ Nippon Steel អាចនឹងជំពាក់ US Steel ថ្លៃផ្តាច់ខ្លួន ៥៦៥ លានដុល្លារអាម៉េរិក។

សារព័ត៌មានរបស់ជប៉ុន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនជប៉ុន Nippon Steel អាចនឹងដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលធ្វើខុសពីនីតិវិធីនៅពីក្រោយការសម្រេចចិត្តនេះ។

លោក Tadashi Imai ប្រធានក្រុមហ៊ុន Nippon Steel បាននិយាយថា ការដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាជម្រើសដ៏សំខាន់មួយ។ ក្រុមហ៊ុន Nippon មានសិទ្ធិទទួលបានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ប៉ុន្តែដំណើរការត្រួតពិនិត្យរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងការសម្រេចចិត្តលើសំណើទិញយករបស់ខ្លួនហាក់ដូចជាមិនត្រូវបានដោះស្រាយត្រឹមត្រូវនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ Nippon នឹងមិនចំណាយពេលយូរក្នុងការប្រកាសពីវិធានការប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះទេ។

អ្នកនាំពាក្យក្រុមហ៊ុន Nippon Steel បានបញ្ជាក់ថា ពួកគេគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប៉ុន្តែកាលបរិច្ឆេទដែលត្រូវប្រព្រឹត្តនៅមិនទាន់បានកំណត់នោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *